គ្រីបតូ Bitcoin

តម្លៃប្រាក់ដុល្លារអាម៉េរិក នៅទ្រឹង ខណៈគ្រីបតូ Bitcoin ឡើងថ្លៃនៅមុនការអនុម័តមូលនិធិជួញដូរអត្រាប្ដូរប្រាក់ Bitcoin


តម្លៃប្រាក់ដុល្លារអាម៉េរិក ស្ថិតនៅទ្រឹងនាថ្ងៃអង្គារ ទី៩ ខែមករា ខណៈក្រុមឈ្មួញសញ្ជឹងចាំអ៊ុតមើលការបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប់របស់ធនាគារកណ្តាលអាម៉េរិក ក្នុងឆ្នាំនេះ ដោយពួកគេជឿជាក់ថា អតិផរណាក្នុងសហរដ្ឋអាម៉េរិក នឹងធ្លាក់ចុះក្នុងកម្រិតសមល្មម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
គ្រីបតូ Bitcoin
ដោយ

តម្លៃប្រាក់ដុល្លារអាម៉េរិក ស្ថិតនៅទ្រឹងនាថ្ងៃអង្គារ ទី៩ ខែមករា នេះ ខណៈនៅក្នុងទីផ្សាររូបិយប័ណ្ណឌីជីថល ឬ គ្រីបតូ ប៊ីតខញ (Bitcoin) បានហក់ឡើងថ្លៃខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីខែមេសា ឆ្នាំ២០២២ ដោយសារមានការរំពឹងទុកកាន់តែខ្លាំងឡើងថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះនឹងមានការអនុម័ត Bitcoin ETF ដែលជាមូលនិធិជួញដូរអត្រាប្ដូរប្រាក់ Bitcoin។

ទន្ទឹមនេះតម្លៃប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃលើកចុងក្រោយដល់ជាង១,០៩ដុល្លារអាម៉េរិក ធៀបនឹង១អឺរ៉ូ បើធៀបនឹង១,០៨ដុល្លារអាម៉េរិក ក្នុង១អឺរ៉ូ ខណៈប្រាក់យ៉េន របស់ជប៉ុន បានឡើងថ្លៃបន្តិចដោយ១ដុល្លារអាម៉េរិក ប្ដូរបាន១៤៥យ៉េន បន្ទាប់ពីបានធ្លាក់ថ្លៃខ្លាំងទល់នឹងប្រាក់ដុល្លារអាម៉េរិក ខណៈដែលផលបត្ររតនាគារសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ។

ការប្រែប្រួលតម្លៃរូបិយប័ណ្ណទាំងនេះ គឺមួយផ្នែកដោយសារតែការស្ទង់មតិចុងក្រោយបំផុតរបស់ធនាគារកណ្ដាលអាម៉េរិក សាខាក្រុងញូវយ៉ក ដែលបានបង្ហាញថា ការរំពឹងទុករបស់អតិថិជនអ្នកប្រើប្រាស់កាលពីខែធ្នូ នៅសហរដ្ឋអាម៉េរិក ចំពោះអតិផរណាបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៣ឆ្នាំមកនេះ។

ទិន្នន័យស្ដីពីអតិផរណានៅក្នុងសហរដ្ឋអាម៉េរិក នឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះដែលនឹងផ្ដល់ភាពកាន់តែច្បាស់លាស់ថា តើមានឱកាសច្រើនកម្រិតណាដែលធនាគារកណ្ដាលអាម៉េរិក នឹងត្រូវបញ្ចុះអត្រាការប្រាក់ក្នុងឆ្នាំនេះ។

លោក ខាយ រ៉ត់ដា (Kyle Rodda) អ្នកវិភាគទីផ្សារហិរញ្ញវត្ថុជាន់ខ្ពស់នៅគេហទំព័រ Capital.com បាននិយាយថា ចំណុចសំខាន់គឺស្ថិតលើទិន្នន័យទាក់ទងនឹងការរំពឹងទុកចំពោះកម្រិតអតិផរណានៅពេលខាងមុខ។

អ្នកវិភាគរូបនេះបានបន្ថែមថា ទោះបីជាទីផ្សារការងារនៅតែមានភាពរឹងមាំជាមួយនឹងអត្រាគ្មានការងារធ្វើទាបយ៉ាងណាក្ដី ក៏លោកនៅតែមើលឃើញអតិផរណានៅសហរដ្ឋអាម៉េរិក ស្ថិតក្នុងកម្រិតមួយដែលអាចនឹងជំរុញឱ្យធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ផ្សារហ៊ុននៅអាស៊ីស្ទុះហក់ឡើង ខណៈអ្នកវិនិយោគទន្ទឹងរង់ចាំការចេញផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិក

សន្ទស្សន៍ផ្សារហ៊ុននៅអាស៊ី បានហក់ឡើងកាលពីថ្ងៃអង្គារ ទី៩ ខែមករា ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំការបញ្ចេញរបាយការណ៍បច្ចុប្បន្នភាពស្ដីពីទិន្នន័…

ការលក់ iPhone របស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន ដាំក្បាលចុះខ្លាំងដល់ទៅ៣០%ក្នុងសប្ដាហ៍ទី១ ដើមឆ្នាំ២០២៤

ការលក់ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន បានដាំក្បាលចុះខ្លាំងរហូតដល់ទៅ៣០%ក្នុងសប្ដាហ៍ទី១ ដើមឆ្នាំ២០២៤ ហើយនេះជាសញ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ