អត្ថបទក្រុមហ៊ុន

មហោស្រពសិល្បៈអន្ដរជាតិអង្គរនឹងក្លាយជាព្រឹត្ដិការណ៍កម្រិតពិភពលោកនៅឆ្នាំ២០២២ ខាងមុខ


មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) នឹងក្លាយជាព្រឹត្ដិការណ៍ស្ដង់ដារអន្ដរជាតិក្នុងកម្រិតពិភពលោកសម្រាប់ឆ្នាំ២០២២ ខាងមុខ ដើម្បីអបអរការប្រារព្ធបិទការ «គ្រងតំណែង» ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២២ របស់ក្រុងសៀមរាប។
មហោស្រពសិល្បៈអន្ដរជាតិអង្គរនឹងក្លាយជាព្រឹត្ដិការណ៍កម្រិតពិភពលោកនៅឆ្នាំ២០២២ ខាងមុខ
ដោយ

លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈ​នៃមហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) កំពុងតែ​រៀបចំកម្មវិធីមួយ​ដោយ​រួម​បញ្ចូល​ការ​សម្ដែង​ ​ Mozart at Angkor នៅ​ក្នុង​គម្រោង​ល្ខោន​អូប៉េរ៉ា​អង្គរ ដែល​នឹងបង្ហាញ​វត្ដមាន​រួម​គ្នា​រវាង​សិល្បករ​អន្ដរជាតិ​ ក៏ដូចជា​សិល្បករ​ជាតិ​នៅ​លើ​បរិវេណ​ឧទ្យាន​បុរាណវត្ថុ​វិទ្យា​អង្គរ​ដ៏វិសេស និង​អស្ចារ្យ​។

ព្រឹត្ដិការណ៍ ដែល​ត្រូវបាន​ចុះ​ផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​អន្ដរជាតិ​នានា ដូចជា ទស្សនាវដ្ដី​តន្ដ្រី​ BBC Music Magazine ទទួល​បាន​ការ​សព្វព្រះរាជ​ហារទ័យគាំទ្រ​​ពី​ព្រះករុណាជា​អម្ចាស់​​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះបាទ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបា​ល​កម្ពុជា​រួចហើយ​។

ព្រឹត្ដិការណ៍​ក្នុង​ឱកាស​ចុង​​ឆ្នាំ​នេះ​ត្រូវបាន​​លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈ នៃមហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) និង​ក្រុមការងារ​របស់​លោក បាន​ត្រៀម​​រួច​រាល់​ជាស្រេច​។

លោក Aaron Carpene បាន​មាន​ប្រសាសន៍ថា៖

«​ថ្វីដ្បិតតែ​យើង​ប្រឈមនឹង​​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​រៀបចំ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​នា​ឆ្នាំ​នេះ​យ៉ាង​ណា​ក៏ដោយ​ ក៏​យើង​​នៅតែ​បង្កើត​កម្មវិធី​សម្ដែង​នានា​ប្រកប​ដោយ​​ជោគជ័យ​ ដែល​បាន​បង្ហាញ​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ដ៏​សម្បូរ​បែប​។ យើង​មានភ័ព្វ​សំណាង​​ដែលទទួលបាន​ការ​ណែនាំ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា។ យើង​មាន​ទំនុកចិត្ត​ថា ដោយ​មាន​ជំនួយ​ពីក្រសួង កម្មវិធី​​នៅឆ្នាំក្រោយ​នឹង​​​ធំជាង​នេះ ហើយ​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ​ខ្លាំង»។

មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​​មហោស្រព​នេះ​ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃទី ១០​ ដល់​ថ្ងៃទី ១២ ខែ​ធ្នូ ក្នុងខេត្ត​​សៀមរាប​។ កម្មវិធី​ពិសេស​ៗ​ក្នុងព្រឹត្តិការណ៍​​នេះ​រួមមាន​ការ​សម្តែងសិល្បៈ ដោយ​មាន​ការ​​ចូលរួម​ពី​សិល្បៈករ សិល្បៈការនី​ជាច្រើន ​រួមទាំង​តន្ត្រីករ អ្នក​គូ​រគំនូរ អ្នក​និពន្ធ និង​អ្នករបាំ​​ជា​ដើម​។ ព្រឹត្ដិការណ៍​ដ៏​លេចធ្លោរ​បំផុត​​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ផ្សេងៗ​ គឺ​ការ​​បង្ហើ​រ​ខ្លែង​ប្រពៃណី​កម្ពុជាដែលហៅថា ខ្លែងឯក​ខ្មែរ ដែលបាន​​​ចាប់​យក​​​ចំណាប់​អារម្មណ៍​របស់​​អន្ដរជាតិ​។

អ្នក​រៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិអង្គរ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​មហោ​ស្រព​សិល្បៈ​នេះ​ ក្រោម​ការ​សហការ​ជា​មួយ​​ក្រសួង​វប្បធម៌ និង​​វិចិត្រសិល្បៈនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្ត​សៀមរាប​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាំងនៅ​​ថ្នាក់​ជាតិ និង​អន្ដរជាតិ​។

អ្នក​ឧបត្ថម្ភ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​​ឆ្នាំ​២០២១​ ​នេះ រួមមាន ​ស្រាបៀរអង្គរ ទឹក​បរិសុទ្ធ​អង្គរពូរ៉ូ ធនាគារ​កាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វ៊ីស មូលនិធិ​វប្បធម៌ ​និង​ទេសចរណ៍​ Chengdu។

ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀបចំ​ផែនការ​រួច​ហើយ​សម្រាប់​ព្រឹត្ដិការណ៍​​មហោស្រព​ឆ្នាំ​ក្រោយ ដែល​គ្រោង​រួមបញ្ចូល​ទាំង Mozart at Angkor។ ដោយ​ផ្អែក​លើ​ល្ខោន​អូប៉េរ៉ា​ដ៏ពេញ​និយម​ជា​សកល​របស់​ Mozart ក្នុង​រឿង «The Magic Flute» វា​នឹង​ក្លាយជា​ការសម្ដែង​ចម្លង​ពី​សាច់​រឿង​ដើម​ ដោយ​មាន​ការ​ចូលរួម​​ពី​អ្នក​ចម្រៀង ​​​តន្ដ្រីករ និង​អ្នករបាំ​​ក្លាស៊ីក​អន្ដរជាតិ​ជា​ច្រើន​រូប។ កម្មវិធី​ប្រគំតន្ដ្រី​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​​បណ្ដាញ​ផ្សព្វផ្សាយ​​អន្ដរជាតិ​ជា​ច្រើន​នៅ​អំឡុង​ពេល​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ជាសកល​ ដែល​មាន​ន័យ​ថា រាល់​ការ​សម្ដែង​នៅ​ទីសាធារណៈ​ត្រូវ​បាន​កំហិត​ដោយសារ​បញ្ហា​សុខភាព និង​សុវត្ថិភាព៕
© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណើរកម្សាន្តមហាគ្រួសារ Ford ពេញដោយភាពសប្បាយរីករាយមិនអាចបំភ្លេចបាន

ព័ត៌មាន
មហាគ្រួសារ Ford បានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តពោធិ៍សាត់ ស្រុកវាលវែង ដែលនេះគឺជាដំណើរកម្សាន្តសម្រាប់អតិថិជន Ford តែម្តង គឺគ្រប់អតិថិជនរប…

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យលុបចោលគម្រោងទាំងអស់ពីក្រុមហ៊ុនអភិវឌ្ឍន៍ លី ឈួង

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៣ ខែមករានេះ បានថ្លែងបញ្ជាក់ចំៗថា សម្ដេចនឹងលុបចោលគម្រោងទាំងអស់របស់ក្រុមហ៊ុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ