វិធានការណ៍រដ្ឋាភិបាលអំឡុងកូវីដ១៩

រដ្ឋាភិបាលប្រកាសជួយបង់ថ្លៃទឹកភ្លើងដល់គ្រួសារណាដែលមានសមាជិករងគ្រោះដោយសារកូវីដ-១៩


ប្រមុខរាជរដ្ឋាភិបានកម្ពុជាបានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍ជួយបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹកស្អាតនិងអគ្គិសនីសម្រាប់ពលរដ្ឋណាដែលមានសមាជិកគ្រួសាររងផលប៉ះពាល់ពីកូវីដ១៩ ដូចជាស្លាប់ ឬកំពុងសម្រាកព្យាបាលកូវីដ និងពលរដ្ឋណាដែលប៉ះពាល់ពីការបិទខ្ទប់(Lockdown) ព្រមទាំងកំពុងធ្វើចត្តាឡីស័កជាដើម។ នេះបើតាមការថ្លែងឲ្យដឹងពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្សាយផ្ទាល់ពិសេសនៅព្រឹកថ្ងៃទី ១០ ខែមេសានេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​

ក្នុង​សេចក្តី​ថ្លែង​សារ​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​បន្ថែម​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សមាជិកគ្រួសារ​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ រដ្ឋាភិបាល​នឹង​ជួយ​បង់​ជំនួស​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត និង​អគ្គិសនី​ក្នុង​កំរិត​អប្បបរមា​សមរម្យ​ណាមួយ សម្រាប់​រយៈពេល ៥​ខែ ដោយ​រាប់​ចាប់ពី​ពេល​ដែល​អ្នកជំងឺ​កូ​វី​ដដែល​ជា​សមាជិកគ្រួសារ​នោះ​ទទួលមរណភាព​។

ដោយឡែក​សម្រាប់​អ្នកមាន​សមាជិកគ្រួសារ​ឆ្លង និង​កំពុង​សម្រាក​ព្យាបាល​កូ​វី​ដ​១៩​រដ្ឋាភិបាល​នឹង​ជួយ​បង់ ជំនួស​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត​និង​អគ្គិសនី ក្នុង​កំរិត​អប្បបរមា​សម​ស្រប​ណាមួយ សម្រាប់​រយៈពេល ៣​ខែ ដោយ​រាប់​ចាប់ពី​ពេល​ដែល​សមាជិកគ្រួសារ​នោះ​ឆ្លង​កូ​វី​ដ​១៩​។

លើស​ពី​នេះ សម្រាប់​ក្រុម​គ្រួសារ​ណា​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ទាំង​ក្នុង​និង​ក្រៅ​តំបន់​ដែល​ត្រូវ​អនុវត្ត​វិធាន​ការណ៍​បិទ​ខ្ទប់ រដ្ឋ​នឹង​ផ្តល់​ជា​ទឹកប្រាក់​ឧបត្ថម្ភ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ព្រមទាំង​ជួយ​ចេញថ្លៃ​ប្រើប្រាស់​ទឹក​ភ្លើង​រយៈពេល​២​ខែ​ផង​ដែរ​។ បន្ថែម​ពីលើ​នេះ គ្រួសារ​នីមួយ​ៗ​ក៏​នឹង​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​មួយ​កេះ​តូច និង​ត្រីខ​២០​កំប៉ុង​ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹក​ថ្ងៃ​ទី ១០​មេ​សា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ៥​ពាន់​លាន​រៀល​ឬ​លើស​ពី​នេះ សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រើប្រាស់​ដើម្បី​អនុវត្ត​វិធាន​ការណ៍​នានា​ដែល​បាន​ដាក់​ចេញ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធររាជធានីភ្នំពេញសម្រេចបិទតំបន់មួយចំនួន ក្រោយរកឃើញកម្មកររោងចក្រឆ្លងកូវីដ-១៩ ជាង៦០០នាក់

ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១នេះ ថា អាជ្ញាធររាជធានីភ្នំពេញ …

រដ្ឋាភិបាលចិនពិន័យក្រុមហ៊ុនយក្ស Alibaba របស់ Jack Ma ជិត ៣ពាន់លានដុល្លារ

ព័ត៌មាន
អាជ្ញាធរចិន សម្រេចដាក់ពិន័យលើក្រុមហ៊ុន Alibaba Group Holding Ltd របស់មហាសេដ្ឋី Jack Ma ក្នុងតម្លៃជាទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ