Bitcoin

Bitcoin ហក់ឡើងថ្លៃលើស៩ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់ ដែលជាកម្រិតកំណត់ត្រាថ្មីមិនធ្លាប់មានជាប្រវត្តិសាស្ត្រ


Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោកបានហក់ឡើងថ្លៃរហូតដល់លើស៩ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់ស្ទើរមិនគួរឱ្យជឿកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយកត្តាចម្បងដែលធ្វើឱ្យ Bitcoin ហក់ឡើងថ្លៃខ្លាំងបែបនេះ គឺដោយសារបណ្ដាវិនិយោគិនមានសុទិដ្ឋិនិយមថា ការវិលត្រលប់មកកាន់តំណែងប្រធានាធិបតីជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងជួយជំរុញទីផ្សាររូបិយប័ណ្ណគ្រីបតូកាន់តែខ្លាំងដោយសារតែលោក ក៏ជាអ្នកគាំទ្រគ្រីបតូ។
Bitcoin ហក់ឡើងថ្លៃលើស៩ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់ ដែលជាកម្រិតកំណត់ត្រាថ្មីមិនធ្លាប់មានជាប្រវត្តិសាស្ត្រ
ដោយ
អំពី bitcoin

ចាប់តាំងពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា មក Bitcoin បានក្លាយជាចំណុចចាប់អារម្មណ៍បំផុតមួយសម្រាប់បណ្ដាវិនិយោគិនទូទាំងពិភពលោក ហើយកាលពីថ្ងៃពុធ ទី១៣ ខែវិច្ឆិកា Bitcoin បានហក់ឡើងថ្លៃឈានដល់កម្រិតកំណត់ត្រាថ្មីមិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់ជិត៩៣.៥០០ដុល្លារអាម៉េរិក។

ទោះបីជាវាបានធ្លាក់ថ្លៃបន្តិចវិញមកនៅ៨៨.១៨៥ដុល្លារអាម៉េរិក ក្នុងមួយកាក់យ៉ាងណាក្ដី ក៏ Bitcoin បានហក់ឡើងថ្លៃរហូតដល់ទៅ៣២% ចាប់តាំងពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំនេះ។

ទន្ទឹមនេះ រូបិយប័ណ្ណឌីជីថល ឬគ្រីបតូផ្សេងៗទៀតក៏បានហក់ឡើងថ្លៃផងដែរ ដោយក្នុងនោះគ្រីបតូ អ៊ីសឺ (Ether) បានហក់ឡើងថ្លៃ៣៧% ចាប់តាំងពីថ្ងៃបោះឆ្នោតមក ខណៈដែលគ្រីបតូ ដចខ័ញ (Dogecoin) ដែលគាំទ្រដោយលោក Elon Musk ជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោកដែលគាំទ្រលោក ដូណាល់ ត្រាំ ក៏បានហក់ឡើងរហូតដល់ទៅជាង១៥០%ផងដែរ៕




អត្ថបទបន្ទាប់


ម៉ាឡេស៊ី គ្រោងប្រែក្លាយគម្រោងទីក្រុងខ្មោច Forest City តម្លៃ១០០ពាន់លានដុល្លារអាម៉េរិក ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ

ម៉ាឡេស៊ី គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមមួយជាមួយប្រទេសសិង្ហបុរី ដែលមានទំហំធំជាងសិង្ហបុរី រហូតដល់ទៅ៤ដង ដើម្បីជំរុញការអភិវឌ្ឍ និងកំណ…

លុយបាតរបស់ថៃក្លាយជារូបិយប័ណ្ណងាយរងគ្រោះបំផុតនៅអាស៊ី ក្រោយលោក ដូណាល់ ត្រាំ វិលត្រលប់មកកាន់សេតវិមានជាថ្មី

ការវិលត្រឡប់មកកាន់សេតវិមានជាថ្មីរបស់លោក ដូណាល់ ត្រាំ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី៥ វិច្ឆិកា កំពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ