ទីក្រុងឆ្នើមរបស់កម្ពុជា

ទីក្រុងឆ្នើមរបស់កម្ពុជាចំនួន៣ ជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣


ទីក្រុងឆ្នើមរបស់កម្ពុជា ចំនួន៣ រួមមាន៖ ទីក្រុងព្រះសីហនុ,ទីក្រុងបាត់ដំបង និងទីក្រុងសៀមរាប បានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ សម្រាប់រយៈពេលចាប់ពីឆ្នាំ២០២២ រហូតដល់ ឆ្នាំ២០២៤។
រូបសំណាក់លោកតាដំបងក្រញ៉ូង នៅខេត្តបាត់ដំបង

ជ័យ​លា​ភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣​នេះ គ្រោង​នឹង​ចែក​នៅ​ក្នុង​ពិធី​ប្រគល់​ជ័យ​លា​ភី​រង្វាន់​ទេសចរណ៍​អាស៊ាន នា​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ជាមួយនឹង​ទីក្រុង​ទេសចរណ៍​ដែល​ជាប់​ជ័យ​លា​ភី​ទាំង ២១ ក្នុង​តំបន់​អាស៊ាន ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។  នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​នៃ​ក្រសួងទេសចរណ៍ អំពី​លទ្ធផល​នៃ​ការ​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣​។

ដោយ​មានការ​ឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា ទីក្រុង​ឆ្នើម​ចំនួន​៣ របស់​កម្ពុជា បាន​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ ហើយ​ក៏​ទទួល​បាន​ជ័យ​លា​ភី​ជាប់​ជាទី​ក្រុង​ស្អាត​របស់​អាស៊ាន​លើក​ទី​៣​។ បើ​តាម​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ជ័យ​លា​ភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣​នេះ គ្រោង​នឹង​ចែក​នៅ​ក្នុង​ពិធី​ប្រគល់​ជ័យ​លា​ភី​រង្វាន់​ទេសចរណ៍​អាស៊ាន នា​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ជាមួយនឹង​ទីក្រុង​ទេសចរណ៍​ដែល​ជាប់​ជ័យ​លា​ភី​ទាំង ២១ ក្នុង​តំបន់​អាស៊ាន ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ 

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​និង​កំពុង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង​នៅ​កម្រិត​ថ្នាក់​ជាតិ និង​កម្រិត តំបន់​អាស៊ាន សំដៅ​ចូលរួម​ដល់​ការ​ជំរុញ​ការ​កសាង​ទីក្រុង​ឆ្លាត​វៃ (Smart City) នៅ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​តួនាទី និង​ការ​ចូលរួម​របស់​កម្ពុជា ក្នុង​តំបន់​។ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​អះអាង​ថា ការ​ប្រគល់​រង្វាន់​នេះ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏​ដូច​ជា​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅ​តាម បណ្តា​ទីក្រុង​របស់​អាស៊ាន ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៦-២០២៥ សំដៅ ធ្វើ​ឱ្យ​អាស៊ាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ ផ្តល់​ភាព​កក់ក្តៅ ដល់​ភ្ញៀវ​ទេសចរ​។

សូម​បញ្ជាក់​ថា កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ចាប់ពី​ថ្ងៃ​ទី​១៦​ដល់ ២២ ខែមករា ឆ្នាំ​២០២២ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។ តាម​រយៈ វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ កម្ពុជា នឹង​កាន់តែ​មានឱកាស​ក្នុង​ការ​ទាក់ទាញ​អ្នកទេសចរ ក៏​ដូច​ជា អ្នក​វិនិយោគ​ឱ្យ​ចូល​មក​ប្រទេស​កម្ពុជា ហើយ​វេទិកា​នេះ​ទៀត​សោត នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ក្នុង​ការ​ប្រកាស​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើង​វិញ​ជា​ផ្លូវការ បន្ទាប់​ពី​រង​ការ​រំខាន ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកប្រើប្រាស់ជា ៤០ម៉ឺននាក់ បានស្នើសុំឥណទានតាមប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដា

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជាទទួលបានកំណើនការស្នើសុំឥណទានតាមប្រព័ន្ធជីឌីថលក្នុងរង្វង់៤០ម៉ឺននាក់គិតចាប់ពីឆ្នាំ២០២…

ភាពតានតឹងនៅមជ្ឈិបូព៌ា ជំរុញឲ្យតម្លៃប្រេងឆៅហក់ឡើងដល់តម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅ៧ឆ្នាំកន្លងមកនេះ

ព័ត៌មាន
តម្លៃប្រេងពិភពលោកបានកើនឡើង១ដុល្លារបន្ថែមទៀត នៅថ្ងៃអង្គារទី ១៨ ខែមករានេះ ដែលជាការកើនឡើងឡើងខ្ពស់បំផុតមិនធ្លាប់មានគិតក្នុងរយៈពេល៧ឆ្នាំចុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ