អត្ថបទក្រុមហ៊ុន

ធនាគារអេស៊ីលីដា និង Western Union ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល


ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត បានប្រកាសជាសាធារណៈនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ អំពីកិច្ចសហការគ្នាជាមួយនឹងក្រុមហ៊ុន វ៉េសស្ទឺន យូញៀន (WU) ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសលំដាប់ពិភពលោក ដើម្បីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈអេស៊ីលីដាម៉ូបាល ទៅកាន់បណ្តាញប្រតិបត្តិការជាង២០០ប្រទេសនៅទូទាំងសកលលោក។
ធនាគារអេស៊ីលីដា និង Western Union ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល
ដោយ

ឥឡូវ​នេះ អតិថិជនដែល​ប្រើ​ប្រាស់​អេស៊ីលីដាម៉ូបាល ​​អាច​ធ្វើប្រតិបត្តិការផ្ទេរ​ប្រាក់ដល់ក្រុម​គ្រួសារនៅ​ក្រៅ​​ប្រទេស​បាន​គ្រប់​ពេលវេលា ដោយពួកគាត់​អាច​ធ្វើការផ្ទេរ និងទទួលប្រាក់ពីប្រទេសផ្សេងៗជាង ២០០ ប្រទេសនៅទូទាំងសកលលោក។

អតិថិជនដែលប្រើប្រាស់​អេស៊ីលីដាម៉ូបាល អាចទទួលប្រាក់ចូលទៅក្នុងគណនីធនាគារ អេស៊ីលីដា ឬ គណនី​វ៉លឡេតរបស់ពួកគេ ដោយគ្រាន់តែបញ្ចូលលេខសម្ងាត់ផ្ទេរប្រាក់ ​(Money Transfer Control Number “MTCN”) ទៅក្នុងអេស៊ីលីដាម៉ូបាល។ ម្យ៉ាងវិញទៀត អតិថិជនក៏អាចទទួលសាច់ប្រាក់ដែលផ្ទេរជូនពួកគាត់នៅទីតាំងធនាគារ អេស៊ីលីដា ដែលនៅជិតបំផុត។

ធនាគារអេស៊ីលីដា និង Western Union ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុន វ៉េសស្ទឺន យូញៀនផ្តល់នូវមធ្យោបាយយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ប្រកបដោយទំនុកចិត្តក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ អេស៊ីលីដាម៉ូបាល បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ តាមរយៈការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ អតិថិជនអាចផ្ទេរប្រាក់ឆ្លងប្រទេស ហើយអ្នកទទួលប្រាក់អាចដកសាច់ប្រាក់នៅទីតាំងដែលបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន នៅទូទាំងសកលលោក។ អតិថិជនដែលប្រើប្រាស់​ អេស៊ីលីដាម៉ូបាល មានជម្រើសច្រើនក្នុងការផ្ទេរប្រាក់ រួមមានការផ្ទេរប្រាក់ទៅក្នុងគណនីធនាគារ និងគណនី​វ៉លឡេត​ ​អេស៊ី​លីដា”។

បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា “កិច្ចសហប្រតិបត្តិការនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភា្ជប់អតិថិជនទៅនឹងឱកាស ដើម្បីផ្តល់នូវដំណោះស្រាយក្នុងការចាត់ចែងសាច់ប្រាក់របស់ពួកគាត់តាមមធ្យោ​បា​យដែលអតិថិជនមានតម្រូវការប្រើប្រាស់សាច់ប្រាក់”។

លោក Jeffrey Navarro ប្រធានប្រចាំប្រទេសហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេ និងឥណ្ឌូចិន​ របស់ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានមានប្រសាសន៍ថា “ស្ថាប័នយើងរីករាយក្នុងការបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន តាមរយៈ អេស៊ីលីដាម៉ូបាល ដោយផ្តល់ជូននូវដំណោះស្រាយបែបឌីជីថលជូនដល់អតិថិជន និងសាធារណជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយខ្លួនឯងបាន។ ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនជាង ២០០ ប្រទេសនៅទូទាំងសកលលោក ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបន្តបង្កើនសមត្ថភាព ឌីជីថលរបស់យើង ដើម្បីទទួលបានអតិថិជនកាន់តែច្រើន និងធ្វើឲ្យពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយសេដ្ឋកិច្ចឌីជីថលបានយ៉ាងទូលំទូលាយ”៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសភាគច្រើនក្នុងតំបន់អាស៊ានបានបើកទ្វារប្រទេសឡើងវិញ និងរំពឹងចំណូលពីភ្ញៀវទេសចរទ្រទ្រង់សេដ្ឋកិច្ច

ព័ត៌មាន
គិតមកទល់ពេលនេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ស្ទើរតែទាំងអស់ហើយ ដែលបានបើកទ្វារប្រទេសឡើងវិញ ទទួលភ្ញៀវទេសចរអន្តរជាតិ ខណៈដែលវិស័យនេះ ក៏ស្ថ…

តៃវ៉ាន់បញ្ជូនយន្តហោះ ឲ្យហោះដេញព្រមានយន្តហោះចិន២៩គ្រឿង ចេញពីដែនអាកាសរបស់ខ្លួនសាជាថ្មី

ព័ត៌មាន
មិនទាន់បានមួយខែស្រួលបួលផង កោះតៃវ៉ាន់កាលពីថ្ងៃអង្គារនេះ បានបញ្ជាឲ្យយន្តហោះចម្បាំងរបស់ខ្លួន ហោះដេញស្ទាក់ដើម្បីព្រមានដល់យន្តហោះចម្បាំងចិនចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ