អត្ថបទក្រុមហ៊ុន

បុរី មេគង្គ លែន បានផ្តល់ជូនប្រាក់ឧបត្ថមនិងសម្ភារៈបរិក្ខារមួយចំនួននៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង


បុរី មេគង្គ លែន បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ប្រគេន/ជូន ដល់ព្រះសង្ឃ លោកតាអាចារ្យ យាយជី និងកូនសិស្សលោក ចំនួន ៤០០ អង្គ/នាក់ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ដោយមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់បុរី មេគង្គ លែនផងដែរ។នាព្រឹក ថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
បុរី មេគង្គ លែន បានផ្តល់ជូនប្រាក់ឧបត្ថមនិងសម្ភារៈបរិក្ខារមួយចំនួននៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង

គួបញ្ចាក់ផងដែរថាបុរី មេគង្គ លែន គឺជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយនៅកម្ពុជា គួរជាទីទុកចិត្តបំផុត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ទាំងគុណភាពនៃសំណង់ ម៉ូតផ្ទះស្អាតដាច់គេ នៅគ្រប់ប្រភេទគម្រោង ទាំងអស់របស់បុរី ផងដែរ ។

បុរី មេគង្គ លែន មិនត្រឹមតែបានចូលរួមក្នុងការអភិវឌ្ឍន៍ផ្នែកអចនលទ្រព្យអោយកាន់តែរីកចម្រើនប៉ុណ្ណោះទេ ក្នុងនោះយើងបានសង្កេតឃើញថាបុរីបានផ្តល់ការងារជាច្រើនកន្លែង ដល់បុគ្គលិក កម្មករ និយោជិក ស្របពេលដែលបុរី មានការលូតលាស់និង ឈានទៅមុខយ៉ាងឆាប់រហ័ស ផងដែលនោះធ្វើអោយបុរី តែងតែជួយគិតគូ និងយកចិត្តទុកដាក់ខ្ពស់ដល់សង្គមជាតិក្នុងការងារមនុស្សធម៌ ចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល តាមរូបភាពផ្សេងៗ ដូចជា ការរក្សាបុគ្គលិក ក្នុងអំឡុងពេលកូវីដ ការផ្តល់ជំនួយប្រាក់ឧបត្ថមសប្បុរសធម៌ ទៅតាមកម្មវិធីផ្សេងៗ ជាក់ស្តែងដូចជា ការផ្តល់ជំនួយសម្រាប់ កម្មវីធីនៅក្នុងថ្ងៃនេះជាដើម ល។ល។




អត្ថបទបន្ទាប់


ទិញខុនដូគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ នឹងមានឱកាសទទួលបានប្រូម៉ូសិនពិសេស

ព័ត៌មាន
ដើម្បីចូលរួមអបអរដល់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ គម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ មានប្រូម៉ូសិនពិសេសៗ សម្រាប់អតិថិជនដែលជាវខុ…

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទទួលបានការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ

ព័ត៌មាន
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាស្ថាប័នអប់រំឯកជនឈានមុខមួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ