តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ស្ដីពីករណីជនជាតិចិនម្មាក់លោតពីលើអគាខុនដូបាលីពី ជាន់ទី១២ បន្ទប់លេខA6 បណ្ដាលឲ្យស្លាប់ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៧៨ ក្រុម ៧៨ភូមិ ១៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ជនរងគ្រោះឈ្មោះម៉ី ឈាងហុង ភេទស្រីអាយុ ៤១ឆ្នាំ មុខរបរធ្វើក្រចកស្នាក់នៅខុនដូបាលីជាន់ទី ១៧បន្ទប់លេខ B.1 មានស្រុកកំណើត ខេត្តកាងស៊ូ ប្រទេសចិន។
ប្រភពពីសមត្ថកិច្ចបានអះអាងថា ដំណើររឿងហេតុ:នៅវេលាម៉ោង ២៖០០នាទី យប់ថ្ងៃទី ១៤ ខែវិច្ឆិកា ២០១៩ ជនរងគ្រោះបានទាស់សំដីគ្នាជាមួយមិត្តប្រុសរបស់ខ្លួនឈ្មោះ ហ្វុង ឡុង ភេទប្រុសអាយុ ២៨ ឆ្នាំមុខរបររត់តាក់ស៊ី ស្នាក់នៅខុន ដូបាលី ជាន់ទី១២ បន្ទប់លេខ A.6។
បន្តិចក្រោយមកឈ្មោះហ្វុង ឡុងបានដើរទៅយកទឹកផឹក ក៏ស្រាប់ឃើញជនរងគ្រោះឡើងលើដែកបង្កាន់ដៃ បន្ទាប់មក ក៏លោតទម្លាក់ខ្លួនមកដី ដោយឃើញ ហេតុការណ៍ ដូច្នេះ ខ្លួននឹងមិត្តភក្ដិម្នាក់ទៀតឈ្មោះ ចូវ ចាំងម៉ីង អាយុ ២៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងភោជនីយដ្ឋាន លក់បាយឈ្មោះ ម៉ីវ៉ាអ៊ី ស្នាក់នៅខុនដូបាលីជាន់ទី ២៧ បន្ទប់លេខ A.8 មានស្រុកកំណើតខេត្ត ហ៊ីឡុងជាំង ប្រទេសចិន ដែលបានមកលេងក្នុងបន្ទប់របស់ខ្លួនស្នាក់នៅដោយឃើញ ហេតុការណ៍កើតឡើង។ ដូច្នេះ ពួកគេបម្រុងរត់គេច តែត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានរួចបញ្ជូនទៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការសាកសួរ។ចំណែកសពជនរងគ្រោះ ត្រូវបាននគរបាលបច្ចេសដឹកយក ទៅទុក្ខនៅវត្តស្ទឹងមានជ័យដើម្បីធ្វើកោសលវិនិច្ឆ័យបន្ត ។