សម្តេច ហ៊ុន សែន សម្រេចលាលែងពីតំណែងនាយករដ្ឋមន្ត្រី

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីឡើយ ដោយឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ឡើងជំនួស


សម្តេចតេជោ ហ៊ុន សែន តាមរយៈសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសសម្រេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ទៀតនោះទេ ដោយតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសច្បងរបស់សម្តេច ដឹកនាំតំណែងកំពូលមួយនេះវិញ។ សម្តេចតេជោអះអាងថា បន្ទាប់ពីសម្តេចលែងធ្វើជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តជីវិតនយោបាយជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាជំនួសម្តេច សាយ ឈុំ ដែលសុំចូលនិវត្តន៍។
សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីឡើយ ដោយឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ឡើងជំនួស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាំផ្ទះបានប្រកាសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ថា សម្តេចនឹងមិនធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតនោះទេ នៅអាណត្តិទី៧នេះ ដោយបើកផ្លូវឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច ជាបន្ដតំណែងកំពូលមួយនេះ។ បើតាមការអះអាង​របស់សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម ហ៊ុន ម៉ាណែត នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី​សម្រាប់រាជរដ្ឋាភិបាលថ្មីនៅថ្ងៃទី៧ ខែសីហា ពីរថ្ងៃបន្ទាប់នៃការប្រកាសលទ្ធផលឆ្នោតផ្លូវការ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៥ សីហា ហើយឯកឧត្តមនឹងស្បថចូលកាន់តំណែង​ជានាយករដ្ឋមន្ត្រី​នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ។

សម្តេចតេជោបានចាត់ទុកការមិនបន្តធ្វើជានាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំធេងជាថ្មីម្តងសម្រាប់សម្តេច បន្ទាប់ពីសម្តេចបានលះបង់យកជីវិតធ្វើជាដើមទុនក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងនាំសុខសន្តិភាព​ជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលពីរបបខ្មៅងងឹត ប៉ុល ពត។ សម្រាប់សម្តេចប្រកាសយ៉ាងកត់ក្រហល់នេះ គឺដោយសារលក្ខខណ្ឌតម្រូវឲ្យកម្ពុជា​ត្រូវរៀបចំរាជរដ្ឋាភិបាលថ្មី​តាំងពីដើមអាណត្តិតទៅ ដើម្បីធានាភាពរលូននៃដំណើរការរបស់​រាជរដ្ឋាភិបាលថ្មី ព្រោះសម្តេចជឿជាក់ថា ប្រសិនបើសម្តេចបន្តកាន់តំណែងពី១ទៅ២ឆ្នាំទៀត រួចហើយទើបប្រកាសលាលែង វាអាចធ្វើឲ្យសភាពការណ៍អស្ថិរភាពក្នុងរយៈពេលណាមួយ។

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ការតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្ត្រី​នៅអាណត្តិទី៧ មិនមែនជាផ្ទេរតំណែងដោយគ្មាន​ការឆ្លងកាត់ការបោះឆ្នោតពី​សមាជិកសមាជិការរបស់គណបក្សប្រជាជន និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ពីប្រជាពលរដ្ឋនោះដែរ។ លើសពីនេះការប្រកាសសមាសភាពនាយករដ្ឋមន្ត្រីបន្តវេនថ្មីនៅពេលនេះ ក៏ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ និងការវិភាគវាយប្រហារសំណាក់អ្នកមាននិន្នាការ​នយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលផងដែរ។

បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីលាលែងពីតំណែងនាយករដ្ឋមន្ត្រី សម្តេចនឹងបន្តជីវិតនយោបាយរបស់សម្តេចជាមួយតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាសមាជិករដ្ឋសភា ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ដែលមានវ័យកាន់តែចាស់ចង់ឈប់សម្រាក។ តាមរយៈតួនាទីទាំងនេះ សបញ្ជាក់ឲ្យឃើញថា សម្តេចតេជោ នឹងឈរនៅពីក្រោយខ្នងរបស់រាជរដ្ឋាភិបាលថ្មី ដើម្បីកាច់ចង្កូតនាវាក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ទោះយ៉ាងណាសម្តេចអះអាងថា សម្តេចនឹងមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់​រាជរដ្ឋាភិបាលថ្មី​ក្នុងអាណត្តិទី៧នោះទេ៕




អត្ថបទបន្ទាប់


អគ្គនាយក នៃ បុរី មេគង្គ លែន បរិច្ចាគថវិកា ជូនដល់អង្គការហូប កម្ពុជា ក្នុងការពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ ជូនដល់មជ្ឈមណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា

ព័ត៌មាន
បុរី មេគង្គ លែន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានចូលរួមឧបត្ថម្ភថវិកាតាមរយៈអង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រម…

ពលរដ្ឋមួយចំនួនស្នើឲ្យមានការបញ្ចុះតម្លៃ សម្រាប់ការបញ្ចូលល ថាមពលយានយន្ដអគ្គិសនី នៅតាមស្ថានីយ

ព័ត៌មាន
ក្រោយពីមានការជូនដំណឹងបញ្ជាក់នៃការបញ្ចូលលថាមពលយានយន្ដអគ្គិសនី ដោយកំណត់តម្លៃ ១.៦០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយក្រសួងសាធារណការរួចមក ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ