អាជ្ញាធរបន្ដរកឃើញដេប៉ូចំនួន ១៣៤ លក់ប្រេងបន្លំគុណភាព និងបរិមាណ

អាជ្ញាធរបន្ដរកឃើញដេប៉ូចំនួន ១៣៤ លក់ប្រេងបន្លំគុណភាព និងបរិមាណ


យ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង១០០កន្លែងក្នុងចំណោមជាង៥០០កន្លែងត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. បន្ដរកឃើញថា ប្រកបអាជីវកម្មមិនត្រឹមត្រូវតាមរយៈការលក់បន្លំបរិមាណ និងគុណភាពនៅក្នុងរយៈពេល៥ខែឆ្នាំនេះ។ ម្ចាស់ដេបូប្រេងឥន្ធនៈប្រកបអាជីវកម្មមិនត្រឹមត្រូវទាំងនេះ ត្រូវបានមន្ត្រីជំនាញ ក.ប.ប.ផាកពិន័យជាប្រាក់ និងធ្វើកិច្ចសន្យាដោយតម្រូវឱ្យកែតម្រូវបរិមាណនិងគុណភាពឲ្យស្របតាមច្បាប់ស្តីពីការពារអ្នកប្រើប្រាស់។
អាជ្ញាធរបន្ដរកឃើញដេប៉ូចំនួន ១៣៤ លក់ប្រេងបន្លំគុណភាព និងបរិមាណ

ក្នុងករណីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.រកឃើញម្ចាស់ដេប៉ូទាំងនេះបន្ត រកស៊ីមិនត្រឹមត្រូវនោះពួកគេនឹងត្រូវកសាងសំណុំបញ្ជូនទៅដោះស្រាយនៅតុលាការ។

ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលជាង៥ខែកន្លងមកនេះមន្ត្រីអគ្គនាយកដ្ឋាន ក.ប.បបានចុះត្រួតពិនិត្យគុណភាព និងរង្វាស់រង្វាល់នៅតាមស្ថានីយនិងដេប៉ូប្រេងឥន្ធនៈចំនួន៥៧៤ស្ថានីយ/ដេប៉ូ។ ក្នុងចំណោមស្ថានីយ/ដេប៉ូទាំងនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.រកឃើញដេប៉ូចំនួន ១៣៤កន្លែងបានប្រកបអាជីវកម្មមិនស្មោះត្រង់តាមរយៈការលក់បន្លំគុណភាព និងបរិមាណ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ក្រោយរកឃើញការប្រកបអាជីវកម្មមិនត្រឹមត្រូវ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.បានអនុវត្តវិធានការពិន័យជាប្រាក់លើម្ចាស់ដេប៉ូទាំងនោះ និងបានធ្វើកិច្ចសន្យាដោយតម្រូវឲ្យពួកគេបញ្ឈប់ការប្រកបអាជីវកម្មមិនស្មោះត្រង់ និងកែតម្រូវរាល់កំហុសឆ្គងឲ្យស្របតាមស្តង់ដារង្វាស់រង្វាល់ ដែលកំណត់ដោយច្បាប់ស្តីពីការពារអ្នកប្រើប្រាស់។ ប៉ុន្តែក្នុងករណីម្ចាស់ដេប៉ូទាំងនេះមិនរាងចាល ហើយបន្តធ្វើអាជីវកម្មមិនស្មោះត្រង់ នោះពួកគេអាចប្រឈមនឹងការកសាងសំណុំរឿងទៅតុលាការ បើសិនមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.រកឃើញធ្វើអាជីកម្មមិនត្រឹមត្រូវម្តងទៀត។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ក្រៅពីរងវិធានការពិន័យជាអន្តរកាល និងព្រលានម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលប្រកបអាជីវកម្មមិនសុចរិតអាចប្រឈមនឹងការព្យួរ ដកហូត ឬលុបវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មឬអាជ្ញាបណ្ណនៅក្រសួងពាណិជ្ជកម្ម។ ទោះយ៉ាងណា ក្រសួងពាណិជ្ជកម្មមិនចង់អនុវត្តវិធានក្តៅបែបនេះនោះទេ។

ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ទប់ស្កាត់ការធ្វើអាជីវកម្មប្រេងឥន្ធនៈកឹបកេងយកចំណេញដោយខុសច្បាប់ទាំងផ្នែកបរិមាណនិងគុណភាព មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តចុះត្រួតពិនិត្យតាមបណ្តាស្ថានីយនិងដេប៉ូប្រេងឥន្ធនៈក្នុងក្របខណ្ឌទូទាំងប្រទេស ដោយអនុវត្តវិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលនៅតែបន្តប្រកបអាជីវកម្មមិនសុចរិត។

ការធ្វើអាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងប្រេងឥន្ធនៈមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងពាណិជ្ជកម្មនោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន៕




អត្ថបទបន្ទាប់


វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ សម្តេចតេជោ ហ៊ុន សែន គ្មានជំនឿថា អ៊ុនក្រែនអាចវាយដណ្តើមទឹកដីពីរុស្ស៊ីបានមកវិញនោះទេ

ព័ត៌មាន
សម្តេចតេជោបានគូសបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានចាប់ផ្តើមវាយលុកលើរុស្ស៊ីវិញហើយ ដើម្បីដណ្តើមទឹកដីរបស់ខ្លួនដែលរុស្ស៊ីបានវាយកាន់កាប់ យកមកគ្រប់…

រដ្ឋសម្រេចដំឡើង និងបញ្ចុះអត្រាពន្ធនាំចូល-អាករពិសេស លើមុខទំនិញមួយចំនួន

ព័ត៌មាន
រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសម្រេចកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញលើមុខទំនិញសំខាន់ៗ មួយចំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ