អត្ថបទក្រុមហ៊ុន

គម្រោងអភិវឌ្ឍលំនៅឋានបុរី ប៉េង ហួត ជាកត្តារួមចំណែកជំរុញសក្ដានុពល នៅតំបន់ច្បារអំពៅ


បច្ចុប្បន្ន គេសង្កេតឃើញថា ខណ្ឌច្បារអំពៅ ជាពិសេសតំបន់បឹងស្នោ តាមបណ្ដោយផ្លូវជាតិលេខ១ នៅតែជាតំបន់អភិវឌ្ឍលំនៅឋានដ៏ធំ និងទាក់ទាញ ក៏ដូចជាមានកំណើនអាជីវកម្មតូចធំជាច្រើនបន្តបន្ទាប់គ្នា។
គម្រោងអភិវឌ្ឍលំនៅឋានបុរី ប៉េង ហួត ជាកត្តារួមចំណែកជំរុញសក្ដានុពល នៅតំបន់ច្បារអំពៅ
ដោយ

មួយផ្នែកធំនៃសក្ដានុពលនេះក៏ដោយសារមានវត្តមាននៃគម្រោងអភិវឌ្ឍន៍ចម្រុះសំខាន់ៗ តួយ៉ាងដូចជា ក្រុមហ៊ុនបុរីប៉េង ហួត ដែលចូលមកអភិវឌ្ឍតំបន់នេះ ដោយបាន​នាំមុខគេ​ក្នុងការ​អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង​គ្រប់តម្រូវការ សម្រាប់ទាំងការ​រស់នៅ និង​ការ​ប្រកប​អាជីវកម្ម ។

ចាប់តាំងពីបោះជំហានដំបូងរហូតមកទល់នឹងពេលនេះ បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោង​ជា​ច្រើនរបស់ខ្លួន​ លាតសន្ធឹង​លើផ្ទៃដីរាប់រយហិចតាទៅហើយ ។ ក្នុងនោះរួមមាន ​ គម្រោង «ហ្គ្រេនស្ដា ផ្លាទីនីម Grand Star Platinum ដែលគ្របដណ្ដប់​លើ​ផ្ទៃដីប្រមាណជិត ៤០០​ ហិកតា និងចែកចេញជាពីរដំណាក់កាល។

ដំណាក់កាលទីមួយនៃគម្រោង «ហ្គ្រេនស្ដាផ្លាទីនីម Grand Star Platinum» ​បានទទួលការគាំទ្រយ៉ាងខ្លាំង ដោយក្រៅពីផ្ដោតទៅលើការអភិវឌ្ឍគេហដ្ឋានសម្រាប់រស់នៅ បុរី ប៉េង ហួត ​បានសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗក្នុងគម្រោងផ្ទាល់ ដូចជា មហាវិថីអមដោយដើមឈើត្រឈឹងត្រឈៃចំនួនបួនខ្សែធំៗ សួន​កម្សាន្តបែបអឺរ៉ុប សាលសន្និបាត និងប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ និងគម្រោង​ផ្ទះអាជីវកម្ម​ដែលជា​ប្រភេទ​ផ្ទះមានការពេញនិយម​សម្រាប់អ្នកចង់ប្រកបអាជីវកម្មគ្រប់ប្រភេទ​។

ជោគជ័យនៅដំណាក់កាលទីមួយនេះហើយ ទើប​នាំ​ឲ្យ​មានគម្រោង ហ្គ្រេនស្ដាផ្លាទីនីម Grand Star Platinum ដំណាក់កាលទីពីរ ដែលមាន​ឈ្មោះថា ហ្គ្រេនស្តាផ្លាទីនីម អេកូខូលិកសិន គឺជាបណ្តុំលំនៅឋានបែបអេកូធម្មជាតិ មាន​លំនៅដ្ឋានចម្រុះរាប់ចាប់តាំងពីផ្ទះអាជីវកម្មរហូតដល់ផ្ទះវីឡាទោល រួមជាមួយមហាវិថីពណ៌​បៃតងប្រវែងរហូតដល់ទៅ ២,៥ គីឡូម៉ែត្រ ។

ក្នុងគម្រោង ហ្គ្រេនស្តាផ្លាទីនីម អេកូខូលិកសិន ក៏មានការបង្កើតនូវ​ផ្លូវជិះកង់ និងផ្លូវរត់ម៉ារាតុង​ស្តង់ដារ​ដែលមានតែមួយគត់ក្នុងប្រទេស​កម្ពុជា ក៏ដូចជា ក្លឹបហាត់ប្រាណ VIP កម្ពស់3ជាន់ និង​សួនច្បារ​បៃតងធំៗផងដែរ ។

បច្ចុប្បន្ន ហ្គ្រេនស្តាផ្លាទីនីម អេកូខូលិកសិន មាន ៥ គម្រោងដូចជា៖ ដឹស្តា ផ្លាទីនីម អេកូ សាន់រ៉ាយ, ដឹស្តា ផ្លាទីនីម អេកូ មេឡូឌី, ដឹស្តា ផ្លាទីនីម អេកូ ឌែលតា, ដឹស្តា ផ្លាទីនីម អេកូ រ៉ូមែនស៍ និង ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា។

សូមបញ្ជាក់ផងដែរថា គម្រោង ហ្គ្រេនស្តាផ្លាទីនីម មានទីតាំងស្ថិតក្នុងតំបន់បឹងស្នោ ដែលប្រមូលផ្ដុំទៅដោយ​​​ទីតាំងសំខាន់ៗ ទាក់ទង​នឹង​វិស័យសុខភាព អប់រំ និងពាណិជ្ជកម្ម ដែលក្នុងនោះ​​មានដូចជា មន្ទីរពេទ្យ ជោរៃ សាលាអន្តរជាតិ សៅប្រ៊ីជ សាល​សន្និបាត និង​សាលប្រារព្ធពិធីមង្គលការ លំដាប់ផ្កាយប្រាំ PH Grand Hall និងចំណត​ឧទ្ធម្ភាគចក្រ​ដែលមានរហូតដល់ទៅ ៤ ទីតាំង​ ជាដើម។

ទាំងអស់នេះ គឺឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍឥតឈប់ឈររបស់ក្រុមហ៊ុន បុរី ប៉េង ហួត នៅក្នង ខ័ណ្ឌច្បារអំពៅ។




អត្ថបទបន្ទាប់


ជប៉ុនកំពុងតាមឃ្លាំមើលយ៉ាងដិតដល់ ក្រោយចិនលុបចោលការហាមឃាត់ការនេសាទប្រចាំឆ្នាំនៅសមុទ្រចិនខាងកើត

ប្រទេសចិនកាលពីថ្ងៃទី១៦ សីហា បានលុបចោលនូវការហាមឃាត់លើនាវានេសាទរបស់ខ្លួន នៅក្នុងដែនទឹកសមុទ្រចិនខាងកើត ដែលរួមមានប្រជុំកោះសេនកាគុស (Se…

ត្រៀមខ្លួនឬនៅ? កម្មវិធី WEEKEND LIFESTYLE ពីខុនដូ ដឹស្តា ប៉ូឡារីស 23 ដឹងតែចំណេញខ្លាំងម៉ង!

ចុងសប្ដាហ៍នេះមិនដឹងទៅណាមែនទេ? បើអ៊ីចឹង សូមអញ្ជើញមកចូលរួមកម្មវិធីដ៏ពិសេស “WEEKEND LIFESTYLE” ពីខុនដូ ដឹស្តា ប៉ូឡារីស 23 របស់បុរី …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ