ពាណិជ្ជកម្ម​ថៃ និងបង់ក្លាដេស

ថៃ និងបង់ក្លាសដេស ឯកភាពគ្នាជាគោលការណ៍ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី


ប្រទេសថៃ និងបង់ក្លាដេស កាលពីពេលថ្មីៗនេះ បានសម្រេចឯកភាពគ្នាជាគោលការណ៍ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទេ្វភាគីឲ្យកើនឡើងទ្វេដង រហូតដល់ទៅ ២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានក្នុងស្រុកនៃប្រទេសថៃ។
ថៃ និងបង់ក្លាសដេស ឯកភាពគ្នាជាគោលការណ៍ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ដោយ

កាសែត​បាងកកប៉ុស្ដិ៍ បាន​ស្រង់សម្ដី​លោក ជូរិន ឡាក់សាណា វិសិដ្ឋ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ថៃ ដែលជា​ប្រធាន​គណៈកម្មាធិការ ពាណិជ្ជកម្ម​ចម្រុះលើកទី ៥ (JTC) បាន​ឲ្យដឹងថា ប្រទេសថៃ គឺ​ត្រៀមខ្លួន​រួចរាល់ហើយ ដើម្បី​ចាប់ផ្ដើម​កិច្ចពិភាក្សាគ្នាលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយនឹង​ប្រទេស​បង់ក្លាដេស ហើយ​នឹង​ធ្វើការ​សិក្សា​ពីលទ្ធភាព​រួមគ្នា​ឲ្យបាន​ឆាប់បំផុត។

ប្រភពព័ត៌មាន​ថៃ ដដែលនេះ បានឲ្យដឹង​ទៀតថា បង់ក្លាដេស​ គឺជា​ដៃគូពាណិជ្ជកម្ម​ធំបំផុត​ទី៣ របស់ប្រទេសថៃ នៅក្នុង​តំបន់​អាស៊ីភាគ​ខាងត្បូង ខណៈដែល​ឥណ្ឌា និងប៉ាគីស្ថាន​គឺជាឈរលំដាប់​ទី១ និងទី២។ ប្រទេសថៃ និងបង់ក្លាដេស​មានទំហំ​ពាណិជ្ជកម្ម​ទេ្វភាគី​ប្រមាណ ជាង​១ពាន់ ២០០ លាន​ដុល្លារអាមេរិក នៅឆ្នាំ២០១៨ ដែលមាន​ការធ្លាក់ចុះ​៤,៤% ធៀបនឹង​ឆ្នាំ២០១៧។ 

ប្រទេសថៃ មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​បង់ក្លាដេស​ដ៏ច្រើន​លើសលុប  ពោលគឺ​ការនាំចេញរបស់ថៃ ទៅបង់ក្លាដេស​មាន​រហូតដល់ទៅ ១ពាន់២០០ លាន​ដុល្លារអាមេរិក ខណៈដែលការនាំចូល​ពីបង់ក្លាដេស​មកវិញ​មានតែប្រមាណជិត​៦០ លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ។

សម្រាប់​រយៈពេល​១១ខែ ឆ្នាំ២០១៩កន្លងទៅនេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេសទាំងពីរនេះ សម្រេចបាន​តែ​ជាង​៩៨០ លាន​ដុល្លារអាមេរិកប៉ុណ្ណោះ មានការធ្លាក់ចុះ​ប្រមាណ​១៧% ធៀបរយៈពេល​ដូចគ្នាកាល​ពីឆ្នាំមុន ក្នុងនោះដែរ ប្រទេសថៃ នាំចេញទៅបង់ក្លាដេស​មាន​រហូតដល់ទៅប្រមាណ ៩០០ លាន​ដុល្លារអាមេរិក។

ការនាំចេញ​របស់​ថៃ សំខាន់ៗទៅបង់ក្លាដេស​មានដូចជា ស៊ីម៉ង់ត៌, បន្ទះផ្លាស្ទិច,ផលិតផល​គីមី, វាយនភ័ណ្ឌ ដែក, ម៉ាស៊ីនត្រជាក់ គ្រឿងសម្អាត និង​រថយន្ដ និងគ្រឿងបន្លាស់ជាដើម។ រីឯថៃ​មានតម្រូវការ​នាំចូល​ពីបង់ក្លាដេស​មកវិញ​រួមមាន ផលិតផលសម្លៀកបំពាក់ក្នុងចំនួនតិច ឧបករណ៍​វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ សាច់សត្វ គ្រឿងម៉ាស៊ីន ជាដើម។

តាំងពីឆ្នាំ២០០៦ មកទល់នឹងឆ្នាំ២០១៩នេះ ប្រទេសថៃ ក៏បាន​វិនិយោគផ្ទាល់​នៅក្នុង​ប្រទេស​បង់ក្លាសដេស សរុប​មានប្រមាណ​១ពាន់​៥០០ លាន​ដុល្លារអាមេរិក ភាគច្រើន​ក្នុងវិស័យ​កសិកម្ម កែច្នៃកសិកម្ម សណ្ឋាគារ និង​ទាក់ទង​ក្នុងវិស័យសេវាកម្មផ្សេងទៀត ខណៈដែល​អំឡុងពេល​ដូចគ្នានេះ បង់ក្លាដេស​ក៏បាន​វិនិយោគ​នៅក្នុងប្រទេសថៃ ជាង ១ពាន់​២០០ លានដុល្លារអាមេរិកផងដែរ។

បើតាម​រដ្ឋមន្ត្រិ​ក្រសួង​ពាណិជ្ជកម្មថៃ បាន​គូសបញ្ជាក់ថា ប្រទេស​បង់ក្លាដេស​បាន​ស្នើ​ឲ្យថៃ​ទម្លាក់​ពន្ធនាំចូល​ឲ្យដល់ ០% ឬ​ក៏​ផ្ដល់​ជូន​នូវ​ពន្ធគយពិសេស​សម្រាប់ទំនិញ ៣៦ មុខ​របស់បង់ក្លាសដេស មានដូចជា ផិតផល​ធ្វើពី​ដើមក្រចៅ សម្លាក់បំពាក់ វាយនភ័ណ្ឌ និងស្បែកជើងជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកសិកម្មរដ្ឋថៃបញ្ចេញទុនកម្ចី១,៥ពាន់លានដុល្លារ សម្រាប់ជួយកសិករនៅរដូវគ្រោះរាំងស្ងួត

ព័ត៌មាន
ទុនកម្ចីប្រមាណ ៤៥ ពាន់លានបាត ឬស្មើនឹងប្រមាណ ១.៥០០ លានដុល្លារអាមេរិក ត្រូវបានធនាគារកសិកម្ម និងកិច្ចហប្រតិបត្តិការកសិកម្មថៃ (BAAC) នៅតែរក្…

២៧ឆ្នាំ ពីកំណើត​ដើម​ទុនដំបូងជាង ៦០ម៉ឺនដុល្លារ ទីបំផុតធនាគារ​អេស៊ីលីដា​នឹងបោះផ្សាយលក់ភាគហ៊ុន នៅមុនខែ មេសាឆ្នាំនេះហើយ!

ព័ត៌មាន
ធនាគារអេស៊ីលីដា ត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើនទាំងនៅក្នុងទីក្រុង និងជនបទ សុទ្ធតែបានស្គាល់ ដ្បិតថា បច្ចុប្បន្ន ធនាគារនេះគឺជាធនាគារក្នុងស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ