វិស័យបរធនបាលមានការរីកចម្រើនលឿន តែនៅជួបបញ្ហាប្រឈម

មេបរធនបាលកិច្ចថា វិស័យបរធនបាលមានការរីកចម្រើនលឿន តែនៅជួបបញ្ហាប្រឈម


ដ្បិតថា បរធនបាលកិច្ច គឺជាវិស័យថ្មីមួយសម្រាប់ប្រជាជនកម្ពុជា តែវិស័យនេះ បានបន្តរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ។ បើទោះជាបែបនេះក្ដី ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ច បានអះអាងថា វិស័យបរធនបាលកិច្ច នៅជួបបញ្ហាប្រឈមមួយចំនួននៅឡើយ ដែលទាមទារឲ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយ ជាពិសេសទាក់ទងនឹងការជំរុញឱកាសទីផ្សារ។
មេបរធនបាលកិច្ចថា វិស័យបរធនបាលមានការរីកចម្រើនលឿន តែនៅជួបបញ្ហាប្រឈម

អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា ការបង្កើតទីផ្សារ គឺជារឿងដែលលំបាកមួយទៅហើយ ក៏ប៉ុន្តែ ការបន្តការអភិវឌ្ឍន៍ទីផ្សារឲ្យប្រព្រឹត្តិទៅដោយតម្លាភាព ប្រសិទ្ធិភាព និងសុវត្ថិភាព ជាមូយនឹងការប្រកួតប្រជែង ដោយមានភាពត្រឹមត្រូវ ធានាបាននូវភាពរឹងមាំ ភាពធន់ បរិយាប័ន្ន គឺជារឿងដែលកាន់តែលំបាកថែមទៀត។ ដើម្បីដោះស្រាយបនូវញ្ហាខាងលើ និយ័តករបរធនបាលកិច្ច ក៏បានជំរុញឪកាសទីផ្សារបន្ថែមក្នុងវិស័យបរធនបាល តាមរយៈជំនួបបរធនបាលកិច្ច ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

នាពីធីជំនួបបរធនបាលកិច្ច ស្ដីពីប្រព័ន្ធសហថាមភាពសម្រាប់ទីផ្សារបរធនបាលកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានបង្ហាញពីស្ថានភាពទីផ្សារ និងភាពរីកចម្រើននៃវិស័យបរធនបាលកិច្ច ថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា ការបង្កើតទីផ្សារ គឺជារឿងដែលលំបាកមួយទៅហើយ ក៏ប៉ុន្តែការបន្តការអភិវឌ្ឍន៍ទីផ្សារឲ្យប្រព្រឹត្តិទៅដោយតម្លាភាព ប្រសិទ្ធិភាព និងសុវត្ថិភាព ជាមូយនឹងការប្រកួតប្រជែង ដោយមានភាពត្រឹមត្រូវ ធានាបាននូវភាពរឹងមាំ ភាពធន់ បរិយាប័ន្ន គឺជារឿងដែលកាន់តែលំបាកថែមទៀត។ បើតាមឯកឧត្ដម សុខ ដារ៉ា ក្រៅពីជំរុញការយល់ដឹងជាសាធារណៈលើវិស័យបរធនបាលកិច្ចដល់សាធារណៈជន ការជំរុញឪកាសទីផ្សារបន្ថែមនៅក្នុងវិស័យបរធនបាលកិច្ច គឺជាការងារអាទិភាពបន្ថែមរបស់និយ័តករបរធនបាលកិច្ចសំដៅជួយជំរុញ និងលើកកម្ពស់វិស័យបរធនបាលកិច្ចឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ ឯកឧត្ដម សុខ ដារ៉ា បានវាយតម្លៃខ្ពស់ថា ទីផ្សារបរធនបាលកិច្ចកាន់តែល្អប្រសើរនារយៈពេល ២ឆ្នាំចុងក្រោយនេះ ក្រោយបរធនបាលកិច្ច បានចាប់ផ្ដើមដំណើរការទីផ្សារបរធនបាលកិច្ចពេញលេញរបស់ខ្លួន ដោយមាននិយ័តករត្រូវបានបង្កើតឡើងដោយច្បាប់ មានទីផ្សារ មានប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធដែលផ្តល់សេវាក្នុងទីផ្សារបរធនបាលកិច្ច មានប្រភេទផលិតផល និងសេវាកម្មពាក់ព័ន្ធ មានលិខិតបែបបទ បទដ្ឋាន ដើម្បីដំណើរការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារបរធនបាលកិច្ច។ ឯកឧត្ដមបន្តថា កត្តាដែលធ្វើឲ្យវិស័យបរធនបាលកិច្ច មានការរីកចម្រើនខ្លាំងមកទល់បច្ចុប្បន្ន គឺដោយសារមានការចូលរួមពីប្រតិបត្តិករបរធនបាលកិច្ច ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើនទំនុកចិត្តដល់វិនិយោគិន ហើយក៏ជាយន្តការទាក់ទាញវិនិយោគិនផងដែរ ជាពិសេសវិនិយោគិនបរទេសតែម្ដង។ លើសពីនេះ ការចូលរួមពីវិស័យពាក់ព័ន្ធនានា ជាពិសេសការចូលរួមរបស់វិស័យឯកជន ក៏ជាកត្តាលីករយ៉ាងសំខាន់ ក្នុងការទាក់ទាញធុរជន ដែលកាន់តែធ្វើឲ្យកំណើននៃការចុះបញ្ជី និងទំហំប្រតិបត្តិការ ក្នុងវិស័យបរធនបាលកិច្ច មានការកើនឡើងយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ និងមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕




អត្ថបទបន្ទាប់


បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ឈានដល់ការអនុញ្ញាតឱ្យម្ចាស់គម្រោងវិនិយោគអាចដាក់សំណើសុំការអន្តរាគមន៍ ដើម្បីដោះស្រាយហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តព្រះសីហនុបានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងកាលពីពេលថ្មីៗបានជួបប្រជុំគ្នា ដើម្បីជំរុញការអនុវត្ត«វិធានការជាកញ្ចប់» សម្រាប់ដោ…

ផលិតកម្មស្រូវអង្ករ និងកាហ្វេវៀតណាមអាចប្រឈមរងគ្រោះ ដោយសារបាតុភូតអាកាសធាតុ អេលនីណូ

ព័ត៌មាន
បាតុភូតអាកាសធាតុអេននីណូ (El Nino) ដែលនឹងកើតមាននៅតំបន់អាស៊ីអគ្នេយ៍ត្រូវបានធនាគារ HSBC Vietnam សិក្សានិងឈានដល់ចេញរបាយការណ៍ថា នឹងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ