Advertisement
ឥណ្ឌូនេស៊ី-​ទេសចរណ៍

ភ្នំភ្លើង​នៅ​លើ​កោះបាលីអាច​នឹង​ផ្ទុះ ប៉ុន្តែ មិន​ដឹង​ពេល​ជាក់លាក់!


សម្រាប់អ្នក​ដែល​មាន​បំណង ឬ​គ្រោង​ធ្វើ​ដំណើរកម្សាន្ត​ទៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី គួរតែ​ផ្លាស់ប្ដូរ​គម្រោង​ ឬ​លើក​ពេល​ទៅ​ទីនោះ​ ព្រោះ​ថា អាជ្ញាធរ​ប្រកាស​ថា ភ្នំភ្លើង​នៅ​លើ​កោះ​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​នេះ​អាច​នឹង​ផ្ទុះ ប៉ុន្តែ មិន​ដឹង​ពេល​ណា​ច្បាស់​លាស់។
ភ្នំភ្លើង​នៅ​លើ​កោះបាលី ឥណ្ឌូនេស៊ី មើល​ពី​ចម្ងាយ។ រូបភាព៖ Pixabay
ដោយ
Advertisement

សេចក្ដី​រាយការណ៍​ព័ត៌មាន​នានា​ឲ្យ​ដឹងថា អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ជម្លៀស​ប្រជាជន​ប្រមាណ ៣​ម៉ឺន ៥ពាន់​នាក់ ចេញ​ពី​ភ្នំភ្លើង​ដែល​កំពុង​លាន់​ឮ​សំឡេង​​នៅ​លើ​កោះ​រមណីយដ្ឋាន​​ បាលី ដោយ​គេ​ភ័យ​ខ្លាច​ថា ភ្នំភ្លើង​នេះ​អាច​នឹង​ផ្ទុះ​ឡើង។ 

មន្ត្រី​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ប្រកាស​ការ​ព្រមាន​កម្រិត​ខ្ពស់​កាល​ពី​ចុង​សប្ដាហ៍ បន្ទាប់​ពី​ភ្នំភ្លើង​នេះ​កម្រើក​សកម្មភាព​ខ្លាំង​ឡើងៗ និង​បាន​​ទទូច​ឲ្យ​ប្រជាជន​នៅ​ឲ្យ​ឆ្ងាយពី​រណ្ដៅ​ភ្នំភ្លើង​នេះ ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៩​គីឡូម៉ែត្រ។ 

ភ្នំភ្លើង Mount Agung ដែល​ស្ថិត​នៅ​លើ​កោះ​បាលី​នេះ ធ្លាប់​បាន​ផ្ទុះ​ឡើង​ម្ដង កាល​ពី​ឆ្នាំ​១៩៦៣ ដែល​កាលនោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ១ពាន់​នាក់ បាត់បង់​ជីវិត។

ប្រទេស​ឥណ្ឌូនេស៊ី មាន​ភ្នំភ្លើង​សកម្ម​ជិត ១៣០ គឺ​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់។ ប្រជាជន​ឥណ្ឌូនេស៊ី​ជា​ច្រើន​រស់នៅ​ក្បែរ​ភ្នំភ្លើង ពីព្រោះ​កម្អែ​ភ្នំភ្លើង​ធ្វើ​ឲ្យ​ដី​នៅ​តំបន់​ជុំវិញ​មាន​ជីជាតិ​ល្អ​សម្រាប់​ការ​ដាំ​ដុះ​ដំណាំ៕




អត្ថបទបន្ទាប់


តើ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​ក្រុមហ៊ុន​ធំ​និង​ក្រុមហ៊ុន​តូច មួយ​ណា​ប្រសើរ​ជាង?

ព័ត៌មាន
ការងារ​ស្ម័គ្រ​ចិត្ត ឬ​ការ​ហ្វឹក​ហាត់​ការងារ​នៅ​កន្លែង​ណា​មួយ ផ្តល់​​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ដែល​មិន​ធ្លាប់​បម្រើ​ការងារ​ពី​មុន​មក...

បក្ស​ប្រឆាំង​ថា មាន​តែ​ខ្មែរ​និង​ខ្មែរ​ទេ​ដែល​អាច​បញ្ចប់​ភាព​តានតឹង​នយោបាយ​បាន!

ព័ត៌មាន
គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​កម្ពុជា​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា នឹង​មាន​ដំណោះ​ស្រាយ​មួយ​ដើម្បី​បញ្ចប់​ភាព​តានតឹង​នយោបាយ​មុន​នឹង...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ