ក្រុមហ៊ុនវៀតណាម VinFast សម្លឹងមើលការលក់រថយន្តអគ្គិសនីទៅកាន់ទីផ្សារអាមេរិក

ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាមចេញលក់រថយន្តអគ្គិសនីដំបូងគេនៅក្នុងស្រុក និងគ្រោងនាំចេញទៅអាមេរិក


ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សវៀតណាម VinFast កាលពីថ្ងៃសៅរ៍ ទី ១០ ខែ កញ្ញា បានចាប់ផ្តើចេញលក់រថយន្តអគ្គិសនី (SUV) ទាំងអស់របស់ខ្លួនដែលមានចំនួន ១០០ គ្រឿងដំបូង ទៅដល់អតិថិជនក្នុងស្រុក ហើយក៏នឹងត្រៀមចែកចាយទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅខែធ្នូខាងមុខនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាមចេញលក់រថយន្តអគ្គិសនីដំបូងគេនៅក្នុងស្រុក និងគ្រោងនាំចេញទៅអាមេរិក

ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនក្មេងខ្ចីមួយបានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០១៩ កំពុងតែមានមហិច្ឆតាត្រៀមពង្រីកខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាកន្លែងដែលក្រុមហ៊ុនវៀតណាមនេះសង្ឃឹមថា អាចនឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀតនៅក្នុងប្រទេសសេរីមួយនេះ ជាមួយនឹងរថយន្តអគ្គិសនីប្រចាំត្រកូលរបស់ខ្លួនគឺ VF8 និង VF9 ដែលមានតម្លៃសមស្របផងនោះ។

នាយកប្រតិបត្តិក្រុមហ៊ុនយក្ស VinFast លោកស្រី ឡេធីធូធី (Le Thi Thu Thuy) បានប្រាប់ទីភ្នាក់ងាររ៉យទ័រក្នុងពិធីពិពណ៍ក្នុងខេត្តហៃផុង (Haiphong) ថា «កញ្ចប់ទីមួយនៃរថយន្តអគ្គិសនីស៊េរី VF8 ចំនួន៥ពាន់គ្រឿង នឹងត្រូវចេញលក់ទៅទីផ្សារសហរដ្ឋអាមេរិក និងអាមេរិកខាងជើង ដោយផលិតកម្មដ៏ធំនេះនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយតែម្តង»។

លោកស្រី ឡេធីធូធី បាននិយាយថា ក្រុមហ៊ុន VinFast ដែលជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន Vingroup នោះ នឹងចាប់ផ្តើមដឹកជញ្ជូនរថយន្តសម្រាប់លក់នៅក្រៅប្រទេសក្នុងខែវិច្ឆិកា ហើយអតិថិជននឹងអាចធ្វើការបញ្ជាទិញនៅខែធ្នូផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុនVinFast បានគូសបញ្ជាក់ថា ការចុះបញ្ជីកក់ទុករថយន្ដមានជិត ៦ម៉ឺន៥ពាន់គ្រឿងនៅទូទាំងពិភពលោក ហើយក្រុមហ៊ុនរំពឹងថា ការលក់រថយន្តអគ្គិសនីនឹងអាចហក់ឡើងដល់៧៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ គិតត្រឹមឆ្នាំ២០២៦ ជាមួយស៊េរីប្រចាំត្រកូល VF8 និង VF9 របស់ខ្លួន។

កាលក្នុងខែមីនា ក្រុមហ៊ុន VinFast បាននិយាយថា ខ្លួនក៏នឹងគ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina ជាមួយនឹងសមត្ថភាពផលិតបាន១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំផងដែរ ដែលគម្រោងនេះបានទាក់ទាញធនាគារក្នុងស្រុកវៀតណាមនៅក្នុងខែកក្កដាកន្លងទៅ ក្នុងការប្រមូលមូលនិធិយ៉ាងហោចណាស់៤ពាន់លានដុល្លារ សម្រាប់ការសាងសង់។

គួរជម្រាបថា រថយន្តអគ្គិសនីស៊េរី VF8 និង VF9 នឹងមានតម្លៃពី ៤២ ២០០ដុល្លារ ទៅ ៥៧ ៥០០ ដុល្លារ សម្រាប់អតិថិជនសហរដ្ឋអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដើមសម្រាប់ជួលអាគុយអគ្គិសនីឡើយ តែចាប់ពីខែកញ្ញានេះទៅ ក្រុមហ៊ុនក៏នឹងផ្តល់ជូនអតិថិជននូវជម្រើសដែលរួមបញ្ចូលទាំងតម្លៃអាគុយផងដែរ៕




អត្ថបទបន្ទាប់


ខ្សែចង្វាក់ផ្គត់ផ្គង់សកលហាក់ធូរស្រាលឡើងវិញ ក្រោយការកកស្ទះកប៉ាល់ត្រូវបានដោះស្រាយ ខណៈតម្លៃក៏ធ្លាក់ចុះ

ព័ត៌មាន
ចរាចរណ៍កុងតឺន័រដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដែលបានជួបការកកស្ទះយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ កំពុងស្គាល់ពីភាពធូរស្រាលបណ្…

ប្រមុខUN ចុះទស្សនកិច្ចនៅតំបន់មួយចំនួននៃប្រទេសប៉ាគីស្ថាន ដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់

ព័ត៌មាន
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក លោក Antonio Guterres កាលពីថ្ងៃសៅរ៍ ទី ១០ ខែកញ្ញា បានទៅទស្សនាតំបន់ជាច្រើននៃប្រទេសប៉ាគីស្ថានដែលត្រូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ