រថភ្លើង​ល្បឿន​លឿន

ថៃ​ចុះ​កិច្ច​សន្យា​​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន​ដើម្បី​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន


ប្រទេស​ថៃ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន ២ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ១៥៧​លាន​ដុល្លារ​អាមេរិក ជាមួយ​សហគ្រាស​រដ្ឋ​ចិន សម្រាប់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន។
ប្រទេស​ថៃ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន​ដើម្បី​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន។ រូបភាព៖ Wikipedia
ដោយ

ផ្លូវ​រថភ្លើង​នៃគម្រោង​នេះ មាន​ប្រវែង ២៥០​គីឡូម៉ែត្រ តភ្ជាប់​រាជ​ធានី​បាងកក ទៅ​កាន់​ខេត្ត​​ឧត្ដរទិស ណាខន រាឆាសីម៉ា។ 

បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ពិភព​លោក រ៉យទ័រ កិច្ចសន្យា​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ខាង​ក្រៅ​ជំនួប​កំពូល BRICS នៅ​ប្រទេស​ចិន ដោយ​មាន​លោក​ប្រធានាធិបតី​ចិន ស៊ី ជិនពីង និង​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុត ចាន់អូចា ចូលរួម​ធ្វើ​ជាសាក្សី។ 

ការសាងសង់​នៃ​ដំណាក់កាល​ទីមួយ​សម្រាប់​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ នឹង​ចាប់​ផ្ដើម​នៅ​ខែ​តុលា​ខាង​មុខ​នេះ ហើយ​ផ្លូវ​រថភ្លើង​ចម្ងាយ ២៥០​គីឡូម៉ែត្រ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​សាងសង់​រួច​រាល់ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់ នៅ​ឆ្នាំ​២០២១។ 

កំណត់​ផ្លូវ​រថភ្លើង​នេះ ជា​ផ្នែក​នៃ​ផ្លូវ​រថភ្លើង​មេ​ចម្ងាយ ៨៧៣​គីឡូម៉ែត្រ ដែល​តភ្ជាប់​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ ដោយ​កាត់​ទន្លេ​មេគង្គ ត្រង់​ក្រុង​ នងខៃ នៃ​ភាគ​ខាង​ជើង​ប្រទេស​ថៃ។ 

​គម្រោង​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​​ខ្សែ​ក្រវាត់​មួយ វិថី​មួយ​របស់​ចិន​ផង​ដែរ ដែល​មាន​បំណង​ស្ថាបនា​«វិថី​សូត្រ»​សម័យ​ទំនើប ដែល​តភ្ជាប់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទីពីរ​នៃ​សាកល​លោក​មួយ​នេះ ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ាគិស្ថាន និង​អាស៊ី​ភាគ​កណ្ដាល តាម​ផ្លូវគោក និង​តាម​ផ្លូវ​ទឹក ដោយ​បើក​ចំហ​ពាណិជ្ជកម្ម​ជាមួយ​មជ្ឈិម​បូព៌ា និង​អឺរ៉ុប៕




អត្ថបទបន្ទាប់


បង​ធំ​បោស​សម្អាត​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​ហូជីមិញ​ទទួល​សារ​គំរាម​សម្លាប់

ព័ត៌មាន
មន្ត្រី​សាលាក្រុង​ហូជីមិញ ដែល​ដឹកនាំ​យុទ្ធនាការ​សម្អាត​ចិញ្ចើម​ផ្លូវក្នុងក្រុង និយាយ​ថា លោក​បាន​ទទួល​សារ​ជា​អក្សរ និងការ​ហៅ​ទូរស័ព្ទ​ចូ…

តំណាង​៦០០​ក្រុមហ៊ុន​មក​ពី​ជប៉ុន នឹង​ធ្វើ​ទស្សនកិច្ច​មក​ប្រទេស​ថៃ

ព័ត៌មាន
នៅសប្ដាហ៍​ក្រោយ តំណាង​ក្រុមហ៊ុន​ជប៉ុន​ ៦០០ក្រុមហ៊ុន នឹង​ធ្វើ​ដំណើរទស្សនកិច្ច​មក​កាន់​ប្រទេស​ថៃ ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​ការវិនិយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ