ផ្សាររាត្រី-បាត់ដំបង

បាត់ដំបង នឹងមាន​ផ្សាររាត្រី​ថ្មីមួយទៀត គ្រោង​នឹង​បើក​លក់​ឆាប់ៗ​នេះ!​


ផ្សាររាត្រីដែលមានរចនាបទបែបខ្មែរ ស្ថិតនៅតាមដងស្ទឹងសង្កែជិតសាលាខេត្តបាត់ដំបង គម្រោងបើកសម្ពោធជាផ្លូវការ​នៅមុនពេលបោះឆ្នោតជាតិចូលមកដល់ បន្ទាប់​ពីបាន​ចាប់ផ្ដើម​សាងសង់​​នៅពាក់កណ្ដាល​ខែតុលា​ឆ្នាំ២០១៧កន្លងទៅ។ ផ្សារនេះ ត្រូវបានដឹងថា គឺជាជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបាន​ផ្ដល់​ដោយ​មូលនិធិ​ជប៉ុន​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ យ៉ាងណា​ក៏ដោយ ចំនួន​​ថវិកា​សាងសង់​ផ្សារនេះ​មាន​ប៉ុន្មាននោះ មិនត្រូវ​បាន​បង្ហាញ​នោះទេ។
នេះជាប្លង់ផ្សាររាត្រីនៅខេត្តបាត់ដំបង (រូបថត៖ ហ្វេសប៊ុក Ngeth Chou)
ដោយ

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច ដែលបានដឹកនាំក្រុមទីប្រឹក្សាសិក្សាលទ្ធភាពផ្នែកសេដ្ឋកិច្ច និង បច្ចេកទេស លើគម្រោងបង្កើតផ្សាររាត្រីនៅក្រុងបាត់ដំបងនេះ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ផ្សារដែលចាប់ផ្តើមសិក្សាសម្រាប់ការសាងសង់តាំងពីឆ្នាំ២០១៦​មួយនេះ ត្រូវ​បាន​និងកំពុង​សាងសង់​ឡើង​នៅលើ​ផ្ទៃដី ​ជាង​៧,០០០​ម៉ែត្រ​ការ៉េ ជាមួយ​នឹង​ចំនួន​តូប ១០០តូប នឹងអាចជួលដល់អាជីវករមួយតូបតម្លៃប្រមាណ ២០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ ខណៈដែល​ទំហំតូប​មាន​២​ម៉ែត្រ​​x​២,២០​​ម៉ែត្រ​។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងពេលវេលាខ្ញុំមិនបានដឹងច្បាស់នោះទេ ប៉ុន្តែ ផ្សារនេះ បានសាង់សង់ជិតរួចរាល់ហើយ នឹងប្រហែលជាសម្ពោធនៅមុនថ្ងៃបោះឆ្នោតជាតិឆ្នាំ២០១៨»។

នេះជាសំណង់ផ្សាររាត្រីនៅខេត្តបាត់ដំបង (រូបថតពី ហ្វេសប៊ុក)

លោកបន្តថា ផ្សារនេះមានលក្ខណៈពិសេស ពីព្រោះ ស្ថិតតំបន់ល្អ ដែលមានពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើន ដើរឆ្លងកាត់ ព្រមទាំងអនុញ្ញាតឲ្យអាជីវករអាចយកផលិតផលរបស់រោងសិប្បកម្ម ផលិតផលកសិកម្ម និង ផលិតផលក្នុងស្រុកជាច្រើនទៀត មកដាក់លក់ផងដែរ។  

បើតាម​ការ​បញ្ជាក់​ពី រដ្ឋបាល​ក្រុង​បាត់ដំបង គិតត្រឹមចុងឆ្នាំ២០១៧កន្លងទៅ បាត់ដំបង ​មាន​ផ្សារ​​សរុប​​ចំនួន ១៥​កន្លែង នៅក្នុង​​ក្រុង ក្នុងនោះ ផ្សារ​ទំនើប​​ចំនួន​២ ផ្សារ​ធំៗ​​ចំនួន​​៣ និង​ផ្សារ​តូចៗ​​ចំនួន​១០​ ខណៈដែល ផ្សារ​រាត្រី​លក់​​ចំណី​អាហារ មាន​ចំនួន​ ​២​កន្លែង​ ​ផ្ទះល្វែង​​​លក់​ចំណី​​អាហារ​​​មាន​ចំនួន​​១៦​កន្លែង​ និង​ផ្ទះល្វែង​​​លក់​វត្ថុ អនុស្សាវរីយ៍​​​មាន​​ចំនួន ៥​កន្លែង​​។ 

ទិដ្ឋភាពផ្សាររាត្រីក្រុងបាត់ដំបង់ ដែលកំពុងសាងសង់ (រូបថតពីហ្វេសប៊ុក)

សូមជម្រាបថា បច្ចុប្បន្ន​​ខេត្ត​បាត់ដំបង បានក្លាយ​ជាទិសដៅ​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ និងធម្មជាតិ​មួយ ដែលភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ​ និយម​ទៅទស្សនា ខណៈដែល​ខេត្តនៅ​ភាគពាយព្យ​នៃប្រទេស​កម្ពុជា​មួយនេះ ត្រូវបាន​គេស្គាល់​ថា ជាក៏ជា​ខេត្ត​ជង្រុក​ស្រូវ​ដ៏ធំជាង​គេរបស់​កម្ពុជា​ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនៅថ្ងៃចូលឆ្នាំចិន ជនជាតិចិនធ្វើអ្វីខ្លះ?

ព័ត៌មាន
នៅក្នុងឆ្នាំ២០១៨នេះ បុណ្យចូលឆ្នាំចិន នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ១៧ ខែកុម្ភៈ។ តាមពិតទៅ បុណ្យចូលឆ្នាំចិន និងវៀតណាម…

ស្ពានអាកាសរង្វង់មូលចោមចៅ នឹងបើកការដ្ឋានសង់នៅខែមេសានេះហើយ!

ព័ត៌មាន
នាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរគម្រោង ស្ពានអាកាស និង ផ្លូវក្រោមដី ដែលស្ថិត​នៅរង្វង់​មូល​ចោមចៅ នឹងត្រូវ​បើកការ​ដ្ឋាន​សាងសង់​ហើយ នេះបើតាមកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ