អត្ថបទពាណិជ្ជកម្ម

បញ្ចុះ​តម្លៃ​រហូត 10% ! បុរី ប៉េង ហួត បើក​ទីតាំង​ថ្មី ២ព្រមៗគ្នា, ផ្តល់ជូន​ការបង់ប្រាក់​កាន់​តែ​ងាយ​ស្រួល ដែល​មិនធ្លាប់​មាន​ពី​មុនមក


វិនិយោគដឹងតែចំនេញ ព្រមទាំងទទួលបានគេហដ្ឋាន ក្នុងគម្រោងបែបធម្មជាតិ ព្រមជាមួយការបញ្ចុះ តម្លៃរហូតដល់10% ព្រមៗគ្នាជាមួយនឹងការបង់ប្រាក់កាន់តែងាយស្រួល មិនធ្លាប់មានពីមុនមក ពីបុរី ប៉េង ហួត។ ការផ្តល់ជូនពិសេសនេះ មានត្រឹមដំណាច់ខែមិថុនា នេះតែប៉ុណ្ណោះ ។
បញ្ចុះ​តម្លៃ​រហូត 10% ! បុរី ប៉េង ហួត បើក​ទីតាំង​ថ្មី ២ព្រមៗគ្នា, ផ្តល់ជូន​ការបង់ប្រាក់​កាន់​តែ​ងាយ​ស្រួល ដែល​មិនធ្លាប់​មាន​ពី​មុនមក
ដោយ

ការរស់នៅជាមួយបរិយាកាសធម្មជាតិខៀវស្រងាត់ និងស្រស់បំព្រង ភាគច្រើនយើងតែងតែគិតដល់ ការរស់នៅស្រុកស្រែចំការ ឬឆ្ងាយពីទីក្រុងដ៏មមាញឹកប៉ុណ្ណោះ។ ប៉ុន្តែសាកស្រមៃមើលថា ប្រសិនបើសហគមន៍ទំនើបបែបធម្មជាតិ មានក្នុងទីក្រុង ជាមួយនឹងតម្លៃសមរម្យកាន់តែពិសេសថែមទៀត។

ដូច្នេះហើយទើប បុរី ប៉េង ហួត បានរៀបចំគម្រោងអភិវឌ្ឍបែបធម្មជាតិដ៏ធំអស្ចារ្យមួយ ដែលមានឈ្មោះថា ហ្គ្រេនស្តាផ្លាទីនីម អេកូ ខូលិកសិន ដែលស្ថិតក្នុងតំបន់បឹងស្នោ មានចំងាយត្រឹមតែ ៥ នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ។ គម្រោងថ្មីនេះមានលក្ខណៈពិសេសៗ ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ព្រមទាំងបានរួមបញ្ចូលនូវភាពល្អឥតខ្ចោះនៃធម្មជាតិស្រស់បំព្រង ប្រវត្តិសាស្ត្រ និង វប្បធម៏ខ្មែរ ជាមួយនឹងការរស់នៅបែបទាន់សម័យ និងប្រកបដោយផាសុកភាពផងដែរ ។

គម្រោងអភិវឌ្ឍចំនួន 2 ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍបែបធម្មជាតិ កំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ ពីសំណាក់អតិថិជន នោះគឺគម្រោងដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ និង អេកូ វេរ៉ាន់ដា ដែល ជាគម្រោងអភិវឌ្ឍលំនៅឋានប្រណីតបែបអេកូធម្មជាតិ ដ៏ថ្មីសន្លាង ត្រូវបានបង្កើតឡើងជាមួយនឹងស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលធ្វើការផ្តល់ជូននូវប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង រួមមានឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ដងផ្លូវអមទៅដោយផ្កាចម្រុះពណ៌ ដើមឈើធំៗត្រឈឹងត្រឈៃត្រជាក់ចិត្ត ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយគូទឹកថ្លាឈ្វេង ផ្លូវជិះកង់ស្តង់ដារអន្តរជាតិ ផ្លូវរត់ហាត់ប្រាណ អាងហែលទឹក ក្លឹបហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិពិតៗ ជាមួយបទពិសោធន៍ថ្មីប្លែក និង ភាពសម្បូរបែបនៃការរស់នៅបែបថ្មី។

ក្នុងគម្រោងទាំងពីរខាងលើ នេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី ព្រីន ប៊ី ម៉ូតថ្មី វីឡាព្រីន វីឡាភ្លោះ និងវីឡាកូនកាត់ ត្រូវបានសាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ធ្វើអោយលំនៅដ្ឋានមានគុណភាព និង ភាពច្នៃប្រឌិតខ្ពស់ ជាមួយសោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អតិថិជន។

សូមបញ្ជាក់ផងដែរថាគម្រោងទាំងពីរខាងលើ ស្ថិតក្នុងតំបន់បឹងស្នោ ដែលតំបន់នេះបានប្រែក្លាយជាទីក្រុងរណប និងជាតំបន់ប្រជុំជនដ៏សម្បូរបែបមួយ សម្រាប់ការកម្សាន្ត និងស្នាក់នៅ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ព្រមទាំងបានបែបចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្មផងដែរ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ ៕

សូមទស្សនាវីដេអូ >>>





អត្ថបទបន្ទាប់


ក្រុមហ៊ុននាំចេញអូស្ត្រាលី៖ ការនាំចេញពីអូស្ត្រាលីទៅទីផ្សារចិន អាចវិលមកធម្មតាវិញគឺ«មិនអាចទៅរួចទេ!»

ព័ត៌មាន
សភាពាណិជ្ជកម្មនិងឧស្សាហកម្មអូស្ត្រាលីកាលពីសប្តាហ៍មុន បានចេញរបាយការណ៍មួយរបស់ខ្លួនដោយបានប្រមូលមតិក្រុមហ៊ុននាំចេញអូស្ត្រាលីប្រមាណ១៩០ក្រុមហ៊ុន…

ថៃជំនះបើកខេត្តភូកេតទទួលភ្ញៀវទេសចរក្នុងខែកក្កដា ខណៈកូវីដ-១៩កំពុងបន្ដរាតត្បាត

ព័ត៌មាន
រដ្ឋាភិបាលថៃបានសម្រេចបើកភ្លើងខៀវ ដល់គម្រោងទទួលភ្ញៀវទេសចរបរទេសនៅក្នុងខេត្តភូកេតឡើងវិញ ចាប់ពីថ្ងៃទី១ខែកក្កដានេះតទៅ ទោះបីព្យុះកូវីដ-១៩កំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ