តម្លៃទីផ្សាររូបិយប័ណ្ណគ្រីបតូ

តម្លៃ Bitcoin បានដាំក្បាលចុះយ៉ាងខ្លាំង ដែលធ្វើឱ្យតម្លៃទីផ្សាររូបិយប័ណ្ណគ្រីបតូធ្លាក់ចុះជាង២ទ្រីលានដុល្លារ


តម្លៃ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំជាងគេនៅលើពិភពលោកបានដាំក្បាលចុះយ៉ាងខ្លាំងនៅថ្ងៃទី៥ ខែកុម្ភៈ ចំពេលទំនុកចិត្តលើទីផ្សារកំពុងមានភាពទន់ជ្រាយ ដែលមួយផ្នែកកើតឡើងដោយសារតែការប្រែប្រួលនៃតម្លៃលោហៈមានតម្លៃ និងការលក់ចេញយ៉ាងទូលំទូលាយនៃភាគហ៊ុនបច្ចេកវិទ្យា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA។
តម្លៃទីផ្សាររូបិយប័ណ្ណគ្រីបតូ
ដោយ

រូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក Bitcoin បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹមជាង៦ម៉ឺន៣ពាន់ដុល្លារអាម៉េរិកក្នុង១កាក់ ដែលជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០២៤ បើទោះលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតប្រកាសថា នឹងជួយគាំទ្ររូបិយប័ណ្ណនេះក៏ដោយ។ បើយោងតាមទិន្នន័យរបស់ CoinGlass មានការលក់ទ្រព្យសម្បត្តិ Bitcoin រហូតដល់១ពាន់លានដុល្លារអាម៉េរិកត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ។

ទីផ្សាររូបិយប័ណ្ណគ្រីបតូសកលបានខាតបង់រហូតដល់ទៅ២ទ្រីលានដុល្លារអាម៉េរិកចាប់តាំងពីឈានដល់កម្រិតកំពូល៤,៣ទ្រីលានដុល្លារអាម៉េរិកកាលពីដើមខែតុលា ឆ្នាំ២០២៥។ យ៉ាងណាមិញតម្លៃ Bitcoin បានធ្លាក់ចុះប្រមាណ១៧%នៅសប្តាហ៍នេះ ដែលអាចធ្វើឱ្យខាតបង់ប្រមាណ២៨%រួចទៅហើយនៅឆ្នាំនេះ។ ជាមួយគ្នានេះ តម្លៃរូបិយប័ណ្ណ អ៊ីធើរ (Ether) ដែលជារូបិយប័ណ្ណគ្រីបតូធំជាងគេលំដាប់ទី២នៅលើពិភពលោកបានធ្លាក់ចុះជាង១៣%មកនៅត្រឹម១,៨៥៤ដុល្លារអាម៉េរិកក្នុង១កាក់កាលពីថ្ងៃព្រហស្បតិ៍។ ជារួមនៅក្នុងសប្តាហ៍នេះតម្លៃគ្រីបតូ Ether បានធ្លាក់ចុះ១៩%។

ទំនុកចិត្តលើរូបិយប័ណ្ណគ្រីបតូបានរងផលប៉ះពាល់ដោយសារការលក់លោហៈមានតម្លៃ និងភាគហ៊ុនដូចជាមាស និងប្រាក់ មានភាពប្រែប្រួលកាន់តែខ្លាំងឡើង ដែលបណ្ដាលមកពីការទិញដ៏មានឥទ្ធិពល និងលំហូរនៃការកេងកម្រៃ។ សន្ទស្សន៍ផ្សារភាគហ៊ុនរបស់ S&P 500 បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅ៧សប្តាហ៍កន្លងមកនេះ ខណៈទីផ្សារភាគហ៊ុន Nasdaq បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២កន្លងមកនេះកាលពីថ្ងៃព្រហស្បតិ៍៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


មេ UN ព្រមានថា ការអស់សុពភាពនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរវាងអាម៉េរិក និងរុស្ស៊ី ជាការគំរាមកំហែងធ្ងន់ធ្ងរសម្រាប់ពិភពលោក

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ធំហើយ បន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយសព្វា…

ឯកឧត្តម វង្សី វិស្សុត ស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិពង្រីកការវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗនៅកម្ពុជា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បន្តពង្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ