វិស័យធនាគារ

ការធ្វើតេស្តពិនិត្យសុខហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលអាម៉េរិក បង្ហាញថា ធនាគារអាម៉េរិកធំៗនៅឆ្នាំនេះ ប្រឈមការខាតបង់ធ្ងន់ធ្ងរជាងឆ្នាំមុន


លទ្ធផលនៃការធ្វើតេស្តពិនិត្យសុខភាពហិរញ្ញវត្ថុក្នុងវិស័យធនាគារដោយធនាគារកណ្ដាលអាម៉េរិក បានបង្ហាញថា ធនាគារធំៗបំផុតរបស់សហរដ្ឋអាម៉េរិក បានឆ្លងផុតដំណាក់កាលវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរហើយ និងបន្តផ្តល់ឥណទានជាធម្មតា។ ទោះជាយ៉ាងណា ធនាគារធំៗទាំងនេះ នៅក្នុងឆ្នាំ២០២៤ នេះ អាចប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរជាងឆ្នាំមុនទៅទៀត ប្រសិនបើសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
វិស័យធនាគារ
ដោយ

ដោយសារតែវិបត្តិក្នុងវិស័យធនាគារនឹងនាំទៅរកវិបត្តិសេដ្ឋកិច្ច ធនាគារកណ្តាលអាម៉េរិក បានធ្វើតេស្តពិនិត្យសុខភាពហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធធនាគាររបស់សហរដ្ឋអាម៉េរិក ទាំងមូល។ ការធ្វើតេស្តពិនិត្យសុខភាពហិរញ្ញវត្ថុនៅពេលនេះកាន់តែមានសារៈសំខាន់ខ្លាំងឡើង បន្ទាប់ពីការដួលរលំនៃធនាគារអាម៉េរិកចំនួន៣ បានបង្កចលាចលនៅក្នុងប្រព័ន្ធធនាគារកាលពីឆ្នាំមុន។

លទ្ធផលនៃការធ្វើតេស្តនេះបានបង្ហាញថា ធនាគារធំៗចំនួន៣១ ដែលត្រូវបានតម្រូវឱ្យចូលរួមនៅក្នុងការធ្វើតេស្តពិនិត្យសុខភាពហិរញ្ញវត្ថុនេះ អាចនឹងខាតបង់រហូតដល់ទៅ៦៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ នេះ ដោយកើនឡើង១៤៤ពាន់លានដុល្លារ បើធៀបនឹងលទ្ធផលនៃការធ្វើតេស្តកាលពីឆ្នាំមុន​។

លោក ម៉ៃឃើល បា (Michael Barr) អនុប្រធានធនាគារកណ្ដាលអាម៉េរិក ទទួលលបន្ទុកផ្នែកត្រួតពិនិត្យបានលើកឡើងថា ការខាតបង់ជារួមកាន់តែខ្ពស់នេះ គឺដោយសារតែធនាគារនានា បានវិនិយោគលើទ្រព្យសកម្មដែលមានហានិភ័យខ្ពស់ និងបានបង្កើនការចំណាយកាន់តែខ្ពស់។ ហើយទន្ទឹមនេះ អត្រាការប្រាក់ខ្ពស់នាពេលបច្ចុប្បន្នបានធ្វើឱ្យការផ្ដល់ឥណទាននានារបស់ធនាគារកាន់តែមានហានិភ័យ ចំណាយកាន់តែខ្ពស់ និងកាត់បន្ថយប្រាក់ចំណេញរបស់ធនាគារ។

លោក ម៉ៃឃើល បា (Michael Barr) បានគូសបញ្ជាក់ថា គោលដៅនៃការធ្វើតេស្តពិនិត្យសុខភាពហិរញ្ញវត្ថុក្នុងវិស័យធនាគារដោយធនាគារកណ្ដាលអាម៉េរិកនេះ គឺដើម្បីជួយធានាថា ធនាគារនានាមានដើមទុនគ្រប់គ្រាន់សម្រាប់ទប់ការខាតបង់ក្នុងករណីជួបបញ្ហាធ្ងន់ធ្ងរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


សហគ្រិនខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគម និងអង្គការចំនួន៣ លើគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព”

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអ…

មេដឹកនាំអឺរ៉ុបបន្តគាំទ្រឱ្យលោកស្រី វ៉ុនឌឺ ឡេយិន ធ្វើជាប្រធានគណៈកម្មការអឺរ៉ុប

ក្រុមមេដឹកនាំសហភាពអឺរ៉ុប បន្តគាំទ្រលោកស្រី អឺសូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) ជនជាតិអាល្លឺម៉ង់ ឱ្យធ្វើជាប្រធានគណៈកម្មការអឺរ៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ