អត្ថបទក្រុមហ៊ុន

ឱកាសអាហារូបករណ៍រហូតដល់ ៥ឆ្នាំ ពីបុរី មេគង្គ លែន !


កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បុរី មេគង្គ លែន បានរៀបចំក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស ដែលប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៦កន្លែង គឺ នៅសាកលវិទ្យាល័យ ន័រតុន ជំនាញ សំណង់ស៊ីវិល ចំនួន៣កន្លែង និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញ ស្ថាបត្យកម្ម ចំនួន ៣កន្លែង ដោយទទួលបានអាហារូបករណ៍ ៥០% ៧៥% និង ១០០% រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។
ឱកាសអាហារូបករណ៍រហូតដល់ ៥ឆ្នាំ ពីបុរី មេគង្គ លែន !
ដោយ

ការផ្តល់អាហារូបករណ៍មេគង្គ លែន សម្រាប់ ក្មួយៗដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអប់រំ និងជាការលើកទឹកចិត្តដល់ក្មួយៗដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អមួយសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម។

គួរបញ្ជាក់ផងដែរថាបុរី មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយនៅកម្ពុជា គួរជាទីទុកចិត្តបំផុត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ទាំងគុណភាពនៃសំណង់ម៉ូតផ្ទះស្អាតដាច់គេនៅគ្រប់ប្រភេទគម្រោង ទាំងអស់របស់បុរី ផងដែរ ។

បុរី មេគង្គ លែន មិនត្រឹមតែបានចូលរួមក្នុងការអភិវឌ្ឍន៍ផ្នែកអចនលទ្រព្យអោយកាន់តែរីកចម្រើនប៉ុណ្ណោះទេ ក្នុងនោះយើងបានសង្កេតឃើញថាបុរីបានផ្តល់ការងារជាច្រើនកន្លែង ដល់បុគ្គលិក កម្មករ និយោជិក ស្របពេលដែលបុរី មានការលូតលាស់និង ឈានទៅមុខយ៉ាងឆាប់រហ័ស ផងដែលនោះធ្វើអោយបុរី តែងតែជួយគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់សង្គមជាតិក្នុងការងារមនុស្សធម៌ ចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល តាមរូបភាពផ្សេងៗ ដូចជាការរក្សាបុគ្គលិក ក្នុងអំឡុងពេលកូវីដ ការផ្តល់ជំនួយប្រាក់ឧបត្ថម្ភសប្បុរសធម៌ ទៅតាមកម្មវិធីផ្សេងៗ ជាក់ស្តែងដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សជាដើម ល។ល។

☎️ 011 999 279

🎯 ទីតាំង : https://maps.app.goo.gl/1ZKoqtscieveohFE9

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដ ចូលរួមលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពមាត់ធ្មេញសម្រាប់កុមារ

ព័ត៌មាន
ធនាគារប្រ៊ីដ និងសមាគមនិសិ្សតទន្តសាស្រ្តកម្ពុជាអាស៊ីប៉ាស៊ីហ្វិក (APDSA) បានសហការគ្នា ចូលរួមលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃការថែទាំ…

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាអាចនៅតែបន្តជួបបញ្ហាប្រឈម ខណៈអ្នកជំនាញរំពឹងល្អប្រសើរនៅឆ្នាំក្រោយ

ព័ត៌មាន
វិបត្តិសកលនានា ពិសេសបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សានៅតែជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ពិភពលោក រួមទាំងកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ