អូស្ត្រាលី

អូស្ត្រាលីថា «ទ្វារនៅតែចំហសម្រាប់វិនិយោគិនចិន» ប៉ុន្ដែបញ្ហាសន្ដិសុខជាតិនៅតែជាកិច្ចការស្នូល


ប្រទេសអូស្ត្រាលីមិនបានបិទទ្វារចំពោះវិនិយោគិនចិននោះទេ ពោលគឺទ្វារនៅតែចំហរសម្រាប់ពួកគេ ប៉ុន្ដែ ក្ដីបារម្ភពីបញ្ហាសន្ដិសុខជាតិ និងការការពារហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ប្រទេសគឺ នៅតែជាកត្តាស្នូលសម្រាប់អូស្ត្រាលីក្នុងការគិតគូមុននឹងធ្វើការសម្រេចកិច្ចព្រមព្រៀងណាមួយ។ នេះបើតាមការអះអាងរបស់ប្រធានក្រុមប្រឹក្សាវិនិយោគ និងត្រួតពិនិត្យបរទេស។
រូបភាព ទង់ជាតិប្រទេសអូស្រ្តាលី និងប្រទេសចិន
ដោយ

តាំងពីមានភាពល្អក់កក និងតឹងសរសៃកដាក់គ្នា​កាន់តែខ្លាំងនៅមួយរយៈ​ចុងក្រោយនេះ ទំនាក់ទំនង​រវាង​អូស្ត្រាលី និងចិន កំពុង​មានភាពប្រះស្រាំកាន់តែខ្លាំងឡើងៗ ពិបាកក្នុងការផ្សះផ្សា​មកវិញណាស់។ យ៉ាងណាមិញ គិតនៅក្នុង​រយៈពេល​៤ឆ្នាំចុងក្រោយនេះ ការវិនិយោគ​របស់​ចិន​នៅអូស្ត្រាលី បាន​ដាំក្បាលចុះ ៥០% មកនៅប្រមាណតែជាង​៨ពាន់​៨រយលាន​ដុល្លារអាមេរិកប៉ុណ្ណោះ ដោយសារតែ​មានការ​រឹតបន្ដឹង​កាន់តែខ្លាំងឡើង​លើការគ្រប់គ្រងមូលធន​ពីសំណាក់​រដ្ឋាភិបាល​ក្រុងប៉េងកាំង គួបផ្សំនឹង​ទំនាក់ទំនង​ទ្វេភាគីរវាងប្រទេសទាំងពី​ក៏កាន់តែយ៉ាប់យ៉ឺនឡើងទៅពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ដេវីដ អៀវីន (David Irvine) ប្រធាន​ក្រុមប្រឹក្សាវិនិយោគ និងត្រួតពិនិត្យ​បរទេស​នៃរដ្ឋាភិបាល​អូស្ត្រាលី បាន​និយាយថា អូស្ត្រាលី​អនុវត្ត​គោលនយោបាយ​វិនិយោគ​ដោយគ្មានការរើសអើង​នោះទេ។ លោក គូសបញ្ជាក់ទៀតថា មាន២០% នៃការអនុម័ត​គម្រោងវិនិយោគ​នៅឆ្នាំមុន​ គឺមានខ្លះ​ក៏ជាការវិនិយោគពីប្រទេសចិនដែរ។ មន្ត្រីជាន់ខ្ពស់​អូស្ត្រាលីរូបនេះ សង្កត់ធ្ងន់ថា អូស្ត្រាលី បន្ដស្វាគមន៍​សំណើវិនិយោគ​ដែលមានផល​ប្រយោជន៍​ពី​ប្រទេសចិន។ ប្រសិនបើ​ការវិនិយោគពី​ប្រទេសចិន​ទាំងនោះ ផ្ដល់ផលប្រយោជន៍​មកដល់​សន្ដិសុខជាតិ​អូស្ត្រាលី នោះអូស្ត្រាលី​នឹង​ពិចារណា​ការវិនិយោគនោះ ដូចការវិនិយោគ​ពីប្រទេសផ្សេងទៀតដែរ ដោយមិនមានការ​រើសអើងអ្វីនោះឡើយ។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម​ធំបំផុត​របស់អូស្ត្រាលី ដែលមានការនាំចេញ​ដល់ជាង ១៩ពាន់លាន​ដុល្លារ​កាលពីខែ​កក្កដាកន្លងទៅ។ ទោះយ៉ាងណា ទំនាក់ទំនង​ការទូត​នៃប្រទេសទាំងពីរ​លែងមានភាពផ្អែមល្ហែម​ ដោយប្រែមកជាជូរដូចទឹកខ្មេះនៅប៉ុន្មានឆ្នាំមកនេះ។ ក្នុងនោះ ប្រទេសចិន​បាន​កម្រិត និងដំឡើងពន្ធ​លើការ​នាំចូល​មុខទំនិញសំខាន់ៗ​របស់អូស្ត្រាលីមួយចំនួន ដូចជា​ធ្យូងថ្ម​ និងស្រាក្រហមជាដើម។

សូមបញ្ជាក់ថា ប្រទេសអូស្ត្រាលី កាលពីឆ្នាំមុន​មានការ​ដាក់ចេញ​នូវកំណែទម្រង់​ធំបំផុតមួយ នៃច្បាប់វិនិយោគ​បរទេស​របស់ខ្លួន​នៅក្នុង​រយៈពេល​ជិត​៥០ឆ្នាំកន្លងមកនេះ រួមទាំង​មានការផ្ដល់នូវ​អំណាច​ឲ្យរដ្ឋាភិបាល​អាចចាត់ការទៅ​លើ​អាជីវកម្មណា​ដែល​បង្កឲ្យមាន​ហានិភ័យ​សម្រាប់​សន្ដិសុខជាតិ​អូស្ត្រាលីផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាដាក់ចេញផែនការហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១,៣ ទ្រីលានដុល្លារក្នុងរយៈពេល ២៥ឆ្នាំខាងមុខ

ព័ត៌មាន
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នៅថ្ងៃពុធនេះ បានប្រកាសដាក់ចេញនូវផែនការសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានទំហំទឹកប្រាក់រហ…

ចិន-អាមេរិកផ្ញើសារនយោបាយវិជ្ជមានដាក់គ្នាជាសញ្ញាល្អស្ដារទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ

ព័ត៌មាន
ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានមួយជំហានថ្មីទៀតទៅរកភាពវិជ្ជមានឡើង ពិសេសក្នុងការធ្វើពាណិជ្ជកម្មរវាងគ្នា។ វិជ្ជមានគឺដោយសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ