អត្ថបទពាណិជ្ជកម្ម

SDF ឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Brandon Hall Group របស់សហរដ្ឋអាមេរិក


SDF សម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀត ដោយទទួលបានពានរង្វាន់អន្តរជាតិចំនួន ៣ ក្នុងកម្មវិធី 2026 Brandon Hall Group HCM Excellence Awards របស់សហរដ្ឋអាម៉េរិក បន្ទាប់ពីឆ្លងកាត់​ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត។
អត្ថបទពាណិជ្ជកម្ម
ដោយ

ពានរង្វាន់ទាំងបីនោះរួមមាន៖  
១, ពានរង្វាន់មាស៖ សមិទ្ធផលឆ្នើមនៃកម្មវិធីសិក្សា (Best Results of a Learning Program)

២, ពានរង្វាន់ប្រាក់៖ កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត (Best Program for Upskilling Employees)

៣, ពានរង្វាន់សំរឹទ្ធ៖ ការរៀបចំផែនការ និងការគ្រប់គ្រងកម្លាំងពលកម្ម (Best Workforce Planning and Management)

សមិទ្ធផលកម្រិតអន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសកម្មរួមគ្នារវាង SDF និងដៃគូពាក់ព័ន្ធទាំងអស់ រួមមាន សមាគម រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍នានា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង និងរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ថ្នាក់ដឹកនាំ SDF នឹងអញ្ជើញទៅទទួល​ពានរង្វាន់កិត្តិយសនេះដោយផ្ទាល់នៅសហរដ្ឋអាមេរិក នាខែមករា ឆ្នាំ២០២៧ ខាងមុខ។
គួរជ្រាបថា ពានរង្វាន់ HCM Excellence Awards រៀបចំឡើងដោយ Brandon Hall Group ដែលជាស្ថាប័ន ស្រាវជ្រាវ និងប្រឹក្សាយោបល់ធនធានមនុស្សលំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក មានបទពិសោធជាង ៣០ ឆ្នាំ និងទទួលបានទំនុកចិត្តពីស្ថាប័នជាង ១០ ០០០ នៅជុំវិញពិភពលោក។ ដើម្បីទទួលបានពានរង្វាន់កម្រិត​អន្តរជាតិនេះ ស្ថាប័ននីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត ដោយផ្អែកលើផលជះជាក់ស្តែងដែល​អាចវាស់វែងបាន នវានុវត្តន៍ និងសមត្ថភាពនៃការអនុវត្តជាក់ស្តែង៕




អត្ថបទបន្ទាប់


កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦៖ ភ្ជាប់ទេពកោសល្យ និងធនធានផ្នែកបច្ចេកវិទ្យា

ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២៦ (CNCC 2026) បានបើកជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា នៅរាជធានីភ្នំពេញ ដោយផ្តល់នូវវេទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ