សេដ្ឋកិច្ចថៃ២០២១

ថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពី ៤,៥%មកត្រឹម ២,៨%ក្នុងឆ្នាំ២០២១


ក្រសួងហិរញ្ញវត្ថុថៃបានទម្លាក់ការព្យាករសេដ្ឋកិច្ចរបស់ខ្លួនកាលពីខែតុលាកន្លងទៅពីកំណើន ៤,៥% មកត្រឹម២,៨% ប៉ុណ្ណោះក្នុងឆ្នាំ២០២១នេះ ដោយសារកូវីដ១៩កំពុងរាលដាលក្នុងប្រទេសខ្លាំងឡើងៗ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ថៃ។
: ក្រសួងហិរញ្ញវត្ថុថៃបានទម្លាក់ការព្យាករសេដ្ឋកិច្ចរបស់ខ្លួនកាលពីខែតុលាកន្លងទៅពីកំណើន ៤,៥% មកត្រឹម២,៨% ប៉ុណ្ណោះក្នុងឆ្នាំ២០២១ (រូបភាព Siam Scope)
ដោយ

ប្រទេសក្បែរខាងកម្ពុជាមួយនេះ ត្រូវបានធនាគារ​កណ្តាលរបស់​ខ្លួន ព្រមទាំងស្ថាប័ន​រូបិយវត្ថុអន្តរជាតិ​នា​នា​សុទ្ធតែ​បានព្យាករពីការធ្លាក់ចុះនៃ GDP ក្នុងស្រុកសរុបរួមទាំង ទំហំសេដ្ឋកិច្ចជារួម។

រដ្ឋាភិបាលថៃចាប់ពីពាក់កណ្តាលខែធ្នូ២០២០មក បានទម្លាក់កញ្ចប់ថវិកាជំនួយចំនួន ២១០ ពាន់លានបាតបន្ថែមឬស្មើ​នឹង​ជាង​៧ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងរលកឆ្លងកូវីដ១៩ដែលបាននឹងកំពុងរាលដាលខ្លាំងដោយមានអ្នកឆ្លងកើន​ឡើងសរុប​ដល់ទៅជាង​១ម៉ឺន៦ពាន់នាក់ហើយ គិតមកទល់ពេលនេះ។

ថៃក៏ជាប្រទេសមួយដែលរំពឹងលើចំណូលពីវិស័យទេចរណ៍ខ្លាំងណាស់ដែរ ដោយ​កាលពី​ឆ្នាំ២០១៩​កន្លងទៅ ថៃទាក់ទាញភ្ញៀវទេសចរបានចំនួនជាង ៤០លាននាក់ឯណោះ ខណៈ២០២០ ភ្ញៀវទេសចរដែលមកទស្សនា​នៅថៃបានដាំក្បាលចុះខ្លាំងមកនៅត្រឹម ៦លាននាក់ប៉ុណ្ណោះ។ ក្រសូងទេសចរណ៍ថៃក៏ប៉ាន់ប្រមាណដែរថា ឆ្នាំ២០២១អាចនឹងធ្លាក់ចុះ​បន្ថែមទៀតមកត្រឹម ៥លាននាក់។ 

កត្តានេះបានបណ្តាលឲ្យថៃបាត់បង់ចំណូលមួយភាគធំ ហើយថៃក៏នឹងត្រូវបង្កើន​ការចំណាយបន្ថែមទៀតក្នុងថវិកាជាតិឆ្នាំនេះ ក្នុងរង្វង់ជាង១៣៣ពាន់លានដុល្លារអាមេរិក។

សូមជម្រាបជូនថា នៅខែកុម្ភៈខាងមុខនេះ ប្រទេសថៃ នឹងលក់បណ្ណសន្សំរដ្ឋាភិបាល​ប្រមាណ ២ពាន់លានដុល្លារ ដើម្បីជួយដល់វិធានការជំរុញសេដ្ឋកិច្ច សំដៅដល់កាត់បន្ថយផលប៉ះពាល់ ដែល​បណ្ដាលមក​ពីការផ្ទុះ​រាល​ដាល​មេរោគកូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា ផ្ដល់ជូនអំណោយជាគ្រឿងបរិភោគ និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ព័ត៌មាន
នៅរសៀលថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប …

រង់ចាំជំនួយពីចិនយូរពេកមីយ៉ាន់ម៉ាផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩របស់ឥណ្ឌាវិញ

ព័ត៌មាន
ក្រោយពីរង់ចាំមើលជំនួយវ៉ាក់សាំងពីចិនយូរពេក ប្រទេសមីយ៉ាន់ម៉ាបានសម្រេចចិត្តចាប់ផ្តើមយកវ៉ាក់សាំងកូវីដ១៩ដែលផ្ដល់ដោយប្រទេសឥណ្ឌា ចាក់ជូនបុគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ