អាជីវកម្មខ្នាតតូច

វៀតណាមនឹងលើកពន្ធលើតម្លៃបន្ថែមចំពោះអាជីវកម្មខ្នាតតូចដែលមានចំណូលក្រោម៨ពាន់ដុល្លារក្នុង១ឆ្នាំ


អាជ្ញាធរវៀតណាម បានប្រកាសថា ចាប់ពីឆ្នាំ២០២៦ តទៅ អាជីវកម្មខ្នាតតូចដែលមានប្រាក់ចំណូលក្រោម៨ពាន់ដុល្លារនៅក្នុងមួយឆ្នាំ នឹងត្រូវបានលើកលែងពីពន្ធអាករលើតម្លៃបន្ថែម។ ជាមួយនឹងការលើកលែងនេះ រដ្ឋាភិបាលនៃប្រទេសនេះនឹងបាត់បង់ចំណូលថវិកាជាតិ ប្រមាណជិត១០៤លានដុល្លារនៅក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
អាជីវកម្មខ្នាតតូច
ដោយ

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ តាមរយៈបទប្បញ្ញត្តិថ្មីដែលត្រូវបានអនុម័តដោយរដ្ឋសភាវៀតណាម កាលពីពេលថ្មីៗ នឹងលើកលែងបុគ្គល និងអាជីវកម្ម គ្រួសារ ដែលមានប្រាក់ចំណូលប្រចាំឆ្នាំក្រោម៨ពាន់ដុល្លារពីការយកពន្ធអាករលើតម្លៃបន្ថែម។

លោក ឡេ ក្វាងម៉ាញ់ ( Lê Quang Mạnh) ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិការបស់រដ្ឋសភាបានមានប្រសាសន៍ថា ការបង្កើនកម្រិតលើកលែងពន្ធលើអាករតម្លៃបន្ថែមនេះឆ្លុះបញ្ចាំងពីកំណើន GDP និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ២០១៣ មក។ លោក ម៉ាញ់ បានមានប្រសាសន៍ថា ការកែសម្រួលនេះ គឺជាការតម្រឹមគោលនយោបាយពន្ធជាមួយនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដើម្បីកាត់បន្ថយបន្ទុកលើអាជីវកម្មគ្រួសារខ្នាតតូច។

យោងតាមក្រសួងហិរញ្ញវត្ថុវៀតណាម ការសម្រេចនេះនឹងជួយសម្រួលស្ថានភាពចំណូល និងពង្រឹងអាជីវកម្មខ្នាតតូបដែលមានប្រមាណជា៦២ម៉ឺនអាជីវកម្ម ដែលនាំឲ្យរដ្ឋាភិបាលបាត់បង់ចំណូលចូលថវិការជាតិប្រមាណជិត១០៤លានដុល្លារ។

ជាមួយគ្នានេះ ដើម្បីធានាបាននូវភាពបត់បែន និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច រដ្ឋសភាវៀតណាម ក៏បានអនុញ្ញាតឱ្យរដ្ឋាភិបាលអាចពិនិត្យ និងកែសម្រួលកម្រិតនៃការលើកលែងពន្ធលើតម្លៃបន្ថែមផ្សេងទៀតផងដែរ ដើម្បីឱ្យរដ្ឋាភិបាលអាចឆ្លើយតបភ្លាមៗចំពោះការប្រែប្រួលសេដ្ឋកិច្ច និងដើម្បីធានាថា គោលនយោបាយពន្ធដារនៅតែគាំទ្រ និងផ្តល់អំណោយផលដល់ការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្រៅពីអាជីវកម្មខ្នាតតូច បណ្តាក្រុមហ៊ុនភាពយន្តនៅក្នុងប្រទេសនេះ ក៏ចង់ឲ្យរដ្ឋជួយកាត់បន្ថយពន្ធលើតម្លៃបន្ថែមផងដែរ។ អាជីវករនៅក្នុងឧស្សាហកម្មភាពយន្តបានស្នើឱ្យកាត់បន្ថយពន្ធលើតម្លៃបន្ថែមពី៥ % មកត្រឹម៣% ដើម្បីជំរុញការអភិវឌ្ឍ ឧស្សាហកម្មនេះ ខណៈសេចក្តីព្រាងច្បាប់វិសោធនកម្មលើអាករតម្លៃបន្ថែមដែលកំពុងពិភាក្សានៅរដ្ឋសភា គ្រោងនឹងបង្កើនអត្រាពន្ធលើតម្លៃបន្ថែមលើសេវាភាពយន្តទ្វេដងពោលគឺពី៥% ទៅដល់១០% ឯណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋអាជ្ញាស្នើឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីការចាប់ខ្លួនលោក មីន អ៊ុងឡាំង

រដ្ឋអាជ្ញាម្នាក់បានស្នើសុំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីការចាប់ខ្លួនមេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ពាក់…

ក្រុមហ៊ុនជប៉ុន SoftBank គ្រោងជះលុយរាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញយកភាគហ៊ុនបន្ថែមទៀតក្នុងក្រុមហ៊ុន OpenAI

ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាជប៉ុន SoftBank គ្រោងជះលុយរហូតដល់ទៅរាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញយកភាគហ៊ុនបន្ថែមទៀតក្នុងក្រុមហ៊ុន Op…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ