វិស័យកីឡាក្នុងតំបន់

សម្ដេចតេជោ ហ៊ុន សែន ជំរុញការលើកកម្ពស់វិស័យកីឡាក្នុងតំបន់ និងបង្កើនការផ្សាភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាពកាន់តែខ្លាំង សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួម។
សម្ដេចតេជោ ហ៊ុន សែន ជំរុញការលើកកម្ពស់វិស័យកីឡាក្នុងតំបន់ និងបង្កើនការផ្សាភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច

សម្ដេច ហ៊ុន សែន បានចាត់ទុកវិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តជាតិ។ ជាមួយគ្នានោះ សម្ដេចក៏បានស្នើឲ្យក្រុមប្រឹក្សាអូឡាំពិកអាស៊ី បង្កើនការធ្វើពិពិធកម្ម សកម្មភាពកីឡាឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សាភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច។

ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូតនិង ទំនាក់ទំនងអន្តជាតិ ក៏ការរៀបចំ និងការចូលរួមក្នុងការប្រកួត កីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាពកាន់តែខ្លាំង សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួម។ ជាងនេះទៀត វិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្ដូរលើវិស័យជាច្រើន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួន បែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ។ សម្ដេចបានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡា ក្នុងកម្រិតអន្តរជាតិ ក៏ជាការបំផុសស្មារតី និងលើកទឹកចិត្តមហាជនទូទៅឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ពិសេសចូលរួមលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួមនៅលើឆាកអន្តរជាតិ ផងដែរ។

ក្រៅពីជំរុញការលើកកម្ពស់វិស័យកីឡាក្នុងតំបន់ និងបង្កើនការផ្សាភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច សម្ដេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏មមាញឹក និងមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន។ សម្តេចបន្តថា កម្ពុជា មានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាពសុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន និងចីរភាពនៃការអភិវឌ្ឍសម្រាប់ជោគវាសនា សន្តិសុខតំបន់ ការអភិវឌ្ឍ និងវិបុលភាពរួម។ លើសពីនេះ ការជួបជុំនៃមហាសន្និបាតលើកទី៤១ នៅកម្ពុជា ក្នុងឆ្នាំ២០២២ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរយោបល់ និងការដកស្រង់នូវបទពិសោធន៍ជាក់ស្តែង ព្រមទាំងធាតុចូលល្អៗ ដែលនឹងទទួលបានតាមរយៈការធ្វើបទបង្ហាញដោយអ្នកជំនាញនៃវិស័យកីឡា និងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ខណៈនៅឆ្នាំ២០២៣ កម្ពុជា ត្រូវបានផ្ដល់ការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ៕




អត្ថបទបន្ទាប់


លោក ត្រាំ ដាក់ពាក្យប្តឹងទូរទស្សន៍អាមេរិក CNN ពីបទបរិហារកេរ្តិ៍ និងបានទាមទារសំណងជំងឺចិត្តចំនួន ៤៧៥លានដុល្លារ

ព័ត៌មាន
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានដាក់ពាក្យប្តឹងប្រព័ន្ធផ្សព្វផ្សាយ CNN ដ៏ល្បីមួយនៅសហរដ្ឋអាមេរិកពីបទបរិហារកេរ្តិ…

ទីផ្សារឧស្ម័នសកលនឹងនៅតែតានតឹងខ្លាំងដល់ឆ្នាំ២០២៣ ខណៈរុស្សីអាចនឹងបិទការផ្គត់ផ្គង់ថាមពលទាំងស្រុងទៅអ៊ឺរ៉ុប

ព័ត៌មាន
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានអះអាងថា ទីផ្សារឧស្ម័នធម្មជាតិសកលនឹងនៅតែស្ថិតក្នុងស្ថានភាពតឹងតែងខ្លាំងរហូតដល់ឆ្នាំ២០២៣ ដោយសាររុស្ស៊ីប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ