អូស្ត្រាលី-ចិន

ក្រុមហ៊ុននាំចេញអូស្ត្រាលី៖ ការនាំចេញពីអូស្ត្រាលីទៅទីផ្សារចិន អាចវិលមកធម្មតាវិញគឺ«មិនអាចទៅរួចទេ!»


សភាពាណិជ្ជកម្មនិងឧស្សាហកម្មអូស្ត្រាលីកាលពីសប្តាហ៍មុន បានចេញរបាយការណ៍មួយរបស់ខ្លួនដោយបានប្រមូលមតិក្រុមហ៊ុននាំចេញអូស្ត្រាលីប្រមាណ១៩០ក្រុមហ៊ុន ដោយក្រុមហ៊ុនទាំងនោះភាគច្រើន បានលើកឡើងថា ក្ដីសង្ឃឹមការនាំចេញពីអូស្ត្រាលីទៅកាន់ចិនអាចនឹងវិលមកធម្មតាវិញនោះគឺ «មិនអាចទៅរួចទេ»។
ក្រុមហ៊ុនាំចេញអូស្ត្រាលី៖ ការនាំចេញពីអូស្ត្រាលីទៅទីផ្សារចិន អាចវិលមកធម្មតាវិញគឺ«មិនអាចទៅរួចទេ!»
ដោយ

របាយការណ៍​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​អូស្ត្រាលី ដែល​បាន​ផ្សាយ​បន្ដ​ដោយ Bloomberg បាន​លើក​ឡើង​ទៀត​ថា ការ​បង្កើន​ពន្ធគយ ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុននាំចេញ​នាំ​ចូល ចំណាយ​កាន់តែ​ច្រើន នឹង​ពិបាក​រក​ប្រាក់​ចំណេញ​កាន់តែ​ខ្លាំង​។

ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ចិន និង​អូស្ត្រាលី ក្រុមហ៊ុននាំចេញ​របស់​អូស្ត្រាលី​បាន​លើក​ឡើង​ថា ពួក​គេ​កំពុង​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ​ផ្សេង​ទៀត ក្រៅ​តែ​ពី​ទីផ្សារ​ចិន ដូច​ជាទី​ផ្សារ​វៀតណាម ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី​ផង​ដែរ។

នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​រវាង​យក្ស​ចិន និង​អូស្ត្រាលី​កំពុង​មាន​ភាព​ប្រេះឆា​កាន់តែ​ខ្លាំង​ឡើង​ៗ​។ ប្រេះឆា​ទាំង​ផ្លូវ​ការទូត និង​ផ្លូវ​សេដ្ឋកិច្ច បូក​រួមការ​តម្លើង​ពន្ធ​លើ​ទំនិញ​នាំ​ចេញ និង​នាំ​ចូល​រវាង​គ្នា និង​ថែម​ទាំង​ឈាន​ដល់​ការ បិទ​ឈប់​ធ្វើការ​ដោះ​ដូរ​ទំនិញ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ​។

របាយការណ៍​ខាងលើ បាន​ធ្វើការ​ស្ទង់​មតិ​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ចំនួន​ដែល​រកស៊ី​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ចិន ក្នុង​នោះ​មាន ៧​ក្រុមហ៊ុន​បាន​និយាយ​ថា ការ​រកស៊ី​របស់​ពួក​គេ​ជាមួយ​ប្រទេស​ចិន​មានដំណើរ​ការ​ល្អ​រហូត​មក ប៉ុន្តែ​ក្រោយមក​វា​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ​១៩​ផង និង​ដោយសារ​តែ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ​ផង​។

គេ​នៅ​ចាំ​បាន​ថា​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ បាន​ឆាបឆេះ​ឡើង​ដំបូង​ពេល​ដែល អូស្ត្រាលី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មិត្ត​ស្និទ្ធស្នាល​នឹង​អា​មេ​រិ​ក បាន​ទាមទារ​ឲ្យ​ចិន​ស្រាវជ្រាវ​និង​ស្វែងរក​ដោយ​ឯករាជ្យ​ពី​ប្រភព​ដើមដំបូង​នៃ​កូ​វី​ដ​១៩​ក្នុង​ក្រុង​វូ​ហាន​ប្រទេស​ចិន​។

ចាប់តាំងពី​ពេល​នោះ​មក​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​វាយបក​តាម​ផ្លូវ​ពាណិជ្ជកម្ម​លើ​អូស្ត្រាលី​វិញ​ជា​ច្រើន រួម​មានការ​បង្កើន​ពន្ធគយ​លើ​ថ្លៃ​ស្រូវ​សាលី​និង​ស្រាក្រហម​អូស្ត្រាលី ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ធ្យូងថ្ម​ត្រូវ​បាន​ផ្អាក​។

សូម​រំឭក​ថា កាលពី​ខែឧសភា រដ្ឋាភិបាល​អូស្ត្រាលី​បាន​សម្រេច​លុប​ចោល​កិច្ចព្រមព្រៀង​«​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​» ជាមួយ​ប្រទេស​ចិន ដែល​ការ​នេះ​ធ្វើ​ឲ្យ​ក្រុង​ប៉េ​កាំ​ង​ចិន​ខឹង​ច្រឡោត ហើយ​បាន​ប្រកាស​ផ្អាក «​កិច្ច​សន្ទនា​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ​ចិន​-​អូស្ត្រាលី​» ជា​ការ​សក​សឹក​ត្រលប់​ទៅ​វិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Facebook Gaming ផ្តល់​ឱកាស​សម្រាប់​អ្នក​ផ្សាយ​បន្ត​ផ្ទាល់​ហ្គេម និង​អ្នក​បង្កើត​ហ្គេម​នៅ​កម្ពុជា

ព័ត៌មាន
ការទស្សនាការផ្សាយបន្តផ្ទាល់ (live stream) របស់ Facebook Gaming ក្នុងប្រទេសកម្ពុជាបានកើនឡើង ៦៥% កាលពីឆ្នាំមុនដោយហ្គេម Mobile Legends ហ្…

បញ្ចុះ​តម្លៃ​រហូត 10% ! បុរី ប៉េង ហួត បើក​ទីតាំង​ថ្មី ២ព្រមៗគ្នា, ផ្តល់ជូន​ការបង់ប្រាក់​កាន់​តែ​ងាយ​ស្រួល ដែល​មិនធ្លាប់​មាន​ពី​មុនមក

ព័ត៌មាន
វិនិយោគដឹងតែចំនេញ ព្រមទាំងទទួលបានគេហដ្ឋាន ក្នុងគម្រោងបែបធម្មជាតិ ព្រមជាមួយការបញ្ចុះ តម្លៃរហូតដល់10% ព្រមៗគ្នាជាមួយនឹងការបង់ប្រាក់កាន់តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ