អតិផរណាឆ្នាំនេះនឹងកើនខ្ពស់លើសការរំពឹងទុក

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាព្យាករថា អតិផរណាឆ្នាំនេះនឹងកើនលើសការរំពឹងទុក ក្រោយតម្លៃប្រេងកើនខ្ពស់


មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ព្យាករថា អតិផរណានៅឆ្នាំ២០២២ នឹងកើនឡើងលើសការរំពឹងទុក ដែលបានព្យាករណ៍កាលពីចុងឆ្នាំ២០២១ទៅទៀត។ ការកើនឡើងនេះអតិផរណានេះ គឺបន្ទាប់ពីតម្លៃប្រេងឥន្ធនៈពិភពលោក រួមទាំងនៅកម្ពុជាក៏កំពុងកើនខ្ពស់ដែរ ដែលវាបានជំរុញឲ្យតម្លៃទំនិញនិងម្ហូបអាហារក៏មានការកើនឡើងដូចគ្នា ខណៈបច្ចុប្បន្នធនាគារជាតិនៃកម្ពុជាក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះផងដែរ។
តម្លៃប្រេងឆៅពិភពលោកកើនឡើងខ្ពស់ ដល់១៣០ដុល្លារក្នុងមួយធុងបារ៉ែល

ទោះ​យ៉ាងណា បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ខ្លាំង ដោយសារ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន និង​កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​អតិផរណា​នៅ​កម្ពុជា​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​។ ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ចុងឆ្នាំ​២០២១​ក៏​ធ្លាប់​បាន​ព្យាករណ៍​ពី​អតិផរណា​នៅ​ឆ្នាំ​២០២២ នឹង​មាន​ក្នុង​អត្រា​២,៦% ក្រោយ​រំពឹង​តម្លៃ​ទំនិញ និង​ម្ហូបអាហារ​ថយ​ចុះ និង​ការ​ផ្គត់ផ្គង់​កើនឡើង​។

ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​ជាស​កល កំពុង​បង្ក​ជា​ក្តី​បារម្ភ​ដល់​កម្ពុជា ក្នុង​ការ​ប្រឈម​នឹង​វិបត្តិ​អតិផរណា​កើនឡើង​។ លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គ​នាយិកា​បច្ចេកទេស នៃ​ធនាគារជាតិ នៃ​កម្ពុជា​សង្កេត​ឃើញ​ថា ស្ថានភាព​អតិ​រណា​នៅ​កម្ពុជា​បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​និន្នាការ​កើនឡើង បន្ទាប់​ពី​តម្លៃ​ប្រេងឥន្ធនៈ​សកល​បាន​ហក់​ឡើង​យ៉ាង​គំហុក​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ ក្រោយ​មានការ​ផ្ទុះ​សង្គ្រាម​រុ​ស្ស៊ី​វាយ​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន លោក​ជំទាវ ជា សិរី វាយតម្លៃ​ថា ចង់​ឬ​មិន​ចង់​កម្ពុជា​នឹង​ប្រឈម​នឹង​បញ្ហា​អតិផរណា​កើនឡើង​ក្នុង​រយៈ​ខ្លី និង​មធ្យម ដោយសារ​តែ​តម្លៃ​ប្រេង​កំពុង​កើន​ខ្ពស់​។ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​រូប​នេះ​ព្យាករ​ថា អតិផរណា​នៅ​ឆ្នាំ​២០២២ នឹង​មានការ​កើនឡើង​លើស​ការ​រំពឹង​ទុក​របស់​ធនាគារជាតិ ដែល​បាន​ព្យាករណ៍ ក្នុង​រង្វង់​២,៦%​ទៅ​ទៀត​។ ប៉ុន្តែ ធនាគារជាតិ​មិន​ទាន់​អាច​វាយតម្លៃ​ថា តើ​អតិផរណា​ឆ្នាំ​នេះ នឹង​កើនឡើង​ប៉ុន្មាន​ភាគរយ​នោះ​ទេ ព្រោះ​ស្ថានភាព​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ​។ 

ឧបការី​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ជំទាវ ជា សិរី បាន​គូសបញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ការ​ប្រែប្រួល​តម្លៃ​ទំនិញ​លើ​ផ្សារ​និង​អត្រា​ប្តូរ​ប្រាក់​រវាង​ប្រាក់​ដុល្លារ និង​ប្រាក់​រៀល​។ ការ​តាន​ដាន​នេះ គឺ​ដើម្បី​ឈាន​ទៅ​វាយតម្លៃ ថា​តើ​ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​បាន​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​ការ​មានការ​ប្រែប្រួល​តម្លៃ​ទំនិញ​លើ​ទីផ្សារ​យ៉ាងណា ហើយ​កម្ពុជា​អាច​ប្រឈម​នឹង​អតិផរណា​កម្រិត​ណា​។ 

គួរ​រំលឹក​ថា កាលពី​ចុងឆ្នាំ​២០២១ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ព្យាករ​ថា អតិផរណា​រួម​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២ អាច​នឹង​មាន​ក្នុង​អត្រា​២,៦% ក្រោយ​រំពឹង​ថា តម្លៃ​ទំនិញ និង​ម្ហូបអាហារ​ផ្សេង​ៗ ជា​ពិសេស​ប្រេងឥន្ធនៈ​នឹង​បន្ត​ធ្លាក់​ចុះ គួប​ផ្សំ​ការ​ផ្គត់ផ្គង់ និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​។ កាលពី​ឆ្នាំ​២០២០ និង ២០២១ អតិផរណា​របស់​កម្ពុជា​ស្ថិត​ក្នុង​រង្វង់​២,៩% ជាមួយនឹង​អត្រា​ប្ដូរ​ប្រាក់​មាន​បម្រែបម្រួល​ទាប​ជាង​១%​ប៉ុណ្ណោះ​។

សូម​ញ្ជា​ក់ថា កន្លង​មក ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​ដូច​ជា IMF និង ធនាគារពិភពលោក​ជាដើម សុទ្ធតែ​បាន​ព្រមាន​អំពី​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​អាច​បង្ក​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​នេះ ក៏​ដូច​ជា​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់ និង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅ​លើ​ស្ថានភាព​អតិ​រណា​ពិភពលោក​ដែល​បាន​និង​កំពុង​តែ​កើនឡើង​ស្រាប់​ទៅ​ហើយ​នោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ OECDព្យាករថា សេដ្ឋកិច្ចអាស៊ីនឹងកើន៥,៨%នៅឆ្នាំ២០២២ ប៉ុន្តែកំពុងប្រឈមនឹងហានិភ័យវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា សង្គ្រាមនៅអ៊ុយក្រែនបានបន្ថែមកម្រិតអតិផរណា និងហានិភ័យនៃខ្សែចង្វាក…

ហេតុអ្វីម្ចាស់អាជីវកម្មគួរតែគិតគូរពីតម្លៃនៃអាជីវកម្មឲ្យបានច្រើន ជាជាងគិតតែលើប្រាក់ចំណេញ?

ព័ត៌មាន
អ្នកជំនាញ អះអាងថា ការធ្វើអាជីវកម្មទាមទារឲ្យមានការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ប្រសិនបើចង់ឲ្យអាជីវកម្មបន្ដដំណើរបានវែងឆ្ងាយ និង រឹងមាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ