អត្ថបទពាណិជ្ជកម្ម

ធនាគារ ប្រ៊ីដ និងក្រុមហ៊ុន អ អិម អេ ចុះកិច្ចសហប្រតិបត្តិការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រធន់ធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ


ធនាគារ ប្រ៊ីដ ម.ក និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំពិធីចុះហត្ថលេខា លើ អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រធន់ធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ។ តាមរយៈកិច្ចសហការនាពេលនេះ នឹងផ្តល់ជាមធ្យោបាយងាយស្រួល និងលឿនរហ័សសម្រាប់អតិថិជន ដើម្បីក្លាយជាម្ចាស់រថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រ JCB និង TCM Forklift របស់ក្រុមហ៊ុន អ អិម អេ ដោយមិនចាំបាច់មានសាច់ប្រាក់គ្រប់ចំនួនឡើយ។
ធនាគារ ប្រ៊ីដ និងក្រុមហ៊ុន អ អិម អេ ចុះកិច្ចសហប្រតិបត្តិការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រធន់ធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ
ដោយ
អំពី Bridge Bank

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃ ២២ ខែតុលា ឆ្នាំ ២០២៥ ដើម្បីប្រកាសភាពជាដៃគូសហការលើការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រ និងម៉ាស៊ីនលើកដាក់ទំនិញ ដែលចុះហត្ថលេខាដោយ លោក Richard Liew នាយកប្រតិបត្តិធនាគារ ប្រ៊ីដ និងលោក Erwan Soubelet ប្រធានផ្នែកហិរញ្ញវត្ថុនៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។ ពិធីនេះក៏មានការអញ្ចើញចូលរួមពីគណៈគ្រប់គ្រងមកពីស្ថានប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

អគ្គនាយកធនាគារ ប្រ៊ីដ លោក Richard Liew បានថ្លែងថា «យើងពិតជាមានសេចក្តីសោមន្ស រីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នា ផ្តល់ជូនដំណោះស្រាយ​ដ៏មានសារៈសំខាន់សម្រាប់អតិថិជន។ យើងជឿជាក់ថាគ្រប់គ្នាស័ក្តិសម នឹងទទួលបានរថយន្តដឹកទំនិញ គ្រឿងចក្រ និងម៉ាស៊ីនលើកដាក់ទំនិញ ដែលមានគុណភាពសមស្រប​ទៅនឹងការប្រើប្រាស់របស់ពួកគេ។ ហើយយើងចង់ធ្វើឱ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជន មិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា ដែលអតិថិជនមិនបាច់បារម្ភ​លើការមិនមានថវិការគ្រប់គ្រាន់ក្នុងការទិញរថយន្តដឹកទំនិញ គ្រឿងចក្រធន់ធ្ងន់ និងម៉ាស៊ីនលើកដាក់​ទំនិញឡើយ ដោយធនាគារ ប្រ៊ីដផ្តល់ជូននូវឥណទានសរុបរហូតដល់៨៥% នៃតម្លៃទំនិញសរុប សម្រាប់រថយន្តដឹកទំនិញម៉ាក FUSO និងគ្រឿងចក្រធន់ធ្ងន់ម៉ាក JCB ក៏ដូចជាទំហំកម្ចីរហូតដល់ទៅ៨0%នៃតម្លៃសរុប សម្រាប់​ម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklift ជាមួយនឹងរយៈពេលកម្ចីរហូតដល់ ៧ឆ្នាំ»។

ធនាគារ ប្រ៊ីដ គឺជាគ្រឹះស្ថានធនាគារពាណិជ្ជ ដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសំបូរបែប និងជាស្ថាប័នធនាគារ ដែលកំពុងបង្ហាញការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ចំណែកឯ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ដែលនាំចូល និងចែកចាយនូវរថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រធុនធ្ងន់ម៉ាក JCB និងម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklift ប្រចាំទីផ្សារក្នុងប្រទេសកម្ពុជា។​

តាមរយៈកិច្ចសហការនាពេលនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការស្នើកម្ចីពីធនាគារ ប្រ៊ីដ ដែលមានភាពងាយស្រួល និងអនុម័តកម្ចីលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអតិថិជនបានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការពិនិត្យរបស់ធនាគាររួចរាល់។ លក្ខខណ្ឌក្នុងការផ្តល់ឥណទាននេះ គឺមានភាពទាក់ទាញ ដែលអតិថិជនអាចស្នើសុំប្រាក់កម្ចីទំហំចាប់ពី ១០,០០០ ដុល្លារអាមេរិកឡើងទៅ។

លោក Erwan Soubelet ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន អ.អិម.អេ (ខេមបូឌា) បានថ្លែងថា «ការសហការនេះមិនមែនជាកិច្ចព្រមព្រៀងអាជីវកម្មទេ ប៉ុន្តែជាការរួមបញ្ចូលគ្នានៃការចែករំលែកនូវគុណតម្លៃ ចក្ខុវិស័យ និងការប្តេជ្ញាដ៏ជ្រាលជ្រៅ​ចំពោះការរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា»។

លោក Erwan បានបន្តទៀតថា «ជាមួយគ្នា ក្រុមហ៊ុន RMA Cambodia និងធនាគារ ប្រ៊ីដ កំពុងបើកទំព័រសករាជរថ្មីសម្រាប់អាជីវកម្មផ្សេងៗជាច្រើនទូទាំងប្រទេសដោយរួមបញ្ចូលជំនាញរបស់យើងក្នុង វិស័យដឹកជញ្ជូន រថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រធន់ធ្ងន់ម៉ាក JCB និងម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklif និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពរបស់ធនាគារ ប្រ៊ីដ »។

អតិថិជនអាចអញ្ជើញមកទស្សនាអគារតាំងបង្ហាញ រថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រធន់ធ្ងន់ម៉ាក JCB និងម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklif នៃក្រុមហ៊ុន អ.អិម.អេ នៅគ្រប់សាខាក្នុងរាជធានីភ្នំពេញ និងតាមបណ្តារខេត្តផ្សេងៗដើម្បីស្វែងយល់បន្ថែមអំពីការផ្តល់ជូន និងស្នើកម្ចីទិញរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រ និងម៉ាស៊ីនលើកដាក់ទំនិញ ពីធនាគារ ប្រ៊ីដ ។ ការផ្តល់ជូននេះ គឺជាឱកាស ដ៏ល្អសម្រាប់អតិថិជនដើម្បីក្លាយជាម្ចាស់រថយន្តដឹកទំនិញ FUSO គ្រឿងចក្រ JCB និងម៉ាស៊ីនលើកដាក់ទំនិញ ​TCM Forklift ស៊េរីថ្មី ហើយថែមទាំងរីករាយជាមួយជម្រើសផ្តល់ការទូទាត់មានភាពបត់បែនជាមួយធនាគារ ប្រ៊ីដ ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងការទូត

នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី សាណាអេ តាកៃឈិ (Sanae Takaichi) បានចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួន ដោយបានតែងតាំងសមាជិកសភា…

ហេតុអ្វីថៃ ប្រើកិច្ចប្រជុំ JBC និង GBC ធ្វើជាលក្ខខណ្ឌក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា?

បើមិនមានអ្វីប្រែប្រួលទេ រាជរដ្ឋាភិបាលកម្ពុជា និងថៃនឹងហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ