អំពើពុករលួយ

មុនខ្ទាតចេញពីតំណែងលោក អានុទីន ប្តេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីតោងប្រជាប្រិយភាព


មុនខ្ទាតចេញពីតំណែងក្នុងពេលឆាប់ៗខាងមុខ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានព្យាយាមតោងយកប្រជាប្រិយភាព តាមរយៈការប្តេជ្ញាបង្កើនការស៊ើបអង្កេតលើការជួញដូរគ្រឿងញៀន និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយបានព្រមានចាត់វិធានការអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងមន្ត្រីផងដែរ។ បច្ចុប្បន្ននាយករដ្ឋមន្ត្រីអាណត្តិ៤ខែរូបនេះ កំពុងប្រឈមនឹងសម្ពាធពីមហាជន និងបក្សប្រឆាំង ក្រោយលោកធ្វើឱ្យប៉ះពាល់ដល់ការចរចាពន្ធបដិការជាមួយអាម៉េរិក ក្រោយប្រកាសទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។
អំពើពុករលួយ
ដោយ

ថ្លែងក្នុងពិធីមួយនៅក្នុងទីក្រុងឈាងម៉ៃ ប្រទេសថៃ កាលពីពេលថ្មីៗ នាយករដ្ឋមន្ត្រីថៃ ជិតខ្ទាតចេញពីតំណែងលោក អនុទីន ឆានវីរៈគុល បានប្តេជ្ញាបង្កើនការស៊ើបអង្កេតលើការជួញដូរគ្រឿងញៀន និងអាជីវកម្មនៅក្នុងទីផ្សារប្រេះ ហើយបានព្រមានថា លោកនឹងមិនទុកឡើយនូវមន្ត្រីណាដែលពាក់ព័ន្ធនឹងរឿងនេះ។ លោកបានសង្កត់ធ្ងន់ថា គ្រប់ស្ថាប័នទាំងអស់សុទ្ធតែមានមនុស្សល្អ និងមនុស្សអាក្រក់ ប៉ុន្តែអ្នកដែលបំពានច្បាប់នឹងត្រូវទទួលទោស។

បើតាមការអះអាងរបស់នាយករដ្ឋមន្រ្តីរូបនេះថា ពេលនេះមន្ត្រីប៉ូលិសកំពុងពង្រីកការស៊ើបអង្កេតលើការក្លែងបន្លំអត្តសញ្ញាណបណ្ណថៃ របស់ជនបរទេស ហើយអាចពង្រីកការស៊ើបអង្កេតនេះទៅដល់មន្ត្រីជាន់ខ្ពស់ផងដែរ ប្រសិនបើចាំបាច់។ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងនោះ លោក អនុទីន បានស្នើឱ្យនាយកដ្ឋានរដ្ឋបាលខេត្តបញ្ជាក់ព័ត៌មានលម្អិតទាក់ទងនឹងការចោទប្រកាន់ពីបទសូកប៉ាន់ ដែលពាក់ព័ន្ធនឹងករណីបែបនេះ។

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីកំពុងរងសម្ពាធរិះគន់ពីប្រជាជនថៃ និងមន្ត្រីបក្សប្រឆាំងរូបនេះ បានជំរុញឱ្យសាធារណជនផ្តល់ព័ត៌មានដោយផ្ទាល់ទៅកាន់ប៉ូលិសជាជាងលាក់បាំងវា បន្ទាប់មកអាជ្ញាធរនឹងបន្តស្រាវជ្រាវលើករណីទាំងនោះឱ្យបានពេញលេញ និងពង្រីកការស៊ើបអង្កេតដោយផ្អែកលើតម្រុយនីមួយៗ។

ទោះយ៉ាងណាលោក អនុទីន មិនបានឆ្លើយនឹងសំណួរបស់អ្នកកាសែត ថា តើករណីនេះគឺជាការបោសសម្អាតនៅក្នុងក្រសួងមហាផ្ទៃ ឬយ៉ាងណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា ការប្រព្រឹត្តខុសរបស់មន្ត្រីមួយចំនួនតូច កំពុងបំផ្លាញកេរ្តិ៍ឈ្មោះមន្ត្រីភាគច្រើន។ ដូច្នេះការដកបុគ្គលទាំងនេះចេញពីតំណែងមិនជាការពិបាកនោះទេ។

នាយករដ្ឋមន្ត្រីដែលកំពុងប្រឈមនឹងការប្រកាសរំលាយសភាមុនពេលកំណត់រូបនេះ បានសង្កត់ធ្ងន់ថា មន្ត្រីពុករលួយដែលទទួលសំណូកត្រូវបានបណ្តេញចេញពីតំណែង និងត្រូវបានកាត់ទោសរួចហើយ ប៉ុន្តែការស៊ើបអង្កេតលើករណីទាំងនោះនៅតែបន្ត។ លោកបានបន្ថែមថា បណ្តាញអាជីវកម្មពណ៌ប្រផេះរបស់ប្រទេសថៃ មានទំនាក់ទំនងគ្នាយ៉ាងជ្រៅ ដែលរួមមានការជួញដូរមនុស្ស ការលេងល្បែង ការឆបោកតាមអ៊ីនធឺណិត និងការជួញដូរផ្លូវភេទ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ត្រាំ ព្រមានធ្ងន់ៗថា មន្ត្រីបក្សប្រឆាំងដែលញុះញង់កងទ័ពមិនឱ្យគោរពបទបញ្ជា គួរតែប្រឈមមុខនឹងទោសប្រហារជីវិត

ប្រធានាធិបតីអាម៉េរិក មកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្កភាពចម្រូងចម្រាសជាថ្មីក្រោយ ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ