វិនិយោគ-ថៃ-ជប៉ុន

តំណាង​៦០០​ក្រុមហ៊ុន​មក​ពី​ជប៉ុន នឹង​ធ្វើ​ទស្សនកិច្ច​មក​ប្រទេស​ថៃ


នៅសប្ដាហ៍​ក្រោយ តំណាង​ក្រុមហ៊ុន​ជប៉ុន​ ៦០០ក្រុមហ៊ុន នឹង​ធ្វើ​ដំណើរទស្សនកិច្ច​មក​កាន់​ប្រទេស​ថៃ ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​ការវិនិយោគ​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​សំខាន់​របស់​ជប៉ុន។
ដោយ

ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ជំរុញ​បន្ថែម​វិនិយោគ​នៅ​ក្នុង​របៀង​សេដ្ឋកិច្ច​បូព៌ារបស់​ប្រទេស​ថៃ ដែល​គេ​ព្យាករ​ថា នឹង​មាន​តម្លៃទុន​វិនិយោគ​សរុប​ដល់​ទៅ​ជាង ១,៥​ទ្រីលាន​បាត (ឬ​ជាង ៤៥ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​រយៈពេល​​៥ឆ្នាំ​ខាង​មុខ។

កាសែត បាងកក​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ដោយ​ដក​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ​ ដែល​បាន​មាន​ប្រសាសន៍​ថា «ជប៉ុន​គឺ​ជា​មិត្ត​ពិត​ប្រាកដ​របស់​ថៃ»។

លោក​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ អ៊ុតាម៉ា សាវ៉ាណាយ៉ាណា ឲ្យ​ដឹងថា ទស្សនកិច្ច​ក្រុម​ធុរជន​ជប៉ុន​ដ៏​ធំ​នេះ​ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃទី១១ ដល់ថ្ងៃទី១៣ កញ្ញា ឆ្នាំ​២០១៧ ដែល​ជា​ឱកាស​ប្រារព្ធ​ទំនាក់​ទំនង​ការទូត​ ១៣០ឆ្នាំ​ រវាង​ថៃ​និង​ជប៉ុន​ ផង​ដែរ។ 

កាល​ពី​ឆ្នាំ​២០១៦ ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ជា​វិនិយោគិន​បរទេស​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​មាន​ទុន​វិនិយោគ​សរុប ៧៩,៦​ពាន់​លាន​បាត ស្មើ​នឹង​ ២៨៤​គម្រោង​វិនិយោគ៕




អត្ថបទបន្ទាប់


ថៃ​ចុះ​កិច្ច​សន្យា​​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន​ដើម្បី​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន

ប្រទេស​ថៃ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន ២ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ១៥៧​លាន​ដុល្លារ​អាមេរិក ជាមួយ​សហគ្រាស​រដ្ឋ​ចិន សម្រា…

គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​​ការ​បង្កើត Franchise

លោក​អ្នក​នាង​ខ្លះ​ ប្រហែល​បាន​អាន​រួច​ហើយ​នូវ​អត្ថបទ​ពីរ​ភាគ​របស់​ ខេមបូណូមីស អំពី​ប្រធាន​បទ​ Franchise ឬ​ការ​ទិញ​លក់​សិទ្ធិ​អាជីវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ