ចិនលុបចោលការហាមប្រាមការនេសាទ នៅក្នុងសមុទ្រចិនខាងត្បូង

ជប៉ុនកំពុងតាមឃ្លាំមើលយ៉ាងដិតដល់ ក្រោយចិនលុបចោលការហាមឃាត់ការនេសាទប្រចាំឆ្នាំនៅសមុទ្រចិនខាងកើត


ប្រទេសចិនកាលពីថ្ងៃទី១៦ សីហា បានលុបចោលនូវការហាមឃាត់លើនាវានេសាទរបស់ខ្លួន នៅក្នុងដែនទឹកសមុទ្រចិនខាងកើត ដែលរួមមានប្រជុំកោះសេនកាគុស (Senkakus) ដែលគ្រប់គ្រងដោយប្រទេសជប៉ុនផងដែរ ប៉ុន្តែអាជ្ញាធរចិនមិនបានបញ្ជាក់ថា នឹងអនុញ្ញាតឲ្យនាវាប្រភេទណាមួយធ្វើប្រតិបត្តិការនេសាទក្នុងតំបន់ជម្លោះរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូនេះនោះទេ។
ជប៉ុនកំពុងតាមឃ្លាំមើលយ៉ាងដិតដល់ ក្រោយចិនលុបចោលការហាមឃាត់ការនេសាទប្រចាំឆ្នាំនៅសមុទ្រចិនខាងកើត

យ៉ាងណាក៏ដោយចុះ អាជ្ញាធរចិនក្នុងតំបន់នោះ ក៏បានប្រាប់នាវានេសាទរបស់ខ្លួនទាំងអស់ឱ្យចៀសវាងការបង្កជម្លោះណាមួយ ដែលអាចកើតឡើង តែគេមិនទាន់ប្រាកដថាបញ្ជានោះ វាអនុវត្តយ៉ាងហ្មត់ចត់ប៉ុនណានោះទេ។ រីឯខាងអាជ្ញាធរជប៉ុនវិញកំពុងតាមឃ្លាំមើលនាវានេសាទរបស់ចិនយ៉ាងយកចិត្តទុក ខ្លាចក្រែងចូលមកក្នុងដែនទឹករបស់ខ្លួនគ្រប់គ្រង ដ្បិតថា បញ្ហាតំបន់សមុទ្រចិនខាងកើតនេះ គឺជាជម្លោះដ៏រសើបរវាងចិន និងជប៉ុនអស់រយៈពេលជាច្រើនមកហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។

បម្រាមលើនាវានេសាទនៅតំបន់សមុទ្រចិនខាងកើត ត្រូវបានប្រទេសចិនដកចេញវិញនៅថ្ងៃទី ១៧ ខែសីហា ហើយកងកម្លាំងឆ្មាំសមុទ្រជប៉ុនដែលមានសមត្ថកិច្ចនៅក្បែរតំបន់នោះដែរ បាននិយាយថា គេឃើញមាននាវានេសាទចិនចំនួន ១០ គ្រឿងបានធ្វើនាវាចរនៅខាងក្រៅដែនទឹកនៃកោះសេនកាគុសរបស់ជប៉ុនតែម្តង។

មន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់បាននិយាយថា៖ «មានទូកនេសាទចិនជាច្រើនដែលចេញដំណើរភ្លាមៗ នៅពេលដែលការហាមឃាត់ការនេសាទត្រូវបានដកចេញ ប្រការនេះហើយយើងនឹងត្រូវតែតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់ពួកគេ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចេញផ្សាយថា អ្នកនេសាទចិនទាំងឡាយដែលនៅតំបន់ឆ្នេរសមុទ្រចិនខាងកើត ត្រូវបានអាជ្ញាធរនៅក្នុងតំបន់របស់ខ្លួនណែនាំឲ្យជៀសវាងការទាក់ទង ជាមួយនាវាបរទេសផ្សេងទៀត ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។

ទោះបីជាបែបនេះក្តី គេសង្កេតឃើញថា ការផ្លាស់ទីនៃកប៉ាលនេសាទចិននៅក្នុងតំបន់សមុទ្រចិនខាងកើត គឺជាការបង្ហាញពីគោលជំហរស្ទាបស្ទង់មើលរបស់ទីក្រុងប៉េកាំង ចំពោះប្រទេសជប៉ុន តួយ៉ាងដូចភាពតានតឹងកាលពីខែសីហា ឆ្នាំ ២០១៦ កន្លងទៅ ទូកនេសាទរបស់ចិនបានចូលមកឡោមព័ទ្ធកោះសេនកាគុស (Senkakus) តែម្តង។

លើសពីនេះទៅទៀត លោក ស៊ីជីន ពីង ប្រធានាធិបតីចិន ក៏បានបង្កើនសម្ពាធយោធាលើដែនកោះជម្លោះ Senkakus ដែរ ដោយកាលពីឆ្នាំ ២០១៨ លោកបានបញ្ជាឲ្យផ្ទេរការគ្រប់គ្រងឆ្មាំឆ្នេរសមុទ្រពីអំណាចស៊ីវិល ទៅគណៈកម្មការយោធាកណ្តាល ហើយកាលឆ្នាំ ២០២១ កន្លងទៅ ឆ្មាំយោធាសមុទ្រនោះត្រូវបានរដ្ឋអំណាចទីក្រុងប៉េកាំងអនុញ្ញាតឲ្យប្រើកម្លាំងលើកប៉ាលបរទេសណា ដែលធ្វើនាវាចរចូលក្នុងដែនទឹករបស់ខ្លួន ប្រសិនបើចាំបាច់។

នៅក្នុងកាសែតចិន People's Daily ដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន បានចោទប្រកាន់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ទី១៥ សីហានេះថា «តែងបង្កបញ្ហាឥតឈប់ឈរលើបញ្ហាកោះដៃយ៉ូ (Diaoyu) ដែលចិនអះអាងថាជារបស់ខ្លួន តែជប៉ុនបានកាន់កាប់កោះនេះនិងហៅឈ្មោះថា កោះសិនកាគុស (Senkakus) វិញ៕




អត្ថបទបន្ទាប់


រុស្ស៊ីអះអាងថា សេដ្ឋកិច្ចខ្លួនធ្លាក់ចុះទាប ប៉ុន្ដែមិនធ្ងន់ធ្ងរដូចអ្វីដែលបានបារម្ភនោះឡើយ

ព័ត៌មាន
ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចរុស្សីបានបង្ហាញថា ការដាំក្បាលចុះនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ត្រូវបានរំពឹងថា គឺនឹងមានទាបជាងអ្វីដែលខ្លួនបានព្យាករ…

គម្រោងអភិវឌ្ឍលំនៅឋានបុរី ប៉េង ហួត ជាកត្តារួមចំណែកជំរុញសក្ដានុពល នៅតំបន់ច្បារអំពៅ

ព័ត៌មាន
បច្ចុប្បន្ន គេសង្កេតឃើញថា ខណ្ឌច្បារអំពៅ ជាពិសេសតំបន់បឹងស្នោ តាមបណ្ដោយផ្លូវជាតិលេខ១ នៅតែជាតំបន់អភិវឌ្ឍលំនៅឋានដ៏ធំ និងទាក់ទាញ ក៏ដូចជាមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ