វិស័យទេសចរណ៍

តើមានកត្តាអ្វីខ្លះធ្វើឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់ លែងស្ថិតក្នុងក្រសែភ្នែករបស់ក្រុមមហាសេដ្ឋី?


និន្នាការនៃការប្តូរទីលំនៅរបស់ក្រុមកំពូលមហាសេដ្ឋីពិភពលោកកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ផ្អែកតាមរបាយការណ៍ស៊ើបអង្កេតថ្មីមួយពីក្រុមហ៊ុនពិគ្រោះយោបល់លំដាប់អន្តរជាតិ Henley & Partners មហាអំណាចសេដ្ឋកិច្ចចំណាស់ៗនៅអឺរ៉ុប រួមមាន អង់គ្លេស បារាំង និងអាល្លឺម៉ង់ កំពុងធ្លាក់កូដយ៉ាងខ្លាំង ខណៈដែនដីហូឡង់ និងព័រទុយហ្គាល់ ប្រែជាហក់ឡើងកូដស្រូបទាញក្រុមកំពូលអ្នកមានទាំងនោះទៅវិញ។
វិស័យទេសចរណ៍
ដោយ

ដោយឡែកបើតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News សម្រាប់គោលដៅសកលដែលឈរនៅកំពូលតារាងទាក់ទាញសេដ្ឋកិច្ចខ្លាំងបំផុត គឺអេមីរ៉ាតអារ៉ាប់រួម សិង្ហបុរី និងនូវែលហ្សេឡង់។

បើទោះបីជាទ្វីបអឺរ៉ុប នៅតែជាជម្រកប្រពៃណីរបស់ក្រុមអ្នកមានទ្រព្យស្តុកស្តម្ភក៏ដោយ ប៉ុន្តែបច្ចុប្បន្នលំហូរមហាសេដ្ឋីជាច្រើនកំពុងសម្រេចចិត្តប្តូរត្រីវិស័យសំដៅទៅរកតំបន់អាស៊ី និងអូសេ​អានីវិញ។ របត់នៃការផ្លាស់ប្តូរនេះ ក្រុមអ្នកមានកំពុងតែស្វែងរកផ្លូវចាកចេញពីមហាអំណាចចាស់ៗនៅអឺរ៉ុប ដូចជា អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដោយសារតែសម្ពាធពន្ធ និងការប្រែប្រួលគោលនយោបាយ។ ផ្ទុយទៅវិញប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជា កោះស៊ីប ហូឡង់ ព័រទុយហ្គាល់ អ៊ីតាលី ក្រិក និងស្វីសកំពុងក្លាយជាម៉ាញ៉េទិចស្រូបទាញមហាសេដ្ឋីយ៉ាងខ្លាំង។

ភាពទាក់ទាញទាំងនេះ កើតចេញពីយុទ្ធសាស្ត្រកែទម្រង់ផ្ទៃក្នុងដូចជាប្រទេសអ៊ីតាលី ដែលបានធ្វើកំណែទម្រង់គោលនយោបាយអនុគ្រោះពន្ធយ៉ាងធំធេង និងការរុញច្រានទីក្រុងមីឡានឱ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មី។ ចំណែកឯប្រទេសក្រិកបានកែប្រែកម្មវិធីវិនិយោគយកសញ្ជាតិឱ្យកាន់តែមានភាពទាក់ទាញ ខណៈប្រទេសស្វីសនៅតែរក្សាភាពខ្លាំងខាងប្រពៃណីតាមរយៈការធានាបាននូវស្ថិរភាពនយោបាយកម្រិតខ្ពស់ និងប្រព័ន្ធការពារសុវត្ថិភាពទ្រព្យសម្បត្តិដ៏រឹងមាំបំផុត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អូស្ត្រាលី និងកាណាដា ចាប់ដៃគ្នាសាងសង់ប្រព័ន្ធរ៉ាដា ដែលអាចឃ្លាំមើលគោលដៅរាប់ពាន់គីឡូម៉ែត្រ

ប្រទេសអូស្ត្រាលី និងកាណាដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ ដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់ប្រព័ន្ធរ…

តើនរណានឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មី បន្ទាប់ពីការចាកចេញរបស់លោក គែរ ស្តាមម័រ?

កៅអីនាយករដ្ឋមន្រ្តីអង់គ្លេសមិនដែលផ្តល់នូវភាពស្រណុកសុខស្រួល ឬភាពកក់ក្តៅយូរអង្វែងសោះឡើយសម្រាប់បុគ្គល ដែលឡើងមកក្តោបក្តាប់អំណាចដឹកនាំប្រទេសមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ