ប្រទេសកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូង សម្រេចហាមឃាត់ សេវាកម្មបង់ប្រាក់ផ្តាច់មុខរបស់ក្រុមហ៊ុន Google និង Apple


ប្រទេសកូរ៉េខាងត្បូង បានក្លាយជាប្រទេសទី ១ នៅលើសកលលោក ដែលដាក់ចេញនូវច្បាប់ថ្មី ហាមឃាត់មិនឱ្យ ប្រតិបត្តិករ App Store បង្ខំអ្នកបង្កើតកម្មវិធី ឱ្យប្រើប្រាស់ប្រព័ន្ធបង់ប្រាក់របស់ខ្លួនផ្តាច់មុខនោះឡើយ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន AP News។
ប្រទេសកូរ៉េខាងត្បូង សម្រេចហាមឃាត់ សេវាកម្មបង់ប្រាក់ផ្តាច់មុខរបស់ក្រុមហ៊ុន Google និង Apple
ដោយ

រដ្ឋសភា​ជាតិ​កូរ៉េ​ខាងត្បូង បាន​អនុម័ត​ច្បាប់​ថ្មី​មួយ ដែល​ចុះហត្ថលេខា​ដោយ ប្រធានាធិបតី នៅ​ថ្ងៃ​ទី ៣១ ខែសីហា កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​បាន​ហាមឃាត់ ប្រតិបត្តិ​ករ App Store ដូច​ជា​ក្រុមហ៊ុន Google និង Apple មិន​ឲ្យ​បង្ខំ អ្នក​បង្កើត​កម្មវិធី ប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​របស់​ខ្លួន​ឡើយ ព្រោះ​វា​ត្រូវ​បាន​ចាត់ទុកជា ការ​ធ្វើ​អាជីវកម្ម​បែប​ផ្តាច់មុខ (Monopoly)​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ ទទួល​បានការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ ជុំវិញ​ការ​អនុវត្ត​ឲ្យ អ្នក​បង្កើត​កម្មវិធី ប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​របស់​ខ្លួន ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ ទទួល​បាន​កម្រៃជើងសារ​ដល់​ទៅ ៣០% ឯណោះ​។

បើ​ទោះបីជា ក្រុមហ៊ុន​យក្ស​ៗ​ទាំង​អស់នេះ ព្យាយាម​អះអាង​ថា ការ​ប្រមូល​កម្រៃជើងសារ​នេះ គឺ​ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ឲ្យ​ល្អ​ក៏​ដោយ ច្បាប់​ថ្មី​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ នឹង​ហាមឃាត់​ជា​ដាច់ខាត​ចំពោះ ការ​ប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​ផ្តាច់មុខ​នេះ ពោល​គឺ ពួក​គេ ត្រូវ​បង្កើត​ជម្រើស​បង់ប្រាក់​ផ្សេង​ៗ​ទៀត ដើម្បី​ធានា​ឲ្យ​បាន​នូវ ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​។

ដោយឡែក ក្រុមហ៊ុន Google ប្រកាស​ថា នឹង​ពិចារណា ក្នុង​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ ព្រោះថា អ្នក​បង្កើត​កម្មវិធី​នីមួយ​ៗ ចំណាយ​លុយ​បង្កើត​កម្មវិធី​របស់​ពួក​គេ ហើយ​ក្រុមហ៊ុន ក៏​ចំណាយ​លុយ​ទៅ​លើ ការ​ធានា និង​រក្សា​ប្រព័ន្ធ​ដំណើរការ និង​ទីផ្សារ​ផង​ដែរ ដូច្នេះ ពួក​គេ​នឹង​ថ្លឹងថ្លែង​រក គំរូ មួយ​ដ៏​ល្អ​។

សូម​ជម្រាប​ដែរ​ថា មិនមែន​ត្រឹមតែ កូរ៉េ​ខាងត្បូង​នោះ​ទេ ដែល​ប្រឆាំង​នឹង​ប្រព័ន្ធ​បង់ប្រាក់​ផ្តាច់មុខ​នេះ សូ​ម្បី​តែ​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី ក៏​ធ្លាប់​តវ៉ា​ប្រឆាំង​នឹង ក្រុមហ៊ុន​បច្ចេកវិទ្យា Google និង Apple លើ​បញ្ហា​នេះ​ដែរ​៕

 អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មកដល់ពេលនេះសហភាពអឺរ៉ុបសម្រេចជោគជ័យក្នុងផែនការចាក់វ៉ាក់សាំង ៧០% ដល់មនុស្សពេញវ័យហើយ!

ព័ត៌មាន
គណៈកម្មការអឺរ៉ុបនៅថ្ងៃទី៣១ខែសីហានេះបានប្រកាសពីការសម្រេចបានយ៉ាងជោគជ័យក្នុងផែនការចាក់វ៉ាក់សាំងក្នុងអត្រា៧០% ដល់មនុស្សពេញវ័យ ដោយគិតជាចំ…

ក្នុងស្ថានភាពកូវីដ-១៩ អេស៊ីលីដាម៉ូបាល ជួយលោក​​អ្នក​បានច្រើនយ៉ាង !​

ព័ត៌មាន
ដូចដែលលោកអ្នក​បាន​ដឹង​មក​ហើយ បច្ចុប្បន្ន ក្នុងស្ថានភាព​ដែល​ជំងឺ​កូវីដ-១៩កំពុងឆ្លងរាលដាល គ្រប់គ្នា​មាន​ការបារម្ភ​កាន់តែខ្លាំង​ពី​ការឆ្លង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ