ច្រៀង​បាន ប៉ុន្តែហាមផឹក!

វៀតណាម​គ្រោង​ហាមប្រាម​គ្រឿង​ស្រវឹង​នៅ​ក្នុង​ខារ៉ាអូខេ


ច្រៀង​បាន ប៉ុន្តែ​ហាមផឹក! អាជ្ញាធរ​ប្រទេស​វៀតណាម​កំពុង​ពិចារណា​ហាមឃាត់​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ។
នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​​ជា​ច្រើន ដែល​ផលិត​ក្នុង​មួយ​ថ្ងៃៗ​រាប់​លានលីត្រ​ដើម្បី​បម្រើ​តម្រូវការកើន​ឡើង។
ដោយ

យោងតាម​សារព័ត៌មាន VN Expressក្រសួង​សុខាភិបាល​វៀតណាម​បាន​ស្នើ​ឲ្យ​ចេញ​បម្រាម​ចំពោះ​ការ​លក់​ស្រា​និង​ស្រាបៀរ នៅ​ក្នុង​ក្លិប​ខារ៉ាអូខ ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់​គ្រឿង​ស្រវឹង​​ នៅ​ក្នុង​ប្រទេស​វៀតណាម។ 

បម្រាម​ដែល​គ្រោង​នឹង​ស្នើ​ឡើង​នេះ ជាផ្នែក​មួយ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៅ​ការ​សេព​គ្រឿង​ស្រវឹង។ 

សេចក្ដី​ព្រាងច្បាប់​ក៏​ហាម​ផង​ដែរ​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​និង​ស្រាបៀរ​ដែល​មាន​ជាតិ​អាល់កុល​លើស ១៥% ចំណែក​ឯ​ផលិត​ផល​គ្រឿង​ស្រវឹង​ដែល​មាន​ជាតិ​អាល់កុល​តិច​ជាង ១៥% ផ្សាយ​ពាណិជ្ជកម្ម​បាន​តែ​ពេល​យប់ គឺ​ពី​ម៉ោង ១០យប់ រហូត​ដល់​ ៦ភ្លឺ​ប៉ុណ្ណោះ។ 

លើសពីនេះ​ទៀត សេចក្ដី​ព្រាង​ច្បាប់​ចែងថា ក្រុមហ៊ុន​ស្រា​និង​ស្រាបៀរ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌ សិល្បៈ គាំពារ​សុខភាព អប់រំ កីឡា ឬ​កម្សាន្ត​ឡើយ។

សេចក្ដីព្រាង​ច្បាប់​នេះ​គ្រោង​នឹង​ដាក់​ជូន​រដ្ឋសភា​វៀតណាម នៅ​ឆ្នាំ​ក្រោយ សម្រាប់​ការឆ្លង​និង​អនុម័ត​នៅ​ឆ្នាំ​២០១៩។ 

ការសិក្សា​មួយ​របស់​ក្រសួង​សុខាភិបាល​វៀតណាម និង​អង្គការ​សុខភាពពិភព​លោក (WHO) កាលពី​ឆ្នាំ​ទៅ​មិញ បាន​បង្ហាញថា បុរស​វៀតណាម ៧៧% សេព​គ្រឿង​ស្រវឹង ពោល​គឺ​ទទួល​ទាន​ស្រា និង​ស្រាបៀរ ក្នុង​នោះ​ជិត​ពាក់កណ្ដាល​ទទួល​ទាន​ក្នុង​កម្រិត​គ្រោះថ្នាក់។ 

យោង​តួលេខ​ឆ្នាំ​២០១៦ ពលរដ្ឋ​វៀតណាម​ផឹក​ស្រា​និង​ស្របៀរ ៣,៨ពាន់​លីត្រ​កាលពី​ឆ្នាំទៅ ដែលបើ​គិត​ជា​មធ្យម គឺ​ស្មើ​នឹង​ ៤២លីត្រ​ក្នុង​មនុស្ស​ម្នាក់។ នៅ​អាស៊ី​អាគ្នេយ៍ ប្រទេស​វៀតណាម​ប្រើ​ប្រាស់​ស្រា​និង​ស្រាបៀរ​ច្រើន​ជាង​គេ​បំផុត​ទីពីរ បន្ទាប់ពី​ប្រទេស​ថៃ៕




អត្ថបទបន្ទាប់


ឧកញ៉ា​អចលនទ្រព្យ​វ័យ​ក្មេង នួន រិទ្ធី៖ ភាព​មាន​បាន​មិនមែន​ទេវតា​ប្រទាន​ទេ !

«ការ​បើក​អាជីវកម្ម​ដំបូង សំខាន់​បំផុត​នោះ គឺ​ទី​១ យើង​ត្រូវ​មាន​បទ​ពិសោធន៍ ជំនាញ​ច្បាស់​លាស់ និង​ទី២ យើង​ត្រូវ​មាន​បណ្តាញ។ ពោល​គឺ…

បណ្តាំ​មហា​សេដ្ឋី៖ ភាព​លោភ​លន់​អាច​ព្យាបាល​ជំងឺ​ខ្ជិល​ច្រអូស

ភាព​ខ្ជិល​ច្រអូស​តែងតែ​មាន​ជាប់​ខ្លួន​មនុស្ស​យើង​គ្រប់​គ្នា ទោះ​តិច​ឬ​ច្រើន។ ដោយសារ​តែ​ភាព​ខ្ជិល​ច្រអូស​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ