អត្ថបទក្រុមហ៊ុន

គម្រោងអភិវឌ្ឍដ៏ធំសម្បើមរបស់បុរី ប៉េង ហួត អេកូ ខូលិកសិន នឹងក្លាយជាតំបន់អភិវឌ្ឈនថ្មី សម្រាប់ការរស់នៅបែបធម្មជាតិ


បច្ចុប្បន្ននេះ តំបន់ជុំវិញរាជធានីភ្នំពេញ ការអភិវឌ្ឍគម្រោងអចលនទ្រព្យ នៅតែបន្តសកម្មភាពយ៉ាងសកម្ម បន្ទាប់ពីការបិទខ្ទប់ដោយសារបញ្ហាខូវីត ១៩ ត្រូវបានបញ្ចប់។ ងាកមកមើលខណ្ឌច្បារអំពៅ ដែលជាផ្នែកមួយនៃរាជធានីភ្នំពេញ គម្រោងអភិវឌ្ឍអចលនទ្រព្យ ក៏មានសន្ទុះខ្លាំងក្លា គួរអោយកត់សម្គាល់ ដែលជាបណ្តុំនៃគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនអភិវឌ្ឍល្បីៗជាច្រើន ដែលធ្វើអោយលំនៅដ្ឋាន និងដីធ្លីក្នុងតំបន់នេះ កើនឡើងតម្លៃទិញលក់បន្ថែមទៀត។
គម្រោងអភិវឌ្ឍដ៏ធំសម្បើមរបស់បុរី ប៉េង ហួត អេកូ ខូលិកសិន នឹងក្លាយជាតំបន់អភិវឌ្ឈនថ្មី សម្រាប់ការរស់នៅបែបធម្មជាតិ
ដោយ

ទោះជាយ៉ាងណាក៏ដោយ ការសាងសង់លំនៅដ្ឋាន របស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យទាំងនោះ ភាគច្រើនមិនបានគិតគូរ បន្ថែមទៅលើភាពបៃតងនៃបរិយាកាសបែបធម្មជាតិ ដែលជាផ្នែកមួយសំខាន់សម្រាប់ការរស់នៅនោះទេ។ ដោយសារតែការរស់នៅជាមួយបរិយាកាសធម្មជាតិខៀវស្រងាត់ និងស្រស់បំព្រង ភាគច្រើនយើងតែងតែគិតដល់ ការរស់នៅស្រុកស្រែចំការ ឬឆ្ងាយពីទីក្រុង​ដ៏មមាញឹកប៉ុណ្ណោះ។ ប៉ុន្តែសាកស្រមៃមើលថា ប្រសិនបើសហគមន៍ទំនើបបែបធម្មជាតិ មាននៅក្នុងទីក្រុង ជាមួយនឹងតម្លៃសមរម្យ តើវានឹងល្អសម្រាប់ការរស់នៅដល់កំរិតណា?

ដោយគិតគូរ និងយល់ពីសារសំខាន់ នៃការផ្សារភ្ជាប់ធម្មជាតិ ជាមួយនឹងការរស់នៅ បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដែលមានបទពិសោធន៍ជាង១៥ ឆ្នាំ កន្លងមកនេះ បានអភិវឌ្ឍគម្រោងអេកូ ធម្មជាតិ ដ៏ធំសម្បើមមួយដែលមានឈ្មោះថា ហ្គ្រេនស្តាផ្លាទីនីម អេកូខូលិកសិន ដែលជាបណ្តុំគម្រោងលំនៅដ្ឋាន រហូតដល់7 គម្រោង។ គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ដ៏គួរឲ្យទាក់ទាញនេះ ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ស្អាតប្លែក អមជាមួយធម្មជាតិពិត នៃការអភិវឌ្ឍ ប្លង់មេ អេកូ ខូឡិកសិន  ដែលត្រូវបានសិក្សានិងរចនាយ៉ាងយកចិត្តទុកដាក់ ដោយក្រុមការងារ បុរី ប៉េង ហួត ជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ  ដ៏ល្បីឈ្មោះមួយដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីសន្លាង ជាមួយនិរន្តរភាពក្នុងការរស់នៅ ។​ លក្ខណៈពិសេសរបស់គម្រោងធំនេះ   គឺការផ្តោតសំខាន់ទៅលើ ភាពទំនើបស៊ីវិល័យ ប្រណិតភាព ឧត្តមភាព ឯកជនភាព  សុវត្ថិភាព  ផាសុកភាព  សុខុមាលភាព  និងសុភមង្គលគ្រួសារ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ ដែលមានដូចជា៖

១.  មហាវិថីអេកូខូឡិកសិន  ​ដែលជាមហាវិថីសាធារណៈនៅក្រៅគម្រោង ប្រវែងជាង2គីឡូម៉ែត្រ ដ៏ស្រស់ស្អាតជាងគេ  អមដោយសួនច្បារ ផ្លូវដើរ ផ្លូវជិះកង់ ហាងកាហ្វេ និង ភោជនីយដ្ឋានដ៏ប្រណីតសម្បូរបែបជាច្រើន។
២. ផ្លូវជិះកង់ និងផ្លូវរត់ប្រណាំងក្រោមដី ប្រវែងជិត2,5គីឡូម៉ែត្រ ដែលមានតែមួយគត់ក្នុងប្រទេសកម្ពុជា។
៣.  ក្លឹបហាត់ប្រាណទំនើបលំដាប់VIP   កំពស់3ជាន់ដែលមាន Skybar  និងមុខងារសម្បូរបែបច្រើនយ៉ាង   ពិសេសជាងគេក្នុងប្រទេសកម្ពុជា។
៤. សួនដ៏ស្រស់ស្អាតសម្បូរបែបជាច្រើន  តាមគម្រោងនីមួយៗ អមដោយដើមឈើធំៗ  សំរាប់លំហែកាយ  និងហាត់កីឡាប្រកបដោយផាសុកភាព។ 

ក្រៅពីនេះ គម្រោងអភិវឌ្ឍនេះ ក៏ជាបណ្តុំលំនៅឋាន បែបអាជីវកម្មចម្រុះ​មួយ ដ៏មានសក្តានុពលសម្រាប់ការប្រកបអាជីវកម្ម និងជាទីតាំងពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត។ លើពីនេះទៅទៀតក៏ជាតំបន់ស្នូលក្នុង ការផ្តត់ផ្គង់តម្រូវការសម្រាប់អ្នករស់នៅ រាប់ម៉ឺនគ្រួសារនៅក្នុងគម្រោង អេកូ ខូឡិកសិន   និងគំរោងហ្គ្រេនស្តា ផ្លាទីនីមទាំងមូលផងដែរ”។

សូមបញ្ជាក់ផងដែរថាគម្រោងដ៏ធំ ហ្គ្រេនស្តាផ្លាទីនីម អេកូ ខូលិកសិន នឹងប្រែក្លាយតំបន់បឹងស្នោនេះ ឱ្យទៅជាទីក្រុងរណប ដ៏សម្បូរបែបមួយ សម្រាប់ការកម្សាន្ត និងស្នាក់នៅ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ព្រមទាំងបានបែបចែកជាតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្មផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុទ្ធនាការ #CreateKindess #ធ្វើអំពើល្អ លើ TikTok

ព័ត៌មាន
កម្មវិធីTikTok ដែលជាកម្មវិធីបង្កើតវីដេអូខ្លីៗជាមួយនិងបេសកកម្ម ដើម្បីជម្រុញគំនិតច្នៃប្រឌិតនិងនាំយកភាពរីករាយ នៅថ្ងៃនេះបានដាក់ដំណើរការយុទ្…

បុរសខ្លាំងរដ្ឋចិន ប្តេជ្ញាកម្ចាត់បរទេសណាដែលព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន

ព័ត៌មាន
នៅក្នុងព្រឹត្តិការណ៍បក្សកុម្មុយនីស្តចិន បុរសខ្លាំងរបស់ចិនប្តេជ្ញាកម្ចាត់បរទេសណាដែលព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រធានាធិបតីចិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ