វិបត្តិនៅភូមា

វិបត្តិនៅភូមានៅតែបន្ដក្ដៅងំ ស្របពេលសម្ពាធពីអន្តរជាតិបន្ដដាក់បន្ទុកកាន់តែខ្លាំង


មកទល់ពេលនេះ មានពលរដ្ឋភូមាសរុបជាង ៨០០នាក់ហើយបានស្លាប់ ដោយសារការបង្ក្រាបរបស់កងកម្លាំង យោធាភូមាចាប់តាំងពីមានបាតុកម្មផ្ទុះឡើងនៅទូទាំងប្រទេស ក្រោយពីក្រុមយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចរដ្ឋាភិបាលស៊ីវិលកាលពីដើមខែកុម្ភៈ។ បើទោះបីជាអន្តរជាតិដាក់ទណ្ឌកម្ម និង អង្គការអន្តរជាតិនានាបន្ដដាក់សម្ពាធកាន់តែខ្លាំងបែបណាក៏ដោយចុះ ក៏វិបត្តិនៅភូមាហាក់ដូចជានៅតែបន្ដឆេះក្ដៅងំដដែល មិនទាន់ឃើញមានដំណោះស្រាយអ្វីជាដុំកំភួនលេចចេញជារូបរាងមកនៅឡើយទេ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ពលរដ្ឋភូមាបន្តធ្វើបាតុកម្មប្រឆាំងយោធា ប៉ុន្តែការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំហាក់កាត់បន្ថយ
ដោយ

បើ​តាម​អង្គការ​ជួយ​អ្នកនយោបាយ​ហៅ​កាត់​ថា AAPP ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ស​ប្តា​ហ៍​នេះ មាន​មនុស្ស​សរុប​ជាង ៨០០​នាក់​ហើយ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​ក្រុម​យោធា​ភូមា​ទៅ​លើ​ក្រុមប្រឆាំង​។ អង្គការ AAPP បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​ថា ចំនួន​អ្នក​ស្លាប់​ទំនងជា​អាច​មាន​ខ្ពស់​ជាង​អ្វី​ដែល​អង្គ​ការខ្លួន​ទទួល​បាន​ទៅ​ទៀត​។

ចំណែក​អ្នក​ត្រូវ​បាន​ចាប់ខ្លួន និង ឃុំឃាំង​សរុប​បាន​កើន​ដល់ ជាង ៤.១០០​នាក់​ហើយ ក្នុង​នោះ​មាន​មនុស្ស​១៩ នាក់ ត្រូវ​របប​សឹក​កាត់ទោស​ប្រហារជីវិត ដោយសារ​ពួក​គេ​បាន​សម្លាប់ មន្ត្រី​ប៉ូ​លី​ស អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំងក្លា​ក្នុង​ខែមីនា​។

សហរដ្ឋអាមេរិក និង ចក្រភព​អង់គ្លេស​បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ឲ្យ​ក្រុម​យោធា​បញ្ឈប់​ការ​វាយប្រហារ​មក​លើ​ជន​ស៊ី​វិល ស្រប​ពេល​ដែល​រដ្ឋាភិបាល​ស្រមោល​បង្រួបបង្រួម​ជាតិ​ភូមា​ហៅ​កាត់​ថា NUG បន្ត​ដ​ង្ហើ​យ​ស្រែកហៅ​សុំ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​។

ជាក់ស្តែង បន្ថែម​ពីលើ​ទណ្ឌកម្មសេដ្ឋកិច្ច​កន្លង​មក សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​របប​សឹក​យោធា​បន្ត​ទៀត តាម​រយៈ​ការ​ដាក់​បញ្ចូល​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​របប​សឹក​ចំនួន ១៦​រូប​ទៅ​ក្នុង​បញ្ជីខ្មៅ​។ អ្នក​ទាំង​១៦​រូប​នេះ ភាគច្រើន​មាន​តួនាទី​សំខាន់​ៗ​ក្នុង​ជួរ​របប​សឹក​យោធា​ភូមា ក្នុង​នោះ ៤​រូប​ជា​សមាជិក​ក្រុមប្រឹក្សា​យោធា​គ្រប់គ្រង​ប្រទេស ៧​នាក់​ជា​រដ្ឋមន្ត្រី និង​ក្រៅពី​នោះ​មាន​តួនាទី​ក្នុង គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត និង ទេសាភិបាល​ធនាគារកណ្តាល​ភូមា​រួម​ទាំង​កូន​ៗ​របស់​ពួក​គេ​ផង​ដែរ​។

ទណ្ឌកម្ម​ដែល​អា​មេ​រិ​ក ដាក់​មក​លើ​បុគ្គល​ដឹកនាំ​របប​សឹក​ភូមា​គ្រាក់​ៗ ទាំង ១៦​នាក់​ខាងលើ ជា​ការ​ហាមឃាត់​មិន​ឱ្យ​ពួក​គេ​ទាំង​អស់នោះ​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​ដាច់ខាត បូក​រួមការ​រឹតត្បិត​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង ពាណិជ្ជកម្ម​សកល និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ដែល​មាននៅ​ទឹកដី​អា​មេ​រិ​ក​ជាដើម​។

ស្រប​ពេល​ដែល​អា​មេ​រិ​ក​បង្កើន​ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បី​ដាក់​សម្ពាធ​ឲ្យ​មេដឹកនាំ​យោធា​ភូមា​លះបង់​ចោល​អំណាច​នោះ  អង្គការសហប្រជាជាតិ​ឯណោះ​វិញ ក៏​ត្រូវ​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ទណ្ឌកម្ម​សព្វាវុធ ដើម្បី​ហាមឃាត់​ការ​លក់ និង​បញ្ជូន​អាវុធ ទៅ​ឲ្យ​ប្រទេស​ភូមា ប៉ុន្តែ​ត្រូវ​បាន​ពន្យា​ពេល​វិញ ដោយ​មិន​បាន​បញ្ជាក់​ថ្ងៃ​កំណត់ ដោយសារ​តែ UN មិន​មាន​សម្លេង​គាំទ្រ​គ្រប់គ្រាន់​។

សូម​បញ្ជាក់​ថា ទាំង​អង្គការសហប្រជាជាតិ ទាំង​ប្រទេស​លោក​ខាងលិច និង សូ​ម្បី​តែ​ប្រទេស​សមាគម​អាស៊ាន សុទ្ធតែ​បាន​និង​កំពុងធ្វើការ​យ៉ាង​សកម្ម ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​ដែល​បាន​អូស​បន្លាយ​អស់​ពេល​ជាង​៣​ខែ​មក​ហើយ​។ យ៉ាងណាមិញ គេ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​ណាមួយ ដែល​ឈាន​ទៅ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ភូមា​បាន​នៅឡើយ​ទេ គិត​មក​ដល់​ពេល​នេះ សូ​ម្បី​តែ​ដំណោះស្រាយ​របស់​អាស៊ាន​ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌារំពឹងថា«អាចផ្គត់ផ្គង់វ៉ាក់សាំងដល់ពិភពលោកឡើងវិញមុនដំណាច់ឆ្នាំនេះ»

ព័ត៌មាន
វិទ្យាស្ថានសេរ៉ូម ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំមួយនៅលើពិភពលោករបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនរំពឹងថា នឹងអាចផ្គត់ផ្គង់វ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ