សម្តេចហ៊ុនសែនឲ្យត្រៀមស្បៀងសម្រាប់ជួយពលរដ្ឋ

រាជរដ្ឋាភិបាលឲ្យត្រៀមរោងចក្រផលិតមី និងទឹកសុទ្ធសម្រាប់ជួយពលរដ្ឋ


ស្ថិតក្នុងស្ថានភាពដ៏លំបាននៃវិបត្តិ Covid-19 នាពេលបច្ចុប្បន្ននេះ ក្រៅបញ្ជាឲ្យស្តុកទុកអង្ករ និងត្រី ដែលជាស្បៀងអាហារដ៏សំខាន់ហើយនោះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និផលិតទឹកសុទ្ធសម្រាប់ជួយប្រជាពលរដ្ឋផងដែរ។ នេះបើតាមការចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់សម្តេចហ៊ុនសែន។
រាជរដ្ឋាភិបាលឲ្យត្រៀមរោងចក្រផលិតមី និងទឹកសុទ្ធសម្រាប់ជួយពលរដ្ឋ(រូបភាព ផេក សម្តេចតេជោ)

នៅ​ក្នុង​សំ​ណេ​រ​ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ដំណាក់​កាលដែល​កម្ពុជា​កំពុង​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ពេល​នេះ រាជរដ្ឋាភិបាល​បាន​ផ្អាក​ការ​នាំ​ចេញ​អង្ក​រស និង ត្រី ទៅ​ក្រៅប្រទេស ដើម្បី​ឲ្យ​ផលិតផល​ទាំងនេះ​កាន់តែ​សំបូរ និង​ងាយស្រួល​រក​ទិញ ជាមួយ​តម្លៃ​ធម្មតា​នៅ​ទូ​ទាំង​ប្រទេស​។ ប៉ុន្តែ ចំពោះ​អង្ករ​ក្រអូប ដែល​មាន​កុងត្រា​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ជា​មិត្ត​គឺ​នៅ​ដំណើរការ​ធម្មតា​។ ក្រៅពី​អង្ករ និង​ត្រី ហើយ​នោះ       សម្តេច​តេ​ជោ បាន​ឲ្យ​ត្រៀម​អំបិល និង​ត្រៀម​រោងចក្រ​ផលិត​មី និ​ផលិត​ទឹក​សុទ្ធ​ដប​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ផង​ដែរ​។

គួរ​រម្លឹក​ថា កាលពី​ពេល​កន្លង​ទៅ​នេះ នៅ​លើ​គេហទំព័រ​របស់​សម្តេច​តេ​ជោ ក៏​ធ្លាប់​ចេញផ្សាយ​ដែរ​ថា កម្ពុជា​បាន​ត្រៀម​រោងចក្រ​ផលិត​ម៉ាស​ខ្លួនឯង​ហើយ ដែល​អាច​ផលិត​ម៉ាស​បាន​១,២ លាន​ម៉ាស​។ សម្តេច ហ៊ុន ប្រកាស​ទៀត​ថា កម្ពុជា​ត្រៀម​រោងចក្រ​ក្នុងស្រុក​មួយទៀត​សម្រាប់​ផលិត​ទឹក​អាល់កុល​សម្លាប់​មេរោគ (SKD) ដែល​បម្រុង​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ផង និង​សម្រាប់​ពេទ្យ​ផង គឺ​ជាង​៥​ពាន់​លី​ត្រ ថែម​ទៀត​ផង​។

នៅ​ក្នុង​នោះ​ដែរ កម្ពុជា​ក៏​មាន​រោងចក្រ​ក្នុងស្រុក​២​ទៀត គឺ​នៅ​ខេត្តកំពង់ចាម និង​ខេត្តស្វាយរៀង ដែល​សម្រាប់​ផលិត​សម្ភារៈ​ពេទ្យ​ដូច​ជា ខោ អាវ មួក ខណៈ​ដែល​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​មិន​អាច​ផលិត​បាន គឺ​នឹង​នៅ​តែ​បន្ត​នាំ​មក​ពី​ក្រៅប្រទេស​ដដែល​។ ទោះបី​មាន​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅប្រទេស​ពេញ​ឃ្លាំង​ក៏​ពិតមែន តែ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា កម្ពុជា​ក៏​ត្រូវ​តែ​ត្រៀម​រោងចក្រ​ក្នុងស្រុក​សម្រាប់​ផលិត​សម្ភារៈ និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រទេស​ផង​ដែរ​។​មួយវិញទៀត សម្ភារៈ​ពេទ្យ​មួយ​ចំនួន​ធំ​រួម​ទាំង​ថ្នាំពេទ្យ ក៏​ត្រូវ​បាន​រៀប​ចូល​ស្តុក​ក្នុង​ឃ្លាំង​រួចរាល់​អស់ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋថៃបាត់បង់ការងារជាង ១៤ ម៉ឺននាក់ ក្នុងខែមីនា ដោយសារតែកូវីដ-១៩

ព័ត៌មាន
យ៉ាងហោចណាស់ មានពលរដ្ឋថៃជាង ១៤ ម៉ឺននាក់ បានបាត់បង់ការងារធ្វើកាលពីខែមីនាកន្លងទៅនេះ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្ដាលមកពីបញ្ហា C…

ជាង២ឆ្នាំ បេឡាជាតិរបបសន្តិសង្គមចំណាយលុយជាង ២០លានដុល្លារ សម្រាប់ឧបត្ថម្ភដល់ស្ត្រីពេលសម្រាលបុត្រ

ព័ត៌មាន
ចាប់ពីឆ្នាំ២០១៨មក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិរបបសន្តិសុខសង្គមបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុងនិងក្រៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ