បន្ទះឈីប-Samsung

ក្រុមហ៊ុនយក្ស Samsung ត្រៀមផលិតបន្ទះឈីបទំនើបជំនាន់ចុងក្រោយ ដើម្បីឈានជើងចូលផលិតរថយន្តជាលើកដំបូង


ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីប Ambarella ដើម្បីទទួលបានការផ្គត់ផ្គង់បន្ទះឈីបជំនាន់ចុងក្រោយរបស់ខ្លួនសម្រាប់យកទៅផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ។នេះគឺជាការបោះជំហានថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ ក្នុងផលិតកម្មបន្ទះឈីបដែលមានគុណភាពខ្ពស់ ក៏ដូចជាឧស្សាហកម្មរថយន្ដផងដែរ។ នេះបើតាមការចេញផ្សាយដោយថ្មីៗសារព័ត៌មានស្ដីពីរថយន្តមួយឈ្មោះ ArenaEV។
រូបតំណាង៖ រថយន្យ Samsung
ដោយ

កន្លងមកក្រុមហ៊ុន Samsung ហាក់មានភាពស្ងប់ស្ងាត់ជាងគេ បើធៀបនឹងក្រុមហ៊ុនគូប្រជែងរស់ខ្លួនដូចជា Apple, Xiaomi, Vivo និងក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនទៀត សុទ្ធតែបានប្រកាសជាបន្តបន្ទាប់អំពីគម្រោងឈានជើងចូលទៅក្នុងវិស័យផលិតរថយន្ត។ ប៉ុន្តែពេលនេះក្រុមហ៊ុន Samsung បាននិងកំពុងពង្រីកមហិច្ឆតារបស់ខ្លួនបន្ថែមមួយផ្សេង ក្រៅពីការផលិតស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិចសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ។

ជាក់ស្តែង ក្នុងភាពជាដៃគូរវាងក្រុមហ៊ុន Samsung និង Ambarella អ្នកទាំងពីរនឹងផ្តោតទៅលើការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ។ ក្នុងនោះក្រុមហ៊ុន Samsung នឹងជាអ្នកផ្គត់ផ្គង់បន្ទះឈីបប្រភេទ ៥ណាណូម៉ែតជំនាន់ចុងក្រោយរបស់ខ្លួន។

បន្ទះឈីបប្រភេទនេះ ជាឈីបដំបូងគេ និងជំនាន់ចុងក្រោយគេរបស់ក្រុមហ៊ុន Ambarella និងជាបន្ទះឈីបជំនាន់ទី៣ហើយ របស់ក្រុមហ៊ុនមួយនេះ។ វាមានមានល្បឿន លឿនជាងមុន ២០ដង បើធៀបទៅនឹងបន្ទះឈីបជំនាន់មុន ឬហៅថាបន្ទះឈីបជំនាន់ទី២ របស់ Ambarella។

សូមជម្រាបថា បន្ទះឈីបថ្មីនេះអាចគ្រប់គ្រងដំណើរការបណ្តាញរ៉ាដានៅក្នុងរថយន្តដល់ទៅកំរិតរូបភាព 4D និងមានការចាប់សញ្ញាបានច្បាស់ និងស៊ីជម្រៅជាងមុនសម្រាប់ផែនទី ដែលវានឹងធ្វើឱ្យការបើកបរដោយស្វ័យប្រវត្តិកាន់តែទំនើប និងសុវត្ថិភាពជាងមុន។

ទោះយ៉ាងណា ទាំង Samsung និង Ambarella មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ក្នុងការផលិតរថយន្តឡើយ គេគ្រាន់តែអាចដឹងបានថា ក្រុមហ៊ុនទាំងពីរនឹងបង្កើតគ្រឿងបង្គុំដ៏ល្អ និងទំនើបបំផុត សម្រាប់រថយន្តដែលអាចបើកបរបានដោយខ្លួនឯងនាពេលអនាគត៕




អត្ថបទបន្ទាប់


ក្រោយការដេញថ្លៃមូលបត្ររដ្ឋលើកទី៧ រដ្ឋសម្រេចបានការលក់បណ្ណបំណុលជិត២០លានដុល្លារ

ព័ត៌មាន
ការដេញថ្លៃមូលបត្ររដ្ឋលើកទី៧ ដែលមានស្ថាប័ន និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៣ចូលរួមកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឃើញថាការលក់បណ្ណបំណុលរដ្ឋលើ…

ឥណ្ឌូនេស៊ីបង្ហាញជំហរចង់បង្កើនទំនាក់ទំនងជាមួយចិន ដើម្បីស្វែងរកការវិនិយោគបន្ថែមលើគម្រោងអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ខ្លួន

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិនលោក Qin Gang ក្នុងទីក្រុង Jakarta កាលពីថ្ងៃពុធទី២២កុម្ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ