លោក ចូ បៃដិន ស្នើសភាអនុម័តកញ្ចប់ថវិកា

លោក ចូ បៃដិន ស្នើសភាអនុម័តកញ្ចប់ថវិកាចំនួន ៥,៨ ទ្រីលានដុល្លារ ដើម្បីប្រកួតប្រជែងជាមួយរុស្ស៊ី និងចិន


លោក ចូ បៃដិន ក៏ទើបតែបានស្នើសុំឱ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាចំនួនជិត៦ ទ្រីលានដុល្លារ ដើម្បីផ្ដោតទៅលើការប្រកួតប្រជែងជាមួយឥទ្ធិពលទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសន្តិសុខជាមួយ នឹងប្រទេសរុស្ស៊ី និងប្រទេសចិនដោយក្នុងនោះ ទឹកប្រាក់ចំនួនជាង ៨១៣ ពាន់លានដុល្លារ គឺសម្រាប់ការចំណាលើវិស័យសន្តិសុខជាតិ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន South China Morning Post។
លោក ចូ បៃដិន ស្នើសភាអនុម័តកញ្ចប់ថវិកាចំនួន ៥,៨ ទ្រីលានដុល្លារ ដើម្បីប្រកួតប្រជែងជាមួយរុស្ស៊ី និងចិន

នៅ​ដើម​ស​ប្ដា​ហ៍​នេះ លោក គ្រី​ស្តូ​ហ្វើ ក្រេ​ឌី (Christopher Grady) ជា​អនុប្រធាន​នៃ​អគ្គសេនាធិការ​ចម្រុះ​អា​មេ​រិ​កបាន​និយាយ​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា សំណើសុំ​ថវិកា​របស់​រដ្ឋបាល​លោក​ចូ បៃ​ឌិន នៅ​តែ​ស្រប​តាម​វិធីសាស្ត្រ​ជា​យុទ្ធសាស្ត្រ​របស់​អា​មេ​រិ​ក និង​ផ្តោ​សំខាន់​ចំពោះ​ប្រទេស​ចិន ដែល​ជា​បញ្ហា​ប្រឈម​បំផុត​ក៏​ដូច​ជា​បញ្ហា​ដ៏​ស្រួចស្រាល់ និង​ការ​គំរាមកំហែង​របស់​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ ដោយ​បញ្ហា​ទាំងនេះ គឺជា​អ្វី​ដែល​អា​មេ​រិ​ក​ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​។

កញ្ចប់​ថវិកា​ដែល​លោក បៃ​ដិ​ន ស្នើ​សុំ​ចំនួន ជិត​៦ ទ្រី​លាន​នោះ រួម​មាន​សំណើ​សម្រាប់​ចំណាយ​សន្តិសុខ​ជាតិ​ចំនួន ៨១៣ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០២៣ ជាមួយ​គ្នា​នោះ​ទឹកប្រាក់ ៧៧៣ ពាន់​លាន​ដុល្លារ​នឹង​យក​ទៅ​ចំណាយ​សម្រាប់​មន្ទីរ​បញ្ច​កោណ ដែល​ទំហំ​ទឹកប្រាក់​នេះ គឺ​មាន​លើស​ពី​កញ្ចប់​ថវិកា​ដែល​សភា​អា​មេ​រិ​ក​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០២២​ចំនួន ៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្នុង​ចំណោម​កញ្ចប់​ថវិកា​សម្រាប់​មន្ទីរ​បញ្ច​កោណ​នេះ​គឺ​ប្រហែល ១​ភាគ​៣ នឹង​ទុក​សម្រាប់​ការ​វិនិយោគ រួម​ទាំង​សម្រាប់​ការ​ស្រាវជ្រាវ និង​ការ​ផ្គត់ផ្គង់​សព្វាវុធ​ផង​ដែរ​។

ចំណែក​ថវិកា​ចំនួន ១៣៥ ពាន់​លាន​ដុល្លារ​ទៀត​នឹង​ទុក​សម្រាប់​វិនិយោគ​លើ​ការ​ត្រៀមលក្ខណៈ​យោធា ហើយ​កម្មវិធី​នុយក្លេអ៊ែរ របស់​អា​មេ​រិ​ក ដែល​ជា​យុទ្ធសាស្ត្រ​មុខ​៣​នៃ​ការ​រួម​គ្នា​រវាង​កាំជ្រួច​ផ្លោង​អន្តរទ្វីប​បាញ់​ចេញពី​ដី យន្តហោះ​ទម្លាក់​គ្រាប់បែក និង​នាវាមុជទឹក​បំពាក់អាវុធ​នុយក្លេអ៊ែរ នឹង​ទទួល​បាន​ថវិកា​បន្ថែម​ជាង ៣៤ ពាន់​លាន​ដុល្លារ​។

ថវិកា​ដែល​លោក​ចូ បៃ​ដិ​ន​ស្នើ​ឡើង​នោះ ក៏​នឹង​រួម​បញ្ចូល​ផង​ដែរ​នូវ​សំណើសុំ​ចំនួន​ជាង ៦០ ពាន់​លាន​ដុល្លារ​សម្រាប់​ក្រសួងការបរទេស និង​ជំនួយ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ហៅ​ថា USAID​។ អាទិភាព​របស់​កញ្ចប់​ថវិកា​នេះ​គឺ​ចំនួន ១,៦ ពាន់​លាន​ដុល្លារ​សម្រាប់​គាំទ្រ​ដល់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង ៤ ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ពង្រឹង​សម្ព័ន្ធភាព​និង​ភាព​ជា​អ្នកដឹកនាំ​របស់​សហរដ្ឋអាមេរិក​«​ប្រកួតប្រជែង​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​ចិន និង​រុ​ស្ស៊ី​»​។ 

ជាមួយ​គ្នា​នេះ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​ដែល​ចេះ​តែ​កើនឡើង​ឥត​ឈប់​ឈរ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​នេះ សហរដ្ឋអាមេរិក​ក៏​បាន​លៃលក​ថវិកា​ទុក​ចំនួន​ជិត ២​ពាន់​លាន​ដុល្លារ​ដើម្បី «​អនុវត្ត​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ដើម្បី​គាំទ្រ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ឱ្យ​មាន​លក្ខណៈ​សេរី បើកចំហ ត​ភ្ជាប់ សុវត្ថិភាព និង​យូរអង្វែង​» ផង​ដែរ​៕ 

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥លានដូស ជាជំនួយរបស់ចិនបានដឹកមកដល់ប្រទេសកម្ពុជាហើយ

វ៉ាក់សាំងចំនួន ៥លានដូស ក្នុងចំណោមវ៉ាក់សាំង ២០លានដូស ដែលឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជូនកម្…

អាមេរិកនឹងបើកការស៊ើបអង្កេតលើការនាំចូលសូឡាមកពីប្រទេសចំនួន៤ រួមទាំងកម្ពុជា

មន្ត្រីពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី ២៨ ខែមីនា បាននិយាយថា អាមេរិកនឹងចាប់ផ្តើមការស៊ើបអង្កេត ដែលអាចឈានដល់ការយកពន្ធលើបន្ទះសូឡា ដែលនាំចូលមកព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ