កម្ចីទិញផ្ទះ

វិស័យធនាគារផ្ដល់ប្រាក់ទិញផ្ទះជិត ៣ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២០


គិតក្នុងរយៈពេល ៦ខែដំបូងឆ្នាំ២០២០នេះ វិស័យធនាគារបានប្រាក់កម្ចីទិញផ្ទះទៅកាន់អតិថិជនរបស់ខ្លួន មានការកើនឡើងរហូតដល់ជិត ៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា។
ក្រុមហ៊ុន Worldbridge Homes នឹងអភិវឌ្ឍលំនៅដ្ឋានប្រភេទផ្ទះអាជីវកម្មបន្ថែម ក្នុងគម្រោងទីក្រុងរណបសិរីមង្គល
ដោយ

របាយការណ៍​របស់ធនាគារជាតិបាន​បង្ហាញថា ទំហំកម្ចី​សរុប ដែលគ្រឹះស្ថាន​ធនាគារ​នៅកម្ពុជា​បានផ្តល់​ឲ្យទៅអតិថិជន​នៅត្រឹម​ដំណាច់​ខែមិថុនា​ឆ្នាំនេះ មានចំនួន​សរុប​ជាង ២៦ ពាន់លាន​ដុល្លារ ហើយក្នុងនោះ កម្ចីទិញ​ផ្ទះ​ជាកម្មសិទ្ធិ​ផ្ទាល់ខ្លួន​មាន​ចំណែក​ជាង​ ១១ ភាគរយ​នៃកម្ចីសរុប ពោលគឺ​ស្មើនឹង​ចំនួន​ទឹកប្រាក់​ប្រមាណ ៣ ពាន់លានដុល្លារ។

ផ្អែកតាមរបាយការណ៍​ដដែលនេះ កម្ចីទិញផ្ទះ​​ត្រូវបានបែងចែក​ដាច់ដោយឡែក​ពីកម្ចី​ដែលធនាគារ​ផ្តល់ទៅ​ឲ្យវិស័យ​សំណង់​ស្មើនឹង​ជាង ៩ ភាគរយ ខណៈកម្ចី​សម្រាប់​ការជួញ​ដូរ​អចលនទ្រព្យ ស្មើនឹង ៨ ភាគរយ ​នៃកម្ចីសរុប។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា បានបញ្ជាក់​ក្នុងរបាយការណ៍​ប្រចាំ​ឆមាសទី១​ថា ក្នុងអំឡុង​ឆមាស​ទីមួយឆ្នាំនេះ ធនាគារជាតិ​បានអនុវត្ត​វិធានការ​បុរេសកម្ម​មួយចំនួន​ដើម្បី​ទប់ស្តាត់​វិបត្តិ​ដែលអាច​បណ្តាល​មក​ពីជំងឺ​កូវីដ-១៩ ដូចជា​ការកាត់បន្ថយ​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​មកត្រឹម ៧ភាគរយ។

ការរៀបចំឥណទាន​ឡើងវិញ​ដោយបន្ទាប​អត្រា​ការប្រាក់​កម្ចី និងការបន្ត​ផ្តល់ប្រាក់​កម្ចីរយៈពេល​ខ្លី​ដល់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ការពន្យារ​ការអនុវត្ត​ទ្រនាប់ដើមទុន​មកនៅ​ត្រឹម ១,២៥​ភាគរយ ការអនុគ្រោះ​បន្ធូបន្ថយ​កំរៃសេវា ឬលើកលែង​ការផាកពិន័យ​ជាដើម ដែលទាំងអស់នេះ គឺជាការ​ធានានិរន្តរភាព​ប្រតិបត្តិការ និងឆ្លើយតប​នឹងតម្រូវការ​សេដ្ឋកិច្ច​បានទាន់​ពេលវេលា។ ក្នុងពេល​ជាមួយគ្នានេះ ខាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ក៏បាន​ផ្តល់​ការអនុគ្រោះ​ដល់អ្នកខ្ចី​ប្រាក់ ដែលទទួល​រងការ​ធ្លាក់ចុះចំណូល ដោយសារឥទ្ធិពល​នៃជំងឺ​កូវីដ-១៩​ផងដែរ។

សូមជម្រាបថា គិតមកដល់​ឆមាសទី១ ទ្រព្យសកម្ម​របស់ធនាគារ និងហិរញ្ញវត្ថុ​មានកំណើន ជាង ៥៤ពាន់​លានដុល្លារ ក្នុងនោះ ឥណទានអតិថិជន​មានជាង ៣៤ពាន់​លានដុល្លារ ខណៈប្រាក់​បញ្ញើ​អតិថិជន​មាន​កំណើន ៣០ពាន់​លានដុល្លារ។ បើគិតជា​ចំនួនគណនី​ឥណទាន​អតិថិជន​បានកើន​ជាង ៣លាន​គណនី ខណៈគណនី​ប្រាក់បញ្ញើ​អតិថិជន​ជាង​៨លានគណនី៕

None



អត្ថបទបន្ទាប់


ស្រាវិស្គី Johnnie Walker នឹង​ច្រក​ដប​ក្រដាសវិញ ចាប់ពីឆ្នាំក្រោយនេះ​ទៅ

ក្រុមហ៊ុនផលិតនិងលក់​ភេសជ្ជៈគ្រឿងស្រវឹង​ដ៏ធំបំផុត​របស់​ចក្រភព​អង់គ្លេស គឺក្រុមហ៊ុន Diageo បានប្រកាសថា ចាប់ពីឆ្នាំ​២០២១នេះទៅ ក្រុមហ៊ុន​ន…

អាមេរិកថា «គ្មានចំណាប់អារម្មណ៍» ក្នុងការចរចាពាណិជ្ជកម្មជុំទី២ជាមួយចិនទៀតទេ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនចាប់អារម្មណ៍ នៅក្នុងកិច្ចចរចាពាណិជ្ជកម្មជុំទី ២ ជាមួយនឹងប្រទេសចិននោះឡើយ ដោយបានបញ្ជាក់ថា កិច្ចព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ