ក្រុមហ៊ុន ACCOR Group

ក្រុមហ៊ុន ACCOR Group រំពឹងវិស័យទេសចរណ៍កម្ពុជា នឹងមានភាពល្អប្រសើរនៅឆ្នាំ២០២៤ នេះ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀតនៅកម្ពុជា។ ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជាឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរថែមទៀត។
ក្រុមហ៊ុន ACCOR Group
ដោយ

នៅក្នុងជំនួបសម្តែងការគួរសម ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកស្រី (ម៉ូដ បេលី) Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group បានគូសបញ្ជាក់អំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា និងស្ថានភាពកាន់តែល្អប្រសើរ និងដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅកម្ពុជា។ លោកស្រី Maud BAILY មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជានៅឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរបន្ថែមទៀតផងដែរ។

បើតាម លោកស្រី Maud BAILLY ក្រុមហ៊ុន ACCOR Group បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប សណ្ឋាគារប៊ូទិក (Boutique Hotel) ផ្សេងៗទៀត ដែលជាការលើកស្ទួយនៃរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។ លោកស្រី បានលើកឡើងថា តាមរយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍ មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុបានអរគុណដល់លោកស្រី Maud BAILLY ព្រមទាំងសហការី ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ សម្ដេចធិបតី លើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលដាក់ឲ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន សហគ្រាស លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមឌីជីថល

ព័ត៌មាន
រាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យដំណើរការមុខងារ ចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន សហគ្រាស ចំនួន៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវ…

ក្រុមមេដឹកនាំពិភពលោកត្រូវរែកពន់បន្ទុកដ៏ធ្ងន់នៅឆ្នាំនេះ ខណៈបំណុលសាធារណៈសរុបកើនដល់៨៨ទ្រីលានដុល្លារ

ព័ត៌មាន
ឆ្នាំថ្មី២០២៤ ជាឆ្នាំនាំមកនូវក្ដីសង្ឃឹមថ្មី ដែលគេរំពឹងថាអ្វីៗនឹងប្រសើរឡើងជាងឆ្នាំចាស់។ ទន្ទឹមនឹងក្ដីរំពឹងនេះ ក្រុមមេដឹកនាំពិភពលោក ដែលអញ្ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ