ចិន-អាមេរិក

ចិន-អាមេរិកផ្ញើសារនយោបាយវិជ្ជមានដាក់គ្នាជាសញ្ញាល្អស្ដារទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ


ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានមួយជំហានថ្មីទៀតទៅរកភាពវិជ្ជមានឡើង ពិសេសក្នុងការធ្វើពាណិជ្ជកម្មរវាងគ្នា។ វិជ្ជមានគឺដោយសារតែ ភាគីចិនបានផ្ញើរសារនយោបាយទន់ភ្លន់ ក្នុងអត្ថន័យ ចង់ឲ្យប្រទេសមហាអំណាចទាំងពីរ រួមសាមគ្គីគ្នាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ដើម្បីជំនះរាល់ឧបសគ្គ ពិសេសវិបត្តិជាច្រើនដែលពិភពលោកកំពុងជួបប្រទះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិនជាភាសាអង់គ្លេស Global Times។
រូបភាព ទង់ជាតិប្រទេសចិន និងសហរដ្ឋអាមេរិក
ដោយ

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន​ក្នុងស្រុកចិន អនុរដ្ឋមន្ត្រីការបរទេសចិន លោក លី យូឆេង(Le Yucheng) បាននិយាយថា ប្រទេសចិនបានកត់​សម្គាល់​នូវចំណុចវិជ្ជមាន​មួយចំនួន​នៅក្នុងសុន្ទរកថា​របស់លោកស្រី ខាធើរីន តៃ អ្នកតំណាង​ផ្នែកពាណិជ្ជកម្មអាមេរិក ប៉ុន្តែ​បានបដិសេធយ៉ាងដាច់ណាត់ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន​របស់លោកស្រី។ ចោទប្រកាន់ដោយគ្មានមូលដ្ឋានគឺនៅត្រង់ថា អាមេរិកបានរិះគន់ចិន ថារមែងធ្វើពាណិជ្ជកម្ម​ដោយមិនស្មើភាព មិនគោរពតាម​កិច្ចព្រមព្រៀង និងកេងចំណេញលើ​អាមេរិក។

លោកលី ក៏បានសង្កត់ធ្ងន់ដែរថា ចិននិងអាមេរិក គឺស្ថិតក្នុងសហគមន៍​មួយដែល​ខ្វះគ្នាបាននិងជាប្រទេសដែល​ចែករំលែក​ផលប្រយោជន៍រួមគ្នា។ លោកបានអំពាវនាវឱ្យអាមេរិកផ្លាស់​ប្តូរទិសដៅ និងឥរិយាបទ​របស់ខ្លួនចំពោះចិន។

គួររំឭកថា ភាគីតំណាងពាណិជ្ជកម្មចិន​និងអាមេរិក នៅសប្តាហ៍មុន​បានជួបចរចា​ជម្លោះពាណិជ្ជកម្មរវាងគ្នា តាមប្រព័ន្ធ​អនឡាញ។ ទោះមិនទាន់​បាន​អ្វី​ជាផ្លែផ្កា ប៉ុន្តែវា​ជាសញ្ញាមួយ​ឈាន​ទៅផ្សះផ្សា​ទំនាស់រវាងមហាអំណាចទាំងពីរ ហើយភាគីទាំងពីរ​ក៏សុទ្ធតែបានទទួល​ស្គាល់រៀងៗខ្លួនថា វាជាជំហានដ៏ល្អមួយ សម្រាប់អនាគត​នៃចំណងទំនាក់ទំនង​ទ្វេភាគីរបស់ចិននិងអាមេរិក។

សូមជម្រាបថា សញ្ញាល្អក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ធ្លាក់មកជួនចំពេលដែល​ការធ្វើពាណិជ្ជកម្មរវាងចិននិងអាមេរិក បន្តសម្រេចបាន​កំណើនល្អ​គួរឲ្យកត់សម្គាល់។ ជាក់ស្តែង បើតាមទិន្នន័យដែលបង្ហាញដោយ​អាជ្ញាធរគយចិន ការនាំចេញ​របស់ចិន​ទៅអាមេរិក​បន្តកើនឡើង​ជិត៣៣% ដល់ទឹកប្រាក់ជាង៤រយពាន់លានដុល្លារ ក្នុង៩ខែឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលពីអាមេរិកមកចិនវិញ កើនឡើងជិត ៤៤% ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីថា «ទ្វារនៅតែចំហសម្រាប់វិនិយោគិនចិន» ប៉ុន្ដែបញ្ហាសន្ដិសុខជាតិនៅតែជាកិច្ចការស្នូល

ព័ត៌មាន
ប្រទេសអូស្ត្រាលីមិនបានបិទទ្វារចំពោះវិនិយោគិនចិននោះទេ ពោលគឺទ្វារនៅតែចំហរសម្រាប់ពួកគេ ប៉ុន្ដែ ក្ដីបារម្ភពីបញ្ហាសន្ដិសុខជាតិ និងការការពារហ…

សិង្ហបុរីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ខណៈGDPក្នុងត្រីមាសទី ៣ កើនឡើង ៦,៥%

ព័ត៌មាន
ធនាគារកណ្តាលសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍នេះបានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដែលនេះ គឺជាជំហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ