កសិកម្មថៃ

ធនាគារកសិកម្មរដ្ឋថៃបញ្ចេញទុនកម្ចី១,៥ពាន់លានដុល្លារ សម្រាប់ជួយកសិករនៅរដូវគ្រោះរាំងស្ងួត


ទុនកម្ចីប្រមាណ ៤៥ ពាន់លានបាត ឬស្មើនឹងប្រមាណ ១.៥០០ លានដុល្លារអាមេរិក ត្រូវបានធនាគារកសិកម្ម និងកិច្ចហប្រតិបត្តិការកសិកម្មថៃ (BAAC) នៅតែរក្សាទុកសម្រាប់ផ្ដល់ជូនដល់កសិករ ដែលត្រូវការជំនួយដើម្បីបន្តជីវិតរបរកសិកម្មរបស់ពួកគាត់នៅក្នុងរដូវគ្រោះរាំងស្ងួតដែលកំពុងតែបន្តនៅឆ្នាំនេះ និងអាចមានស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍។
រាជរដ្ឋាភិបាលថៃ ចេញមុខជួយសម្រួលដល់ការដោះបំណុលកសិករ ខណៈឆ្នាំនេះមានគ្រោះរាំងស្ងួត (https://www.telegraph.co.uk/)
ដោយ

ធនាគារកសិកម្ម​របស់​រដ្ឋថៃ BAAC ក៏បាន​ត្រៀមខ្លួន​រួចរាល់ផងដែរ ដើម្បី​បញ្ចេញ​ប្រាក់កម្ចី​បន្ថែមទៀត ប្រសិនបើ​ស្ថានភាព​គ្រោះរាំងស្ងួត​ កាន់តែបន្ដអាក្រក់ខ្លាំងឡើង ហើយ​បើតាម​អនុប្រធាន​ប្រតិបត្តិ​របស់ធនាគារកសិកម្មថៃនេះ បាន​គូសបញ្ជាក់ថា កញ្ចប់ថវិកា​ដែលមាន​បច្ចុប្បន្ននេះ គឺមាន​មិនទាន់​គ្រប់គ្រាន់នៅឡើយទេ។
ថវិកា​ប្រមាណ ១០ពាន់លាន​បាត ឬស្មើនឹងជាង ៣៣០ លាន​ដុល្លារអាមេរិក នៃថវិកាសរុប​​១.៨០០ លាន​ដុល្លារអាមេរិក ត្រូវបាន​បញ្ចេញ​ផ្ដល់ជាប្រាក់កម្ចី​សម្រាប់កសិករនាពេល​កន្លងមកនេះ។

ជាមួយគ្នានេះដែរ មាន​ទឹកប្រាក់ប្រមាណ ៥ពាន់លាន​បាត ឬស្មើនឹងជាង ១៦៥ លាន​ដុល្លារអាមេរិក ត្រូវបាន​គេបម្រុង​ទុក​សម្រាប់​ប្រើប្រាស់​ជាប្រាក់កម្ចី​បន្ទាន់ មិនមាន​ការប្រាក់ សម្រាប់​រយៈពេល​៦ខែ និងការប្រាក់ទាប ខណៈដែល​ទឹកប្រាក់នៅសល់ ៥០ ពាន់លាន​បាត ឬស្មើនឹង ជាង​១.៦០០ លាន​ដុល្លារអាមេរិក គឺជាកម្ចី​សម្រាប់​ផលិតកម្ម និងការស្ដារ​ធនធាន​ទឹក ដោយមាន​អត្រាការប្រាក់ ១%។

អ្នកខ្ចីម្នាក់ៗមាន​សិទ្ធិទទួលបាន​ប្រាក់កម្ចី​ចាប់ពីជាង ១.៦០០ ដុល្លារអាមេរិក សម្រាប់​កម្ចី​បន្ទាន់ និង ជាង​១,​៦ ម៉ឺន​ដុល្លារ ជាកប្រាក់កម្ចី​ស្ដារឡើងវិញ។ 

បើតាម​មន្ត្រី​ជាន់ខ្ពស់​របស់​ធនាគារ​កសិកម្ម​ថៃ ដដែលនេះ បាន​គូសបញ្ជាក់ទៀតថា មាន​អតិថិជន​របស់ខ្លួន​ប្រមាណ ១លាន​នាក់ កំពុង​រស់នៅ​ក្នុង​តំបន់​ ភាគឦសាន ដែលមានតែង​តែ​ជួប​ឆ្លងកាត់​​បញ្ហា​គ្រោះរាំងស្ងួត និងមាន​៣០ម៉ឺននាក់​ផ្សេងទៀត នៅតំបន់​ទំនាប​ភាគខាងជើង។

ទោះយ៉ាងណា បើតាម​ធនាគារ​កសិកម្មថៃ អត្រា​ប្រាក់កម្ចី​មិនដំណើរការ គឺនៅមានថេរនៅឡើយទេ គឺមាន​៤,៥៥%។

សូមបញ្ជាក់ថា ថ្មីៗនេះដែរ គណៈរដ្ឋមន្ត្រីថៃ ក៏ទើបតែ​អនុម័ត​កញ្ចប់ថវិកា ៣ពាន់លាន​បាត ឬស្មើនឹង​ជាង៩៩ លាន​ដុល្លារអាមេរិក ដើម្បី​ទប់ទល់​នឹង​បញ្ហា​កង្វះទឹកប្រើប្រាស់ នៅក្នុងតំបន់​ងាយ​រងគ្រោះ ដែលអាច​កាន់តែអាក្រក់ទៅៗ នៅប៉ុន្មានខែ​ខាងមុខនេះ៕

None



អត្ថបទបន្ទាប់


បុរី ប៉េង ហួត បញ្ចុះ​តម្លៃ​រហូត​ដល់ ១០% ដើម្បី​អបអរ​សាទរ​ចូល​ឆ្នាំ​សកល​២០២០

កាដូពិសេសសម្រាប់ឆ្នាំថ្មី ឆ្នាំសកល ២០២០! រីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ១០% ពីគម្រោងដ៏ធំអស្ចារ្យនិងថ្មីសន្លាង ហ្គ្រេនស្តា ផ្លាទីនីម ដំណាក…

ថៃ និងបង់ក្លាសដេស ឯកភាពគ្នាជាគោលការណ៍ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ប្រទេសថៃ និងបង់ក្លាដេស កាលពីពេលថ្មីៗនេះ បានសម្រេចឯកភាពគ្នាជាគោលការណ៍ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ក្នុងគោលបំណងពង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ