អាជ្ញាធរ បន្ដរកឃើញក្រុមហ៊ុនអចលនទ្រព្យ និងហាងបញ្ចាំជាច្រើនធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

អាជ្ញាធរ បន្ដរកឃើញក្រុមហ៊ុនអចលនទ្រព្យ និងហាងបញ្ចាំជាច្រើនធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ


ថ្នាក់ដឹកនាំនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារបានគូសបញ្ជាក់ថា និយ័តករបានរកឃើញក្រុមហ៊ុនអភិវឌ្ឍន៍អលចនទ្រព្យ និងហាងបញ្ចាំជាច្រើនបានប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវនៅមួយរយៈចុងក្រោយនេះ។
អាជ្ញាធរ បន្ដរកឃើញក្រុមហ៊ុនអចលនទ្រព្យ និងហាងបញ្ចាំជាច្រើនធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

នៅមួយរយៈចុងក្រោយនេះនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានចេញលិខិតកោះហៅអគ្គនាយក អគ្គនាយិកាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងហាងបញ្ចាំមួយចំនួនឲ្យចូលមកបង់ប្រាក់ផាកពិន័យ និងស្នើសុំអាជ្ញាបណ្ណ ឬលិខិតអញ្ញាតក្នុងការបន្តអាជីវកម្មរបស់ខ្លួន ព្រមទាំងបានចេញសេចក្តីជូនដំណឹងឲ្យផ្អាកអាជីវកម្ម និងការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនមួយចំនួនផងដែរ។

ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារបានគូសបញ្ជាក់ថា ក្រោយមន្ត្រីជំនាញរបស់ខ្លួនចុះសិក្សា និងស្រាវជ្រាវលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងហាងបញ្ចាំនៅទូទាំងប្រទេស បន្ត្រីរបស់ខ្លួនបានរកឃើញក្រុមហ៊ុនជាច្រើនបានប្រកបអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត និងអាជ្ញាបណ្ណត្រឹមត្រឹម។ ក្រោយមកនិយ័តករនេះក៏បានអញ្ជើញឲ្យក្រុមហ៊ុនទាំងនោះឲ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ដើម្បីបន្តអាជីវកម្មរបស់ពួកគេ។ តែយ៉ាងណាឯកឧត្តមិនបានបញ្ជាក់លម្អិតពីតួលេខក្រុមហ៊ុន ដែលប្រកបអាជីវកម្មដោយគ្មានការអនុញ្ញាតទាំងនេះនោះទេ។

យ៉ាងណាមិញឯកឧត្តមបានបន្តថា ក្នុងចំណោមក្រុមហ៊ុនដែលប្រកបអាជីវកម្មមិនត្រឹមត្រូវទាំងនោះមានក្រុមហ៊ុនមួយចំនួនបានមកដាក់ពាក្យស្នើ ហើយក៏មានក្រុមហ៊ុនខ្លះនៅបន្តប្រកបអាជីវកម្មដោយគ្មានការអនុញ្ញាតផងដែរ។ កត្តានេះហើយបានជំរុញឲ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានសម្រេចចេញលិខិតកោះហៅអគ្គនាយក អគ្គនាយិកាក្រុមហ៊ុនល្មើសច្បាប់អាជីវកម្មទាំងនោះឲ្យចូលមកបង់ប្រាក់ផាកពិន័យ និងស្នើសុំអាជ្ញាបណ្ណក្នុងការបន្តអាជីវកម្ម ជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ។ តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះរំពឹងថា ចំនួនក្រុមហ៊ុនប្រកបអាជីវកម្មមិនត្រឹមត្រូវនឹងមាននិន្នាការថយចុះបន្តបន្ទាប់ ក្រោយនិយ័តករអាជីវកម្មអចលនវត្ថុចុះផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ដល់ក្រុមហ៊ុនរកស៊ីក្នុងវិស័យអលចនទ្រព្យ និងបញ្ចាំនាពេលខាងមុខ។

ក្រៅពីចេញលិខិតឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងបញ្ចាំមួយចំនួនចូលមកបំពេញកាតព្វកិច្ចបង់ប្រាក់ផាកពិន័យ និងឲ្យសើ្នសុំអាជ្ញាបណ្ណ និយ័តករអាជីវកម្មអលចនវត្ថុ និងបញ្ចាំ ក៏បានចេញលិខិតផ្អាកអាជីវកម្មដល់ក្រុមហ៊ុនអលនទ្រព្យ និងហាងបញ្ចាំមួយចំនួនទៀតផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និយ័តករនេះបានចេញលិខិតបញ្ឈប់អាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយរកឃើញថា បានធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវ និងមានវិវាទជាមួយម្ចាស់ដី និងអតិថិជនទិញផ្ទះក្នុងគម្រោងបុរីនេះ។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ជូ វណ្ណៈ បានអះអាងថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានហៅភាគីម្ចាស់ដី និងភាគីម្ចាស់គម្រោងមកជួបពិភាក្សាគ្នាកាលពីថ្មីៗ ដើម្បីស្វែងរកប្រភពនៃបញ្ហា និងដំណោះស្រាយរួមមួយ។ ជាជំហានចំពោះមុខនិយ័តករនេះរៀបចំឲ្យមានសវកម្មឯករាជ្យលើក្រុមហ៊ុន ម៉ន ដានី ដើម្បីឲ្យដឹងថា តើមកទល់ពេលនេះក្រុមហ៊ុននេះលក់ផ្ទះក្នុងគម្រោងនេះបានប៉ុន្មានផ្ទះ និងទទួលបានលុយប៉ុន្មាន ដើម្បីទូទាត់ឲ្យម្ចាស់ដីមុនឈានទៅអនុវត្តដំណាក់កាលបន្ទាប់៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែនប្រកាសថា កម្ពុជាមិនចូលរួមក្នុងចលនាផ្តួលរលំសេដ្ឋកិច្ចប្រទេសណាមួយឡើយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីថា ស្ថិតក្នុងសេដ្ឋកិច្ចកំពុងមានការប្រកួតប្រជែងខ្លាំងក៏ពិតមែន ប៉ុន្ដែ …

តៃវ៉ាន់ថា បានត្រៀមផែនការបន្ទាន់ទប់ទល់នឹងទីក្រុងប៉េកាំងរួចហើយ ទោះបីមេដឹកនាំរបស់ខ្លួនចេញក្រៅប្រទេសក្ដី

យោងតាមមន្ត្រីជាន់ខ្ពស់ផ្នែកយោធាតៃវ៉ាន់បានឱ្យដឹងថា ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានត្រៀមនូវផែនការសម្រាប់គ្រាអាសន្នរួចហើយ ដើម្បីឆ្លើយតបនឹងស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ