រដ្ឋសម្រេចដំឡើង និងបញ្ចុះអត្រាពន្ធនាំចូល-អាករពិសេស លើមុខទំនិញមួយចំនួន

រដ្ឋសម្រេចដំឡើង និងបញ្ចុះអត្រាពន្ធនាំចូល-អាករពិសេស លើមុខទំនិញមួយចំនួន


រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសម្រេចកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញលើមុខទំនិញសំខាន់ៗ មួយចំនួន ដោយការប្រកាសនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ តទៅ។ បើតាមអនុក្រឹតរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបានដំឡើងអត្រាពន្ធគយពី ៧% ទៅ១៥% លើមុខទំនិញ ដូចជាដំណាប់ ចាហួយ និងល្បាយខាប់នៃផ្លែឈើ និងមុខទំនិញមួយចំនួនទៀត។
រដ្ឋសម្រេចដំឡើង និងបញ្ចុះអត្រាពន្ធនាំចូល-អាករពិសេស លើមុខទំនិញមួយចំនួន
ដោយ

ជាមួយគ្នានោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានសម្រេចបញ្ចុះអត្រាអាករពិសេសលើមុខទំនិញ ដូចជា រថយន្តដឹកទំនិញប្រើអគ្គិសនី រថយន្តប្រណាំងតូចៗ ម៉ូតូកង់៤ និងរថយន្តបំពាក់ឧបករណ៍ពិសេសជាដើម។

យោងតាមអនុក្រឹតដដែលនេះ រដ្ឋនឹងបញ្ចុះអត្រាពន្ធគយពី ៣៥% មក១៥% លើការនាំចូលមុខទំនិញមួយ ដូចជា រុក្ខជាតិរស់សម្រាប់ផលិតឱសថ អាហារកែច្នៃ និងភេសជ្ជៈមួយចំនួន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំពីស្បែក សម្ភារផ្ទះបាយពីលោហធាតុ អាគុយ បរិក្ខាអគ្គិសនី គ្រឿងបន្លាស់យានយន្ត សង្ហារឹម ជាដើម។ ជាមួយគ្នានោះ រដ្ឋក៏បញ្ចុះអត្រាពន្ធគយពី ៣៥% មក ៧% លើមុខទំនិញ ក្រមួនទន្តពេទ្យ អាល់ប៊ុយមីន ហ្គាសដែកកេះ និងលោហៈងាយឆេះ វត្ថុធ្វើពីស្បែកជាប់រោម ធុង និងវត្ថុធ្វើពីអាលុយមីញ៉ូម ឧបករណ៍បំភ្លឺ ឬឲ្យសញ្ញាសម្រាប់ទោចក្រយាន ចំនួន ២១បន្ទាត់ពន្ធ។ ទន្ទឹមគ្នានេះ រដ្ឋបន្តបញ្ចុះពន្ធពី១៥% មក ៧% សម្រាប់មុខទំនិញ ផ្កា និងរុក្ខាជាតិកាច់រួច អំបិល ប្រេងកាបូនខ្មៅ គ្រឿងបន្ទាប់បន្សំសម្លៀកបំពាក់ធ្វើពីប្លាស្ទិក និងទំនិញមួយចំនួនទៀត។

ក្រៅពីនេះ ក៏មានផលិតផលនាំចូលជាច្រើនមុខទៀត ត្រូវបានលើកលែងពន្ធទាំងស្រុង ខណៈផលិតផលខ្លះ ដែលមិនធ្លាប់ជាប់ពន្ធ ក៏ត្រូវបានកំណត់ឲ្យជាប់ពន្ធផងដែរ។ ជុំវិញ ការកែសម្រួលអត្រាពន្ធ និងអាករលើមុខទំនិញមួយចំនួននេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា នៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ទំនិញសំខាន់ៗ ដែលមានការនាំចេញច្រើនជាងគេ មានផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលមានតម្លៃសរុបជាង ៣ពាន់៣រយលានដុល្លារ។ បន្ទាប់មកគឺការនាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី ដែលមានកំណើនរហូត ៩៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់សរុបជាង ១ពាន់២រយលានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


អាជ្ញាធរបន្ដរកឃើញដេប៉ូចំនួន ១៣៤ លក់ប្រេងបន្លំគុណភាព និងបរិមាណ

ព័ត៌មាន
យ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង១០០កន្លែងក្នុងចំណោមជាង៥០០កន្លែងត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ…

អ្នកជំនាញអះអាងថា វិស័យឧស្សាហកម្មស្វាយចន្ទីត្រូវការទុនបង្វិល ៣០០លានដុល្លារក្នុងមួយឆ្នាំ

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា យ៉ាងហោចណាស់ ឧស្សាហកម្មស្វាយចន្ទីកម្ពុជា ត្រូវការដើមទុនបង្វិលប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំ ទើបអាចគ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ