
តាមរយៈការមើលឃើញ និងការយកចិត្តទុកដាក់ពីសំណាក់លោកឧកញ៉ា ទៅកាន់ក្មេងៗកុមារកំព្រា និង ចង់ឆ្លៀតឱកាសសាកសួរសុខទុក្ខ ក្មេងៗផងនោះ លោកឧកញ៉ា ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនមួយចំនួនចែកជូនប្អូនៗ និង បង្កើតកម្មវិធីពិនិត្យ ព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ក្នុងថ្ងៃនោះផងដែរ ។ សកម្មភាពទាំងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តប្អូនៗ ក្នុងការមើលថែរទាំសុខភាពរបស់ខ្លួន ក៏ដូចជាការផ្តល់ជាកម្លាំងចិត្ត ក្នុងការសិក្សារៀនសូត ដើម្បីអនាគត និងក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ អោយដូចទៅនឹងក្មេងៗដទៃទៀត ដើម្បីសង្គមជាតិរបស់យើងទាំងមូល ។


បុរី មេគង្គ លែន ក្រោមការដឹកនាំរបស់លោកឧកញ៉ា តែងតែប្រកាន់ខ្ជាប់កាតព្វកិច្ចសង្គម លើគ្រប់រូបភាព ដោយកន្លងមកនេះ លោកមានវត្តមានក្នុងកិច្ចការងារសប្បុរសធម៌ជាច្រើនរួចមកហើយទាំងការចូលរួមដោយផ្ទាល់ និង ការបរិច្ចាគទៅកាន់អង្គការដែលត្រូវការជំនួយជាចាំបាច់ ។ តាមរយៈការចូលរួមសកម្មភាពសង្គមជាបន្តបន្ទាប់ អាចសបញ្ជាក់ឲ្យឃើញនូវស្មារតីនៃការចូលរួមចំណែក និង សម្រាលបន្ទុករាជរដ្ឋាភិបាលកម្ពុជា ។
គួររំលឹកផងដែរថា បុរី មេគង្គ លែន គឺជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយនៅកម្ពុជា គួរជាទីទុកចិត្តបំផុត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ទាំងគុណភាពនៃសំណង់ ម៉ូតផ្ទះស្អាតដាច់គេ នៅគ្រប់ប្រភេទគម្រោង ទាំងអស់របស់បុរី ផងដែរ ។

