SME ថៃ

រដ្ឋថៃដាក់ចេញវិធានថ្មីជំរុញសហគ្រាសខ្នាតតូចនិងមធ្យម ឲ្យពង្រីកប្រតិបត្តិការអាជីវកម្មនៅក្រៅប្រទេស


សហព័ន្ធឧស្សាហកម្មថៃ និងធនាគារកណ្ដាលថៃ Bank of Thailand បានសម្រេចព្រមព្រៀងគ្នាដាក់ចេញនូវវិធានការថ្មី ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមអាចមានលទ្ធភាពពេញលេញក្នុងការពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ខណៈដែលកន្លងមក សហគ្រាសទាំងនេះ ប្រឈមនឹងបញ្ហាច្រើនក្នុងការចេញពង្រីកប្រតិបត្តិការអាជីវកម្មនៅក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍របស់ថៃ។
រដ្ឋថៃដាក់ចេញវិធានថ្មីជំរុញសហគ្រាសខ្នាតតូចនិងមធ្យម ឲ្យពង្រីកប្រតិបត្តិការអាជីវកម្មនៅក្រៅប្រទេស (រូបភាព៖ Booking.com)
ដោយ

ចំពោះអាជីវកម្ម​ដែល​ត្រូវបាន​ជ្រើសរើស​អនុវត្ត​នៅក្នុង​វិធានការថ្មីនេះ ស្ថាប័នទាំងពីរ គឺ​សហព័ន្ធឧស្សាហកម្មថៃ និងធនាគារ​កណ្ដាលថៃ Bank of Thailand នឹង​ជ្រើសរើស​យក​ក្រុមហ៊ុន​មានភាព​ប្រកួតប្រជែងខ្លាំង​ចំនួន​៥០ ពីវិស័យ​ឧស្សាហកម្មចំនួន​៥ ដូចជា​ផ្នែកយានយន្ដ, កៅស៊ូ, ចំណីអាហារ និងការ​ផលិតចំណីអាហារ, សម្ភារប្រើប្រាស់​ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក, និងគ្រឿង​សង្ហារឹមជាដើម។

មិនតែប៉ុណ្ណោះ សហគ្រាស​ទាំងនេះ ត្រូវតែ​មាន​សមត្ថភាព​ក្នុងការអភិវឌ្ឍខ្លួន​ដើម្បីអាចឈរជើងបាន​រឹងមាំ​នៅក្នុង​ទីផ្សារ​ក្រៅ​ប្រទេស។

លោក ក្រាំង ក្រៃ ធៀននុកុល អនុប្រធាន​ក្រុមប្រឹក្សាភិបាល សហព័ន្ធ​ឧស្សាហកម្មថៃ បាន​បញ្ជាក់ថា វិធានការនេះ គឺជា​គម្រោងសាកល្បង ដើម្បីគាំទ្រ​ដល់​សហគ្រាស​ខ្នាតតូច និងមធ្យមថៃ នៅក្នុងទិដ្ឋភាព​វិនិយោគ​ក្រៅប្រទេស ដូចជា​ជួយលើផ្នែក​​ហិរញ្ញវត្ថុ ទីផ្សារ និងបទប្បញ្ញត្តិគ្រប់គ្រងជាដើម។ 

លោក​ក្រាំងក្រៃ បាន​គូសបញ្ជាក់ទៀតថា ក្រុមហ៊ុនទាំង​៥០ ដែល​ត្រូវបាន​ជ្រើសរើស​នៅក្នុង​គម្រោងនៃវិធានការថ្មីនេះ ត្រូវពង្រីក​តម្លៃនាំចេញ​របស់ពួកគេ​ជារៀងរាល់ឆ្នាំ ទៅតាម​ការកំណត់​របស់​គម្រោង  ហើយ​គេក៏គ្រោងនឹង​ពង្រីក​គម្រោងនេះ ឲ្យកាន់តែធំ​ ដើម្បី ជួយ​ដល់សហគ្រាស​ខ្នាតតូច និងមធ្យម​កាន់តែច្រើន​ផងដែរ​នៅពេលខាងមុខ។

អ្នកជំនាញ បាន​មើលឃើញថា មានក្រុមហ៊ុន​ជាច្រើន​នៅប្រទេសថៃ បាន​មើលរំលង​ការ​ពង្រីក​ប្រតិបត្តិការអាជីវកម្ម​ជាអន្តរជាតិ ដោយសារតែ​ពួកគេ​មានការលំបាក​ក្នុងការទទួលបាន​ប្រាក់កម្ចី​ពីធនាគារពាណិជ្ជ។ 

បើតាម​ការ​បញ្ជាក់របស់អ្នកជំនាញ ធនាគារកណ្ដាលថៃ ក៏មានគម្រោង​នឹង​ជជែក​ជាមួយធនាគារ​ថៃផ្សេងទៀត អំពី​វិធានការហិរញ្ញវត្ថុ​ពិសេស ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការអាជីវកម្ម​នៅក្រៅប្រទេស របស់​សហគ្រាស​ខ្នាតតូច និងមធ្យមផងដែរ ខណៈ​ដែលកន្លងមក​សហគ្រាស​ខ្នាតតូច និងមធ្យម ចង់​ទទួលបាន​ប្រាក់កម្ចី​ការប្រាក់ទាប ប៉ុន្ដែ ធនាគារពាណិជ្ជ​មាន​ការដាក់​កម្រិត​លក្ខខណ្ឌច្រើន ធ្វើឲ្យ​សហគ្រាសទាំងនោះ ត្រូវ​បោះបង់​គម្រោង​ពង្រីកខ្លួន​នៅក្រៅប្រទេសចោលទៅវិញ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ មានគោលនយោបាយ គាំទ្រ​សហគ្រាសខ្នាតតូច និងមធ្យម ស្របតាម​គំនិតផ្ដួចផ្ដើម​គម្រោង Thailand 4.0 ខណៈដែល​សហគ្រាសទាំងនេះ គឺមានចំណែកធំ និង​ត្រូវបានរំពឹងថា នឹងជំរុញ​ដល់​សេដ្ឋកិច្ច​ប្រទេសថៃ​យ៉ាងខ្លាំង​នាពេល​អនាគត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ដូណាល់ត្រាំ អំពាវនាវធនាគារពិភពលោក «ឈប់ផ្ដល់ប្រាក់​កម្ចីដល់ប្រទេសចិន»

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់ ធនាគារពិភពលោក ឲ្យឈប់ផ្ដល់ប្រាក់កម្ចីដល់ប្រទេសចិន ដែលការអំពាវនាវរ…

ចិន មានអតិរេកពាណិជ្ជកម្មជាង ២៤ ពាន់លានដុល្លារជាមួយអាមេរិក ក្នុងខែវិច្ឆិកាឆ្នាំនេះ

ព័ត៌មាន
ប្រទេសចិន មានអតិរេកពាណិជ្ជកម្ម (ការនាំចេញមានច្រើនជាងការនាំចូល) ជាមួយសហរដ្ឋអាមេរិកសម្រាប់ខែ វិច្ឆិកាកន្លងទៅនេះ មានប្រមាណជាង ២៤ ពាន់លាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ