Advertisement
ស្ថាបនិក​ពេទ្យគន្ធបុប្ផា​ឈឺ​ធ្ងន់!

មហាសេដ្ឋី​ខ្មែរឧកញ៉ា ហុង ពីវ បួងសួង​ឲ្យ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆាប់​ជា​សះស្បើយ


ដំណឹង​ដែល​លោក​វេជ្ជបណ្ឌិត​ បេអាត រិច្ឆន័រ (Beat Richner) ស្ថាបនិក​និងអ្នកគ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​ដល់​មហាជន​ខ្មែរ រួម​ទាំង​មហាសេដ្ឋី​ខ្មែរ​ផង​ដែរ កាលពីពេល​ថ្មីៗ​បំផុត​នេះ។ ប្រជាពលរដ្ឋ​ជាច្រើន ក្នុងនោះរួមទាំង​មហាសេដ្ឋី​អចលនទ្រព្យ​ខ្មែរ​ គឺ​ឧកញ៉ា ហុង ពីវ ដែរនោះ បាន​នាំ​គ្នា​សរសេរ​សារ​លើ​ហ្វេសប៊ុក បួងសួង​សុំ​ទេវតា​ជួយ​ថែរក្សា​និង​ជួយ​ឲ្យ​លោក​វេជ្ជបណ្ឌិត​បាន​ជា​សះស្បើយ​ពី​ជំងឺ។
លោក​ឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុន ពិភពថ្មី គ្រុប ថតរូប​អនុស្សាវរីយ៍​ជាមួយ​វេជ្ជបណ្ឌិត Beat Richner។
ដោយ

លោក​ឧកញ៉ា ហុង ពីវ ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​ដ៏ធំ​មួយ គឺបុរី​ពិភព​ថ្មី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក យ៉ាងដូច្នេះថា ៖ «ខ្ញុំ និង​ក្រុម​គ្រួសារ រួមទាំង​បុគ្គលិក​ទាំង​អស់​នៃ ពិភពថ្មី គ្រុប សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំង​អស់​ក្នុង​លោក មេត្តា​តាម​ថែ​រក្សា លោក​ឌុកទ័រ​ទេវតា Beat Richner ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា សូម​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល និង​ជា​សះ​ស្បើយ​ឆាប់ៗ។ សូម​បង​ប្អូន​ទាំង​អស់ ជួយ​បួងសួង​ជូន​លោក​ឌុកទ័រ​ទេវតា Beat Richner ផង»។

គួរ​បញ្ជាក់ថា កន្លង​មក លោក​ឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុន ពិភព​ថ្មី គ្រុប បាន​បរិច្ចាគ​ថវិកា​ ២លាន​ដុល្លារអាមេរិក ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ការ​ចំណាយ​ទៅ​លើ​ការព្យាបាល​និង​សង្គ្រោះ​កុមារ​កម្ពុជា។ 

ពលរដ្ឋ​ខ្មែរ​ឲ្យ​ងារ​លោក​ Beat Richner ជា​«វេជ្ជបណ្ឌិតទេវតា» 

លោក​វេជ្ជបណ្ឌិត ត្រូវ​បាន​ខ្មែរ​គ្រប់ស្រទាប់​វណ្ណៈ​ស្រលាញ់​ខ្លាំងណាស់ ក៏​ព្រោះ​តែ​លោក​ត្រូវ​បាន​មហាជន​ខ្មែរ​មើល​ឃើញ​នឹង​ភ្នែក​ជាទូទៅ ថា បាន​ជួយ​សង្គ្រោះ​និង​ព្យាបាល​កុមារខ្មែររាប់លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ 

ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក លោក បេអាត រីច្ឆន័របាន​បង្កើត​និង​ដំណើរការ​មន្ទីរ​ពេទ្យ​ចំនួន ០៥ នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប។ 

នៅ​រាជ​ធានី​ភ្នំពេញ មន្ទីរពេទ្យ​ គន្ធបុប្ផា មាន​ចំនួន ៤ គឺ​ គន្ធបុប្ផា ១ កសាង​នៅ​ឆ្នាំ​១៩៩២, គន្ធបុប្ផា ២ កសាង​នៅ​ឆ្នាំ​១៩៩៦, គន្ធបុប្ផា ៣ កសាង​នៅ​ឆ្នាំ​២០០៥ និង​ គន្ធបុប្ផា ៤ កសាង​នៅ​ឆ្នាំ​២០០៧។ នៅ​ខេត្ត​សៀមរាប លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បាន​កសាងនិង​ដំណើរការ​មន្ទីរពេទ្យ​មួយ ឈ្មោះ មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ដែល​មន្ទីរពេទ្យ​កសាង​នៅ​ឆ្នាំ​១៩៩៩។ 

ក្នុងរយៈពេល​ជាង ២៤ឆ្នាំ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ បាន​ផ្ដល់​ការព្យាបាល​មិន​សម្រាកដល់​អ្នក​ជំងឺ ១៤.៨៣៧.១៥៥នាក់ អ្នក​ជំងឺ​សម្រាក​ព្យាបាល​បាន ១.៥១៦.៤៧១នាក់ ពិនិត្យ​ផ្ទៃ​ពោះ​បាន ១.៣៩០.៣២៣​នាក់ និង​សម្រាល​កូន​បាន ១៩២.៨៩៧នាក់។

ជួយ​ Share ដើម្បី​បួងសួង​សូម​ឲ្យ​លោក​វេជ្ជបណ្ឌិត ឆាប់​ជាសះស្បើយពី​ជំងឺ និង​បន្ត​ដឹកនាំ​មន្ទីរពេទ្យ​គន្ធបុប្ផា​បន្ត​ទៀត !!!   

រូបភាពខាង​លើ​បាន​មក​ពី​ទំព័រហ្វេសប៊ុក ឧកញ៉ា ហុង ពីវ 




អត្ថបទបន្ទាប់


កសិករ​ខ្មែរ​ដាំដំឡូង​មី​​កាន់តែ​ច្រើន ខណៈ​ទីផ្សារ​នៅ​តែ​មិន​​ច្បាស់លាស់​

ព័ត៌មាន
នៅ​ប្រទេស​កម្ពុជា ការដាំ​ដំណាំ​ដំឡូង​មី​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ទាំង​ផ្ទៃ​ដី​ដាំដុះ និង​ទាំង​ទិន្នផល​ដែល​សម្រេច​បាន ខណៈ​ដែល​ទីផ្...

ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​កាត់​ដេរ​នឹង​ត្រូវ​បើក​ពីរ​ដង​ក្នុង​មួយ​ខែ ​

ព័ត៌មាន
ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កម្ពុជា តម្រូវ​ឲ្យ​រោងចក្រ​បើក​ប្រាក់ខែ​ជូន​កម្មករ​២​ដង​ក្នុង​មួយ​ខែ ចាប់​ពី​ខែ​តុលា ឆ្នាំ​...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ