ក្រុមហ៊ុន Boeing

ក្រុមហ៊ុន Boeing យល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit Aero ក្នុងតម្លៃជាង៤ពាន់លានដុល្លារ


ក្រុមហ៊ុនផលិតយន្តហោះអាម៉េរិក Boeing កាលពីថ្ងៃអាទិត្យ បានយល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit AeroSystems ក្នុងតម្លៃជាង៤ពាន់លានដុល្លារ ដើម្បីបញ្ចប់ការចរចាគ្នាជាច្រើនខែមកហើយលើកិច្ចព្រមព្រៀងមួយដែលក្រុមហ៊ុនផលិតយន្តហោះអាម៉េរិកសង្ឃឹមថា នឹងជួយបន្ថយវិបត្តិសុវត្ថិភាពរបស់ខ្លួន ដែលកំពុងតែកើនឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Boeing
ដោយ

ប្រភពពីមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុន Boeing នឹងចំណាយប្រាក់ជាង៣៧ដុល្លារក្នុងមួយហ៊ុនសម្រាប់ក្រុមហ៊ុន Spirit Aero ក្នុងកិច្ចព្រមព្រៀងភាគហ៊ុនទាំងអស់ ក្រោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Spirit បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ដោយបានព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួន។

ប្រភពមួយក្នុងចំណោមប្រភពទាំងពីរនេះបាននិយាយថា ក្រុមហ៊ុនផលិតយន្តហោះរបស់អាម៉េរិក បានយល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit ក្នុងតម្លៃប្រហែល៤,៧ពាន់លានដុល្លារអាម៉េរិក។

កិច្ចព្រមព្រៀងដែលទំនងជានឹងត្រូវប្រកាសជាផ្លូវការនៅព្រឹកថ្ងៃចន្ទ តាមពេលវេលានៅសហរដ្ឋអាម៉េរិកបានបង្ហាញពីការបែកបាក់របស់ក្រុមហ៊ុន Spirit យ៉ាងខ្លាំង ខណៈដែលទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ដែលមានមូលដ្ឋាននៅរដ្ឋកាន់សាស់ សហរដ្ឋអាម៉េរិកមួយនេះនឹងត្រូវធ្លាក់ទៅលើដៃរបស់ក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាម ចាត់វិធានការបង្ក្រាប និងចេញបម្រាមលើការជួលមនុស្សឱ្យជួយទិញមាសពីធនាគារនានា

អាជ្ញាធរវៀតណាម បានរកឃើញថា អាជីវកម្មមួយចំនួនបានជួលមនុស្សឱ្យជួយទិញមាសនៅតាមធនាគារនានា ដោយខុសច្បាប់ ហើយលក់ចេញវិញឱ្យទៅសាធារណជនក្នុងតម្លៃខ្…

ព្រលានយន្តហោះតារាសាគរ នឹងបើកការហោះហើរនៅខែសីហា ខាងមុខ ក្រោយពន្យារពេលជាច្រើនលើក

បន្ទាប់ពីបានពន្យារពេលដាក់ឱ្យដំណើរការអស់ជាច្រើនលើកច្រើនសារ នៅទីបំផុតអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងដាក់ឱ្យដំណើរការហោះហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ